logo

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញទទួលជួបជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក Jamieson Greer

2026/2/20 | 08:02:32
(VOVWORLD) - ក្នុងឱកាសចូលរួមកិច្ចប្រជុំបើកក្រុមប្រឹក្សាសន្តិភាពស្តីពីតំបន់ហ្គាហ្សា នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក នាថ្ងៃទី ១៩ ខែកុម្ភៈ អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញទទួលជួបជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ឯកអគ្គរដ្ឋទូត លោក  Jamieson Greer (ជេមីសុន ហ្គ្រេយើរ)។
លោកអគ្គលេខាបក្ស តូ ឡឹម ជួបពិភាក្សាជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Jamieson Greer។ រូបថត៖ Thong Nhat / VNA 

ក្នុងជំនួបនេះ លោកអគ្គលេខាបក្ស តូ ឡឹមបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ ការពារជាតិ និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន ហើយសម្តែងបំណងប្រាថ្នាចង់ឲ្យភាគីទាំងពីរដើម្បីលើកកម្ពស់ទំនាក់ទំនងបន្ថែមទៀត។ លោកក៏បានស្វាគមន៍ចំពោះលទ្ធផលវិជ្ជមានដែលសម្រេចបាននៅក្នុងដំណើរការចរចានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទៅវិញទៅមក។ លោកអគ្គលេខាបក្សបានឲ្យដឹងថា ទីភ្នាក់ងារវៀតណាមនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភាគីសហរដ្ឋអាមេរិក ដើម្បីឱ្យភាគីទាំងពីរអាចបង្ហើយរាល់កិច្ចព្រមព្រៀងនេះក្នុងពេលឆាប់ៗនេះ។

ទិដ្ឋភាពនៃជំនួប។ រូបថត៖ Thong Nhat / VNA 

លោកអគ្គលេខាបក្សបានសម្តែងក្តីសង្ឃឹមថា ប្រធានាធិបតី លោកដូណាល់ ត្រាំ និងអាជីវកម្មអាមេរិកនឹងចូលរួមសប្តាហ៍កម្រិតខ្ពស់ APEC នៅប្រទេសវៀតណាមក្នុងឆ្នាំ ២០២៧។

រីឯខ្លួនវិញ តំណាងពាណិជ្ជកម្មអាមេរិក ឯកអគ្គរដ្ឋទូត Jamieson Greer បានសង្កត់ធ្ងន់ថា វៀតណាមគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិក។ លោកឯកអគ្គរដ្ឋទូត Jamieson Greer បានចែករំលែកថា ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទៅវិញទៅមក យុត្តិធម៌និងមានតុល្យភាពរវាងវៀតណាម និងសហរដ្ឋអាមេរិកបានមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ និងកំពុងចូលដល់ដំណាក់កាលដ៏សំខាន់មួយ។

 លោកអគ្គលេខាបក្ស តូ ឡឹម ជួបសន្ទនាតាមទូរស័ព្ទជាមួយអតីតព្រឹទ្ធសមាជិក Patrick Leahy។ រូបថត៖ Thong Nhat / VNA 

នៅរសៀលថ្ងៃដដែល   លោកអគ្គលេខាបក្ស តូ ឡឹមបានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអតីតព្រឹទ្ធសមាជិក Patrick Leahy (គណបក្សប្រជាធិបតេយ្យ - រដ្ឋ Vermont) ដែលជាមិត្តជិតស្និទ្ធ និងជាដៃគូរបស់វៀតណាម។ ក្នុងជំនួបនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់រដ្ឋបាលលោកតាំ ចំពោះទំនាក់ទំនងជាមួយវៀតណាមដោយផ្អែកលើការគោរពប្រព័ន្ធនយោបាយ ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់វៀតណាម។

អតីតព្រឹទ្ធសមាជិក លោក Patrick Leahy បានសង្កត់ធ្ងន់ថា ទំនាក់ទំនងវៀតណាម-អាមេរិក គឺជាគំរូនៃការផ្សះផ្សា ដែលបង្កើតឡើងដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម។ លោកក៏បានបញ្ជាក់ពីការគាំទ្រ និងការរួមចំណែកជាបន្តបន្ទាប់ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

TAG
VOV/VOVworld/អគ្គលេខាបក្ស/ពាណិជ្ជកម្ម/សហរដ្ឋអាមេរិក

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត