logo

អគ្គលេខាបក្សលោក តូ ឡឹម អញ្ជើញចេញដំណើរទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅឡាវ

2026/2/5 | 05:34:00
(VOVWORLD) - នាព្រឹកថ្ងៃទី ៥ ខែកុម្ភៈ អគ្គលេខា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាម លោក តូ ឡឹម   បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម ចាកចេញពីទីក្រុងហាណូយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ 
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញចាកចេញពីទីក្រុងហាណូយ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ  (រូបថត៖ វ៉ាន់ ហ៊ីវ/VOV)

ដំណើរទស្សនកិច្ចនេះ ដែលធ្វើឡើងនៅថ្ងៃទី ៥ ខែកុម្ភៈ គឺតបតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវនិងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក ថងលូន ស៊ីស៊ូលីត។

អមដំណើរលោកអគ្គលេខាបក្ស តូ ឡឹម មានវត្តមាននាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ   ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន និងប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈិម លោក ឡេ មិញ ហឹង។ នេះជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោកអគ្គលេខាបក្ស តូ ឡឹម ក្នុងឆ្នាំ ២០២៦ និងក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកក្នុងនាមជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម (អាណត្តិទី ១៤) ហើយលោកក៏ជាភ្ញៀវកិត្តិយសដំបូងគេដែលត្រូវបាន បក្ស រដ្ឋ និងប្រជាជន ឡាវទទួលស្វាគមន៍ បន្ទាប់ពីមហាសន្និបាតលើកទី ១២ របស់បក្សប្រជាជនបដិវត្តន៍ឡាវ។

ជាមួយនឹងអត្ថន័យប្រវត្តិសាស្ត្រ និងសារៈសំខាន់ ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្សលោក តូ ឡឹម ទៅកាន់ឡាវ បានបញ្ជាក់បន្ថែមទៀតអំពីការប្តេជ្ញាចិត្តរួមគ្នារបស់ថ្នាក់ដឹកនាំនៃភាគីទាំងពីរ ក្នុងការពង្រឹងនិងពង្រីក និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយ និងការតភ្ជាប់ជាយុទ្ធសាស្ត្ររវាងវៀតណាម និងឡាវ៕

TAG
VOV/VOVworld/អគ្គលេខាបក្ស/លោក តូ ឡឹម/ចេញដំណើរ/បំពេញទស្សនកិច្ចផ្លូវរដ្ឋ/ឡាវ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត