logo

អគ្គលេខាបក្ស លោកតូ ឡឹម៖ ឆ្នាំ២០២៦ ត្រូវអនុវត្តន៍ជាក់ស្តែងរាល់ខ្លឹមសារស្នូលនៃឯកសារមហាសន្និបាតលើកទី១៤ របស់បក្ស

2026/2/10 | 11:19:15
(VOVWORLD) - នារសៀលថ្ងៃទី ១០ ខែកុម្ភៈ នៅទីស្នាក់ការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយសមាជិកនៃអនុគណៈកម្មាធិការត្រៀមរៀបចំសម្រាប់មហាសន្និបាតលើកទី ១៤ របស់បក្ស និងសមាជិកនៃគណៈកម្មាធិការដឹកនាំ ដោយបូកសរុបបញ្ហាទ្រឹស្តី និងជាក់ស្តែងមួយចំនួន លើដំណើរការកែទម្រង់តាមទិសដៅសង្គមនិយមនៅវៀតណាម ក្នុងរយៈពេល ៤០ ឆ្នាំកន្លងមក។
លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងនៅក្នុងជំនួប។ រូបថត៖ Van Hieu/VOV

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ អគ្គលេខាបក្ស លោក តូ ឡឹម បានសង្កត់ធ្ងន់ថា ឯកសារនៃមហាសន្និបាតបក្សលើកទី ១៤ ដែលមានស្រាប់   ហើយគោលនយោបាយមានភាពច្បាស់លាស់ និងគោលដៅត្រូវបានកំណត់; បញ្ហាមានលក្ខណៈសម្រេចនៅពេលនេះគឺការប្រែក្លាយស្មារតីនៃមហាសន្និបាតទៅជាសកម្មភាព លទ្ធផលជាក់ស្តែង និងការផ្លាស់ប្តូរក្នុងជីវភាពរបស់ប្រទេសជាតិ។ លោកអគ្គលេខាបក្ស អញ្ជើញមានប្រសាសន៍ថា៖ “ក្នុងនាមជាអ្នកដែលបានចូលរួមដោយផ្ទាល់នៅក្នុងព្រឹត្តិការណ៍នេះ ដូច្នេះ សមាជិកទាំងអស់សុទ្ធតែយល់យ៉ាងច្បាស់អំពីស្មារតី និងខ្លឹមសារនៃពាក្យ និងឃ្លានីមួយៗ គំនិតថ្មីៗនៅក្នុងឯកសារនីមួយៗ។ ឆ្នាំ២០២៦ ត្រូវតែជាឆ្នាំនៃការធ្វើឲ្យមានលក្ខណៈស្ថាប័ន និងការអនុវត្តជាក់ស្តែង នូវខ្លឹមសារថ្មី ខ្លឹមសារស្នូលនៃឯកសារ ហើយក៏មានបញ្ហាថ្មីៗដែលត្រូវការការស្រាវជ្រាវបន្ថែមសម្រាប់អនុវត្តន៍ជាក់ស្តែង   ដូចជាបញ្ហានៃការបង្កើនស្វ័យភាពជាយុទ្ធសាស្ត្រ បញ្ហានៃការផ្លាស់ប្តូរគំរូអភិវឌ្ឍន៍ជាតិ បញ្ហានៃការសម្រេចបានកំណើនពីរខ្ទង់ និងបញ្ហានៃការកសាងសង្គមមួយដែលមានសណ្តាប់ធ្នាប់ មានវិន័យ មានសុវត្ថិភាព មានតម្លាភាព អរិយធម៌អភិវឌ្ឍន៍។  ទាំងនេះគឺជាកិច្ចការដ៏ធំ និងលំបាក ដែលទាមទារបញ្ញារួម ភាពវៃឆ្លាតខាងនយោបាយ និងជម្រៅនៃចំណេះដឹងទ្រឹស្តី”៕

ទិដ្ឋភាពនៃជំនួប។ រូបថត៖ Van Hieu/VOV

TAG
VOV/VOVworld/អគ្គលេខាបក្ស/អនុវត្តន៍ជាក់ស្តែង/មហាសន្និបាតលើកទី១៤ របស់បក្ស

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត