logo

អគ្គលេខាបក្ស លោក តូ ឡឹម៖ ប្រកាន់ខ្ជាប់ខ្ជួនគោលដៅខ្ពស់បំផុត គឺគ្របដណ្តប់ការថែទាំសុខភាពក្នុងប្រជាជនទាំងមូល

2026/2/27 | 11:45:59
(VOVWORLD) - នារសៀលថ្ងៃទី ២៧ ខែកុម្ភៈ នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោកតូ ឡឹម បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរដល់កម្មាភិបាល បុគ្គលិកពេទ្យនៃមន្ទីរពេទ្យមិត្តភាព ក្នុងឱកាសខួបលើកទី ៧១ នៃទិវាគ្រូពេទ្យវៀតណាម (២៧ កុម្ភៈ ១៩៥៥ - ២៧ កុម្ភៈ ២០២៦)។
ទិដ្ឋភាពនៃជំនួប។ រូបថត៖ VOV

នៅទីនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលកន្លងមកនេះ វិស័យសុខាភិបាលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខភាព គុណភាពជីវភាពរស់នៅ និងអាយុយឺនយូររបស់ប្រជាជន។ នេះមិនត្រឹមតែជាសមិទ្ធផលរបស់វិស័យសុខាភិបាលប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ជាសមិទ្ធផលនៃរបបសង្គមនិយម  ដែលជាការបង្ហាញពីសញ្ញារស់រវីក  លក្ខណៈល្អប្រសើរ និងមនុស្សសាស្ត្ររបស់រដ្ឋវៀតណាម។ យោងតាមលោកអគ្គលេខាបក្ស ប្រទេសជាតិកំពុងឈានចូលដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយ ហើយតម្រូវការដែលដាក់ចេញសម្រាប់វិស័យសុខាភិបាលកាន់តែខ្ពស់ ជាពិសេសក្នុងការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៤ និងសេចក្តីសម្រេចចិត្តលេខ ៧២ របស់ការិយាល័យនយោបាយ ស្តីពីដំណោះស្រាយដ៏លេចធ្លោមួយចំនួន ដើម្បីបង្កើនការការពារ ការថែទាំ និងការកែលម្អសុខភាពប្រជាជន។ អគ្គលេខាបក្សលោក តូ ឡឹម បានស្នើឡើងថា៖ 

លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងនៅក្នុងជំនួប។ រូបថត៖ VOV

“ត្រូវប្រកាន់ខ្ជាប់ខ្ជួនគោលដៅខ្ពស់បំផុត នោះគឺអនុវត្តន៍ការគ្របដណ្តប់សុខភាពប្រជាជនទាំងមូល ដោយធានាថា ប្រជាជនគ្រប់រូបអាចទទួលបាន និងប្រើប្រាស់សេវាវេជ្ជសាស្រ្តទាន់ពេលវេលា មានគុណភាព និងសមធម៌។ មិនទុកឲ្យនរណាម្នាក់ គ្មានការថែទាំនៅពេលពួកគេឈឺនោះទេ។ ចម្ងាយភូមិសាស្ត្រ ស្ថានភាពសេដ្ឋកិច្ច ឬកាលៈទេសៈសង្គមមិនគួរឲ្យក្លាយជាឧបសគ្គចំពោះសិទ្ធិរបស់ប្រជាជនក្នុងការទទួលបានការថែទាំសុខភាពនោះទេ។ លើកកំពស់គុណភាពពិនិត្យ និងព្យាបាលសុខភាពដោយឥតឈប់ឈរ ដោយយកអ្នកជំងឺជាចំណុចកណ្តាលនៃសកម្មភាពទាំងអស់។ មន្ទីរពេទ្យនីមួយៗត្រូវតែជាកន្លែងដែលអ្នកជំងឺមកដោយទំនុកចិត្ត និងចាកចេញដោយភាពសុខសាន្ត។ វេជ្ជបណ្ឌិតម្នាក់ៗត្រូវតែជាទីបង្អែកសម្រាប់អ្នកជំងឺក្នុងគ្រាលំបាកបំផុត”។  

អគ្គលេខាបក្ស លោកតូ ឡឹម បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរដល់កម្មាភិបាល បុគ្គលិកពេទ្យនៃមន្ទីរពេទ្យមិត្តភាព ក្នុងឱកាសខួបលើកទី ៧១ នៃទិវាគ្រូពេទ្យវៀតណាម (២៧ កុម្ភៈ ១៩៥៥ - ២៧ កុម្ភៈ ២០២៦)។ រូបថត៖ VOV

លោកអគ្គលេខាបក្សក៏បានស្នើឲ្យមានការយកចិត្តទុកដាក់ក្នុងការកសាងក្រុមបុគ្គលិកពេទ្យដែលរឹងមាំក្នុងទ្រឹស្តីវេជ្ជសាស្ត្រ មានជំនាញក្នុងការអនុវត្តវេជ្ជសាស្ត្រ ជាគំរូក្នុងក្រមសីលធម៌វេជ្ជសាស្ត្រ មានទំនួលខុសត្រូវយ៉ាងជ្រាលជ្រៅ។ រួមជាមួយនោះ បន្តលើកកម្ពស់ការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បង្កើតវិធីសាស្រ្តគ្រប់គ្រង និងបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធថែទាំសុខភាព ដើម្បីបម្រើប្រជាជនឱ្យកាន់តែប្រសើរ លឿនជាងមុន និងងាយស្រួលជាង៕

TAG
VOV/VOVworld/អគ្គលេខាបក្ស/គោលដៅខ្ពស់បំផុត/ការថែទាំសុខភាព/សុខាភិបាល​

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត