logo

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោង សារមន្ទីរបក្សកុម្មុយនិស្តវៀតណាម

2026/2/3 | 10:53:00

(VOVWORLD) - ដើម្បីអបអរសាទរខួបលើកទី ៩៦ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ១៩៣០ - ៣ កុម្ភៈ ២០២៦) និងជោគជ័យនៃមហាសន្និបាត ១៤ របស់បក្ស នាព្រឹកថ្ងៃទី ៣ ខែកុម្ភៈនេះ នៅទីក្រុងហាណូយ ការិយាល័យមជ្ឈិមបក្សបានរៀបចំពិធីបើក ការដ្ឋានសាងសង់ គម្រោងសារមន្ទីរបក្សកុម្មុយនិស្តវៀតណាម។ អញ្ជើញចូលរួមពិធីនេះរួមមាន អគ្គលេខាបក្ស លោកតូ ឡឹម នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ និងសមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន ត្រឹន កឹម ទូ។

អគ្គលេខាបក្ស លោក តូ ឡឹម នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញនិងថ្នាក់ដឹកនាំបក្ស និងរដ្ឋ ព្រមទាំងអតីតថ្នាក់ដឹកនាំដទៃទៀត ចូលរួមពិធីបើកការដ្ឋានសាងសង់សារមន្ទីរបក្សកុម្មុយនិស្តវៀតណាម (រូបថត៖ ថុង ញ៉ាត់/TTXVN)

ជាមួយនឹងការរចនាស្ថាបត្យកម្មដែលតំណាងឱ្យ "បន្ទាយដែកកំពុងងើបឡើង" រួមផ្សំជាមួយបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើតសារមន្ទីរឆ្លាតវៃ និងទំនើបឈានមុខគេលើពិភពលោក គម្រោងនេះនឹងមិនត្រឹមតែជាកន្លែងសម្រាប់ថែរក្សា អភិរក្ស និងបង្ហាញឯកសារ និងសម្ភារៈប្រវត្តិសាស្ត្រដ៏មានតម្លៃរបស់បក្សប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទីតាំងសម្រាប់បង្ហាញ និងឆ្លុះបញ្ចាំងពីដំណើរបដិវត្តន៍ដ៏រុងរឿងរបស់បក្ស និងប្រជាជាតិវៀតណាមយ៉ាងពិតប្រាកដ និងរស់រវើកផងដែរ។

អគ្គលេខាបក្ស លោកតូ ឡឹម នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ និងថ្នាក់ដឹកនាំបក្ស និងរដ្ឋ ព្រមទាំងអតីតថ្នាក់ដឹកនាំដទៃទៀតអនុវត្តន៍ពិធីបើកការដ្ឋានសាងសង់សារមន្ទីរបក្សកុម្មុយនិស្តវៀតណាម (រូបថត៖ វ៉ាន់ ហ៊ីវ/VOV)

សារមន្ទីរនេះនឹងក្លាយជាអាស័យដ្ឋានក្រហម  សម្រាប់អប់រំអំពីប្រពៃណីបដិវត្តន៍ រួមចំណែកដល់ការពូនជ្រុំជំនឿជាក់ ឧត្តមគតិ និងក្រមសីលធម៌បដិវត្តន៍សម្រាប់កម្មាភិបាល បក្ខជន និងប្រជាជន ជាពិសេសយុវជនជំនាន់ក្រោយ។ នេះក៏នឹងក្លាយជាកន្លែងមួយដើម្បីណែនាំដល់មិត្តភក្តិអន្តរជាតិអំពីប្រវត្តិសាស្ត្រ តួនាទី និងការចូលរួមចំណែកដ៏ធំធេងរបស់បក្សកុម្មុយនិស្ត វៀតណាមចំពោះបុព្វហេតុនៃបដិវត្តន៍រំដោះជាតិទូទាំងពិភព លោក។ 

សារមន្ទីរនេះត្រូវបានគេរំពឹងថា នឹងដំណើរការនៅក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២៩ ហើយនឹងត្រូវបានសម្ពោធ និងបើកឱ្យភ្ញៀវទេសចរចូលទស្សនាក្នុងឱកាសខួបលើកទី ១០០ នៃការបង្កើតបក្ស (៣ កុម្ភៈ ២០៣០)៕

TAG
VOV/VOVworld/អគ្គលេខាបក្ស/លោក តូ ឡឹម/ពិធីបើកការដ្ឋានសាងសង់/គម្រោងសារមន្ទីរបក្សកុម្មុយនិស្តវៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត