logo

អគ្គលេខាបក្ស Truong Chinh -អ្នកចាក់គ្រឹះសំរាប់ដំណើរការផ្លាស់ប្ដូរថ្មី

2017/2/23 | 08:49:10

VOVWORLD_ដំណើរការផ្លាស់ប្ដូរថ្មីប្រទេសជាតិ
ត្រូវបានអនុវត្តនៅវៀតណាមអស់រយៈពេលជាង៣០ឆ្នាំ
កន្លងទៅនេះហើយនាំមកនូវលទ្ធផលដ៏ធំធេងជា
ច្រើន។ជោគជ័យនៃបុព្វហេតុមានលក្ខណបដិវត្តន៍
នេះចាប់ផ្ដើមក្រោយពីមហាសន្និបាតលើកទី៦របស់
បក្សចេញសេចក្ដីសំរេចស្ដីពីការអនុវត្តមាគ៌ាផ្លាស់ប្ដូ
រថ្មីប្រទេសជាតិ។តាមពិតការប្ដេជ្ញាចិត្តផ្លាស់ប្ដូរថ្មីត្រូវ
បានស្ដែងឡើងនៅក្នុងរយៈពេលត្រៀមរៀបចំឲ្យ​មហា
សន្និបាត​លើកទី៦របស់បក្ស ដែលក្នុងនោះអ្នកចាក់
គ្រឹះសំរាប់ដំណើរការផ្លាស់ប្ដូរថ្មីគឺអគ្គលេខាបក្ស​លោក
Truong Chinh។

VOVWORLD_ដំណើរការផ្លាស់ប្ដូរថ្មីប្រទេសជាតិត្រូវបានអនុវត្តនៅវៀត
ណាមអស់រយៈពេលជាង៣០ឆ្នាំកន្លងទៅនេះហើយនាំមកនូវលទ្ធផលដ៏ធំធេង
ជាច្រើន។ជោគជ័យនៃបុព្វហេតុមានលក្ខណបដិវត្តន៍នេះចាប់ផ្ដើមក្រោយពី
មហាសន្និបាតលើកទី៦របស់បក្សចេញសេចក្ដីសំរេចស្ដីពីការអនុវត្តមាគ៌ាផ្លាស់
ប្ដូរថ្មីប្រទេសជាតិ។តាមពិតការប្ដេជ្ញាចិត្តផ្លាស់ប្ដូរថ្មីត្រូវបានស្ដែងឡើងនៅក្នុង
រយៈពេលត្រៀមរៀបចំឲ្យ​មហាសន្និបាត​លើកទី៦របស់បក្ស ដែលក្នុងនោះអ្នក
ចាក់គ្រឹះសំរាប់ដំណើរការផ្លាស់ប្ដូរថ្មីគឺអគ្គលេខាបក្ស​លោក Truong Chinh។

        លោក Truong Chinhជាអគ្គលេខាបក្ស​នៅក្នុងដំណាក់កាលសំខាន់ពិសេស
២​របស់បដិវត្តន៍វៀតណាម។លើកទីមួយគឺនាដើមទសវត្សទី៤០នៃសតវត្សទី២០
លោកត្រៀមរៀបចំនិងដឹកនាំចលនារំដោះជាតិហើយលើកទីពីរគឺនាខែកក្កដា
ឆ្នាំ១៩៨៦ខណៈលោក Le Duan ជាអគ្គលេខាបក្សពេលនោះទទួលមរណភាព
មុននឹងមហាសន្និបា​តលើកទី៦របស់បក្ស។

        រយៈពេលជាង៣០ឆ្នាំមុននេះ អគ្គលេខាបក្ស​លោក Truong Chinhបាន​
សង្កេត​ឃើញនូវតម្រូវការផ្លាស់ប្ដូរថ្មីជាបន្ទាន់នៃប្រទេសជាតិហើយក៏បង្កើត
ឡើងក្រុមទីប្រឹក្សារួមមានអ្នកប្រាជ្ញនិងបញ្ញាវ័ន្តដើម្បីសិក្សាស្រាវជ្រាវបញ្ហា
ទ្រឹស្ដីនិងស្ថានភាពជាក់ស្ដែងនៃប្រទេសជាតិធ្វើជាមូលដ្ឋានវិភាគសំរាប់
ការងារផ្លាស់ប្ដូរថ្មី។មុនបង្អស់គឺផ្លាស់ប្ដូរថ្មីលើវិស័យសេដ្ឋកិច្ច លុបចោលរបបរ
ដ្ឋផ្គត់ផ្គង់ទាំងអស់ ទន្ទឹមនោះគឺបង្កើតឡើងខឿនសេដ្ឋកិច្ចទំនិញពហុ
សមាសភាពដោយមានការសម្របសម្រួលរបស់រដ្ឋ។តាមអ្នកជំនាញការឈ្មោះ
 Vo Dai Luoc ជាសមាជិកមួយរូបក្នុងក្រុមទីប្រឹក្សាស្រាវជ្រាវដែលបាន​អគ្គ
លេខា​បក្ស​លោក Truong Chinhប្រគល់ភារកិច្ចរៀបរៀងសៀវភៅ២ក្បាល
ក្រោមចំណង​ជើង​ថា​”គោលនយោបាយសេដ្ឋកិច្ចថ្មីរបស់លោកលេនីនយក
មកអនុវត្តនៅវៀត​ណាម​”​និង”គោលនយោបាយទំនាក់ទំនងសេដ្ឋកិច្ចជាមួយ
អន្តរជាតិរបស់វៀតណាមក្នុងដំណាក់កាលថ្មី”នោះបានរៀបរាប់ថា

“​នោះជាប្រធានបទចំនួន២ដែល​អគ្គលេខា​បក្ស​លោក Truong Chinh
ប្រគល់​ភារកិច្ចឲ្យខ្ញុំ​រៀបរៀងហើយលោកបានអានជាច្រើនលើកច្រើនសារ។​
ក្នុង​កាលៈទេសៈ​នោះយើងត្រូវតែផ្អែកទៅលើសតិអារម្មណ៍និងគោលនយោបាយ
សេដ្ឋកិច្ចថ្មីរបស់លោកលេនីនយកមកអនុវត្តនៅវៀត​ណាមដើម្បីលុបចោល
របៀបរបបសេដ្ឋកិច្ច​រដ្ឋផ្គត់​ផ្គង់ទាំងអស់ហើយជំនួសមកវិញគឺទំនាក់ទំនង
រវាងទំនិញនឹងហិរញ្ញវត្ថុ។នេះជាការបើកឆាកឲ្យដំណើរការផ្លាស់ប្ដូរថ្មី”។

អគ្គលេខាបក្ស Truong Chinh -អ្នកចាក់គ្រឹះសំរាប់ដំណើរការផ្លាស់ប្ដូរថ្មី


        ថ្វីបើដូច្នេះក្ដីតែនាគ្រានោះមានមតិនិងទស្សនខុសគ្នាជាច្រើនអំពីការផ្លាស់
ប្ដូរថ្មីប្រទេសជាតិ។នាឆ្នាំ១៩៨៦បានកើតមានការតស៊ួផ្ទៃក្នុងរវាងភាគីផ្លាស់ប្ដូរ
ថ្មីនិងភាគីអភិរក្ស។តាមបណ្ឌិត Le Quoc Ly នាយករងបណ្ឌិតសភានយោបាយ
ជាតិហូជីមិញបាន​ឲ្យដឹងថា

    “អគ្គលេខា​បក្ស​លោក Truong Chinhបានដាក់ចេញសតិអារម្មណ៍ផ្លាស់ប្ដូរ
ថ្មីពី​សេដ្ឋកិច្ចនិងទ្រឹស្ដីរបស់បក្សហើយលោកស្មោះត្រង់ចំពោះមាគ៌ានោះ។ទោះបី
រងការរិះគន់ខ្លះក្ដីតែលោកនៅតែការពារទ្រឹស្ដីរបស់ខ្លួនយ៉ាងស្វិតស្វាញ”។

        ដោយសារប្រើវិធានការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តនិងដកពិសោធន៍ជាក់
ស្ដែងអគ្គលេខា​បក្ស​លោក Truong Chinhជាអ្នកចាក់គ្រឹះសំរាប់ដំណើរការផ្លាស់
ប្ដូរថ្មី​ប្រទេស​ជាតិ។រួមជាមួយគណៈកម្មាធិការមជ្ឈឹមបក្សលោក Truong Chinh
បាន​បញ្ជាក់​ច្បាស់​នូវគោលមាគ៌ាផ្លាស់ប្ដូរថ្មីលើគ្រប់ជ្រុងជ្រោយនៅមហាសន្និបាត
ទី៦របស់បក្សដែលជាការបើកឆាកឲ្យដំណើការផ្លាស់ប្ដូរថ្មីប្រកបដោយជោគជ័យ
របស់ប្រជាជនវៀតណាម៕

       

TAG
Truong Chinh/vov

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត