logo

អគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក ថងលូន ស៊ីស៊ូលីត អញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍ដ៏ឧឡារិកអគ្គលេខាបក្ស លោក តូ ឡឹម

2026/2/5 | 07:03:00
(VOVWORLD) - នៅព្រឹកថ្ងៃទី ៥ ខែកុម្ភៈ  អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាម លោក តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់ទីក្រុងវៀងចន្ទន៍ រដ្ឋធានីនៃប្រទេសឡាវ ដើម្បីចាប់ផ្តើមសកម្មភាពនានាក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឡាវ។ 
លោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ ថងលូន ស៊ីស៊ូលីត  អញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍អគ្គលេខាបក្ស លោក តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម (រូបថត៖ VOV)

ពិធីទទួលស្វាគមន៍ជាផ្លូវការសម្រាប់អគ្គលេខាបក្ស លោកតូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ត្រូវបានធ្វើឡើងយ៉ាងឧឡារិកនៅវិមានប្រធានរដ្ឋ ស្របតាមពិធីសារខ្ពស់បំផុតសម្រាប់ប្រមុខរដ្ឋ។ អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍។

នៅម៉ោង ៩:០០ ព្រឹក (ម៉ោងក្នុងស្រុក) ក្បួនរថយន្តដឹកអគ្គលេខាបក្ស លោក តូ ឡឹមបានមកដល់វិមានប្រធានរដ្ឋ។ អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត បានទទួលស្វាគមន៍លោកយ៉ាងកក់ក្តៅនៅមាត់ទ្វាររថយន្ត ហើយបានអញ្ជើញលោកអគ្គលេខាបក្ស តូ ឡឹមឡើងលើវេទិកាកិត្តិយស។ ក្រុមតន្រ្តីយោធាបានលេងភ្លេងជាតិវៀតណាមនិងឡាវ។

អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត បានអញ្ជើញលោក អគ្គលេខាបក្ស តូ ឡឹម ត្រួតកងពលកិត្តិយស ហើយថ្នាក់ដឹកនាំទាំងពីរបានណែនាំកម្មាភិបាលមកពីភាគីទាំងពីរដែលមានវត្តមាននៅក្នុងពិធីទទួលស្វាគមន៍៕

TAG
VOV/VOVworld/អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ/លោក ថងលូន ស៊ីស៊ូលីត/អធិបតី/ពិធី/ទទួលស្វាគមន៍/ឧឡារិក/អគ្គលេខាបក្ស លោក តូ ឡឹម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត