logo

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់គណៈកម្មាធិការបក្ស អាជ្ញាធរនិងប្រជាជនហាណូយ

2026/2/17 | 08:02:00

(VOVWORLD) - នាយប់ថ្ងៃទី១៦ ខែកុម្ភៈ (ពោលគឺថ្ងៃទី ២៩ ខែកត្តិកតាមច័ន្ទគតិ ឆ្នាំម្សាញ់) មុនពេលវេលាដ៏ពិសិដ្ឋនៃការផ្លាស់ប្តូររវាងឆ្នាំចាស់និងឆ្នាំថ្មី អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនហាណូយ។

អគ្គលេខាបក្ស លោកតូ ឡឹម អញ្ជើញទស្សនាវិមានស្តេច លី ថៃ តូ (រូបថត៖ វ៉ាន់ ហ៊ីវ/VOV)

អញ្ជើញជូនពរចំពោះរាល់សមិទ្ធផលដែលរដ្ឋធានីសម្រេចបានក្នុងឆ្នាំកន្លងមក លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា ក្នុងដំណាក់កាលថ្មី ទីក្រុងហាណូយត្រូវតែជាអ្នកត្រួសត្រាយផ្លូវក្នុងការច្នៃប្រឌិត។ រាល់សកម្មភាពដែលទីក្រុងហាណូយធ្វើ រាល់គំរូដែលទីក្រុងហាណូយអនុវត្ត ត្រូវតែនាំមុខ និងផ្សព្វផ្សាយសន្ទុះសម្រាប់តំបន់ទាំងមូល និងប្រទេសទាំងមូល។

អគ្គលេខាបក្ស លោកតូ ឡឹម អញ្ជើញថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីដល់គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនហាណូយ (រូបថត៖ វ៉ាន់ ហ៊ីវ/VOV)

“ទីក្រុងហាណូយត្រូវបន្តសុក្រិតរបៀបរបប ជំរុញវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការច្នៃប្រឌិត ការផ្លាស់ប្តូរឌីជីថល និងដោះស្រាយបញ្ហាកកស្ទះដោយម៉ឺងម៉ាត់; កសាងគំរូកំណើនថ្មីដោយផ្អែកលើចំណេះដឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការច្នៃប្រឌិត ការផ្លាស់ប្តូរឌីជីថល និងធនធានមនុស្សដែលមានគុណភាពខ្ពស់។ គណៈកម្មាធិការមជ្ឈិមនៃការិយាល័យនយោបាយតែងតែរួមដំណើរជាមួយរដ្ឋធានី”។ នេះបើយោងតាមប្រសាសន៍របស់អគ្គលេខាបក្ស លោក តូ ឡឹម។

មុននេះ អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញអុជធូបនៅវិមានស្តេចលីថាយតូ; បានទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់ប្រជាជននៃរដ្ឋធានីដែលប្រារព្ធពិធីចូលឆ្នាំថ្មីនៅសួនផ្កាលីថាយតូ ក្នុងកណ្តាលទីក្រុង៕

TAG
VOV/VOVworld/អគ្គលេខាបក្ស លោក តូ ឡឹម/សួរសុខទុក្ខ/ជូនពរឆ្នាំថ្មី/គណៈកម្មាធិការបក្ស/អាជ្ញាធរ/ប្រជាជនហាណូយ

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត