logo

អគ្គលេខាបក្សលោកតូ ឡឹម អញ្ជើញជួបពិភាក្សាជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត

2026/2/5 | 08:10:00
(VOVWORLD) - តបតាមការអញ្ជើញរបស់អគ្គលេខា នៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ប្រធានរដ្ឋឡាវលោក ថងលូន ស៊ីស៊ូលីត អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃបក្សនិងរដ្ឋវៀតណាម ទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅឡាវ នៅថ្ងៃទី៥ ខែកុម្ភៈ។ 
លោកអគ្គលេខាបក្ស តូ ឡឹម និងលោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ ថងលូន ស៊ីស៊ូលីត រួមជាមួយគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរអញ្ជើញជួបពិភាក្សា (រូបថត៖ វ៉ាន់ ហ៊ីវ/VOV)

នាព្រឹកថ្ងៃទី ៥ ខែកុម្ភៈ នៅទីក្រុងវៀងចន្ទន៍ បន្ទាប់ពីពិធីស្វាគមន៍ជាផ្លូវការ អគ្គលេខាបក្ស លោក តូ ឡឹម  បានអញ្ជើញជួបពិភាក្សាជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត។

លោកអគ្គលេខាបក្សតូ ឡឹម អញ្ជើញថ្លែងក្នុងកិច្ចពិភាក្សា (រូបថត៖ វ៉ាន់ ហ៊ីវ/VOV)

នៅក្នុងជំនួបពិភាក្សានោះ អគ្គលេខាបក្ស លោក តូ ឡឹមបានបញ្ជាក់ថា៖  “ដំណើរទស្សនកិច្ចជាន់ខ្ពស់នេះគឺជាឱកាសដ៏សំខាន់សម្រាប់យើងក្នុងការផ្លាស់ប្តូរទស្សនៈលើទិសដៅសំខាន់ៗក្នុងទំនាក់ទំនង រវាងបក្សទាំងពីរ ប្រទេសទាំងពីរ និងដើម្បីឯកភាពលើវិស័យសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការ សំដៅអនុវត្តន៍ជាក់ស្តែងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្ត របស់មហាសន្និ បាតនីមួយៗ ក្នុងអាណត្តិថ្មី។ បក្សកុម្មុយនិស្តវៀតណាមតែងតែចាត់ទុកភាពជោគជ័យរបស់បក្ស រដ្ឋ និងប្រជាជនឡាវ ជាសេចក្តីរីករាយរួម ហើយតែងតែជឿជាក់យ៉ាងខ្លាំង ចំពោះបុព្វហេតុនៃការកសាង និងអភិវឌ្ឍប្រទេសឡាវ។ យើងត្រៀមខ្លួនជាស្រេចដើម្បីរួមជាមួយបក្សប្រជាជនបដិវត្តន៍ឡាវ បន្តធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្ត ភាពដ៏មហិមារ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរវាង វៀតណាមនិងឡាវ ដោយចាត់ទុកនេះជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លែបាន ជាក្រិតក្រមនៃការអភិវឌ្ឍ និងជាកត្តាធានានូវជ័យជម្នះនៃបុព្វហេតុបដិវត្តន៍នៃប្រទេសយើងនាពេលបច្ចុប្បន្ននិងនាពេលអនាគត”។

អគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក ថងលូន ស៊ីស៊ូលីត បានវាយតម្លៃខ្ពស់ចំពោះការដែលលោកអគ្គលេខាបក្សតូ ឡឹមបានជ្រើសរើសឡាវជាប្រទេសដំបូងសម្រាប់ទស្សនកិច្ចក្នុងនាមជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម នីតិកាលទី ១៤ ព្រមទាំងបានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសឡាវនេះរបស់លោកអគ្គលេខាបក្ស តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់នៃបក្ស និងរដ្ឋវៀតណាម គឺមានសារៈសំខាន់ជាពិសេសនៅក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងទ្វេភាគី ដោយសារ អមដំណើរគណៈប្រតិភូរួមមានលោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ និងប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន ផងដែរ។  

លោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ ថងលូន ស៊ីស៊ូលីត អញ្ជើញថ្លែងក្នុងជពិំនួបភាក្សា (រូបថត៖ វ៉ាន់ ហ៊ីវ/VOV)

លោកអគ្គលេខាបក្ស តូ ឡឹម និងលោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ ថងលូន ស៊ីស៊ូលីត បានសម្តែងការរីករាយចំពោះការអភិវឌ្ឍយ៉ាងស៊ីជម្រៅនិងមានប្រសិទ្ធភាព ក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការវៀតណាម-ឡាវក្នុងរយៈពេលថ្មីៗនេះ; ដោយសង្កត់ធ្ងន់ថា សមិទ្ធផលទាំងនេះមិនត្រឹមតែរួមចំណែកដោយផ្ទាល់ដល់ការអភិវឌ្ឍប្រទេសនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ទៀតផង។  ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាថា ទន្ទឹមនឹងលទ្ធផលវិជ្ជមានដែលសម្រេចបាន ឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀង និងយន្តការសហប្រតិបត្តិការដែលមានស្រាប់ ភាគីទាំងពីរនឹងបន្តធ្វើការផ្លាស់ប្តូរវិធីសាស្រ្តសហប្រតិបត្តិការ កែលម្អគុណភាព និងប្រសិទ្ធភាពក្នុងទិសដៅជាក់ស្តែងជាង; ភ្ជាប់យ៉ាងជិតស្និទ្ធនូវចក្ខុវិស័យយុទ្ធសាស្ត្រ និងសកម្មភាពជាក់ស្តែង ព្រមទាំងបង្កើនការសម្របសម្រួលយុទ្ធសាស្ត្ររវាងភាគីទាំងពីរ និងប្រទេសទាំងពីរ។

ក្នុងឱកាសនេះ ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរស៊ីជម្រៅលើស្ថានភាព សកល និងតំបន់ និងបានឯកភាពគ្នាពង្រឹងការផ្លាស់ប្តូរ ការពិគ្រោះយោបល់ និងការសម្របសម្រួលនៅក្នុងវេទិកាពហុភាគី ពង្រឹងសាមគ្គីភាពក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងពង្រឹងតួនាទីមជ្ឈភាពរបស់អាស៊ាន។

នៅពេលបញ្ចប់កិច្ចពិភាក្សា លោកអគ្គលេខាបក្ស តូ ឡឹមនិងលោកអគ្គលេខាបក្ស  ប្រធានរដ្ឋឡាវ ថងលូន ស៊ីស៊ូលីត បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការសំខាន់ៗ រវាងក្រសួង វិស័យ មូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ក្នុងវិស័យអប់រំ យុត្តិធម៌ និងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន; បន្តបង្កើតមូលដ្ឋានគ្រឹះផ្នែកច្បាប់ និងកម្លាំងចលករថ្មី ដោយធ្វើឱ្យខ្លឹមសារនៃទំនាក់ទំនងយុទ្ធសាស្ត្រក្នុងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែច្បាស់លាស់៕

TAG
VOV/VOVworld/អគ្គលេខាបក្ស/លោកតូ ឡឹម/ជួបពិភាក្សា/អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត