logo

អគ្គលេខា Nguyen Phu Trong បញ្វប់ដំណើរទស្សនកិច្ចនៅគុយបា

2012/4/13 | 08:31:56
បញ្ចប់ដំណើរទស្សនកិច្ចនៅគុយបា អគ្គលេខា
Nguyen Phu Trong មានផ្ញើសារលិខិត១ច្បាប់ចូន
ចំពោះ នាយឧត្តសេនីយ៍ Raul Castro Ruz លេខាទី
១គណៈកម្មាធិការមជ្ឍឹមបក្សកុម្មុយនិស្ត
គុយបា។
ក្នុងដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅគុយបារបស់អគ្គលេខាគណៈកម្មាធិការ
បក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong ដែលបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ៨
ដល់ទី ១២ មេសា ថ្នាក់ដឹកនាំនៃបក្សទាំង២ រដ្ឋទាំង២ បានចេញសេចក្តីថ្លែងការរួម
វៀតណាម – គុយបា ដោយអះអាងថា៖ បន្តពង្រឹងទំនាក់ទំនងនយោបាយ ជំរុញទំ
នាក់ទំនងសហប្រតិបត្តិការ  រវាងបក្សទាំង២ រដ្ឋទាំង២និងប្រជាជននៃប្រទេសទាំង
២ ឲ្យខ្លាំងក្លាថែមទៀត។បញ្ចប់ដំណើរទស្សនកិច្ចនៅគុយបា អគ្គលេខា Nguyen Phu
 Trong មានផ្ញើសារលិខិត១ច្បាប់ចូនចំពោះ នាយឧត្តសេនីយ៍ Raul Castro Ruz លេខា
ទី១គណៈកម្មាធិការមជ្ឍឹមបក្សកុម្មុយនិស្តគុយបា។ដោយបញ្ចាក់គណៈប្រតិភូជាន់
ខ្ពស់វៀតណាមមានសប្បាយរីករាយយ៉ាងក្រែឡែងចំពោះលទ្ធផលល្អប្រសើរនៃ
ដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅសាធារណៈរដ្ឋគុយបា។ ព្រមទាំងអះអាងថា៖ លទ្ធផលនៃដំណើរទស្សនកិច្ចលើកនេះនឹងរួមចំណែកដ៏សំខាន់ចូលក្នុងការពូនជ្រុំទំ
នាក់ទំនងសាមគ្គីភាពមិត្តភាពសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំង២រដ្ឋទាំង
២និង ប្រជាជាតិទាំង២វៀតណាមនិងគុយបាឲ្យកាន់តែអភិវឌ្ឍន៏ឲ្យខ្លាំងក្លាថែមទៀត។ ក្រោមការដឹកនាំដ៏ឈា្លសវៃរបស់បក្សកុម្មុនិស្តគុយបា ជូនពរប្រជាជនគុយបាជាបង
ប្អូន ទទួលសម្ឋិទ្ធដ៏ធំធេងជាច្រើនថែមទៀតក្នុងបុព្វហេតុបដិវត្តកសាងនិងការពារ
មាតុប្រទេសគុយបា សង្គមនិយមន៍។ សូមប្រសិទញ្ធពរឲ្យទំនាក់ទំនងសមមិត្តភាតរៈ រវាងបក្សទាំង២ រដ្ឋទាំង២ និងប្រជាជាតិទាំង២ វៀតណាម – គុយបា ឲ្យកាន់តែស្រស់
បំព្រង រឹងមាំស្ថិតស្ថេចីរភាព៕
អគ្គលេខា Nguyen Phu Trong និងលេខាទី១គណៈកម្មាធិការមជ្ឍឹមបក្សកុម្មុយនិស្តគុយបា​ ​​
Raul Castro Ruz ។​​ (Image: VOVonline)

ក៏ក្នុងដំណើរទស្សនកិច្ចនេះដែរ នារសៀលថ្ងៃទី ១១ មេសា អគ្គលេខា Nguyen Phu
Trong បានមកសាកសួរសុខទុក អគ្គមគ្គុទ្ទេសរបស់បដិវត្តនិងប្រជាជនគុយបាលោក
Fidel Castro។ អគ្គលេខាបានជូនដំនឹងជមួយអគ្គមគ្គុទ្ទេស Fidel Castro អំពីស្ថានភាព
នៅវៀតណាម និងលទ្ធផលរបស់ការចរចារជាមួយ ប្រធាន Raul Castro Ruz លេខាទី
១ គណៈកម្មាធិការមជ្ឍឹមបក្សកុម្មុយនិស្តគុយបា និងអះអាងថា៖ បក្សរដ្ឋនិងប្រជាជន
វៀតណាម នឹងធ្វើអស់ពិកំលាំងកាយចិត្ត រួមជាមួយបក្ស រដ្ឋនិងប្រជាជនគុយបាបង
ប្អូន នាំទំនាក់ទំនងសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀត
ណាមនិងគុយបាអភិវឌ្ឍន៍ ដោយឥតឈូប់ឈរ។ អគ្គមគ្គុទ្ទេសក៍ Fidel Castro បាន
សម្តែងនូវការយកចិត្តទូកដាក់និងវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចនៅគុយបា
របស់អគ្គលេខា Nguyen Phu Trong។ ភាគីទាំង២បានសង្កត់ធ្ងន់ទៅលើ ការបង្កើនអប់
រំជំនាន់វ័យ ក្មេងនៃប្រទេសទាំង២ អំពីប្រពៃណីបដិវត្តន៍ ទំនាក់ទំនងល្អប្រសើ រវាង
វៀតណាម និងគយុបា។ បន្ទាប់ពីនោះ អគ្គលេខា Nguyen Phu Trong និងគណៈប្រតិភូ
ជាន់ខ្ពស់ វៀតណាម បានចេញដំណើរវិលត្រឡប់មកប្រទេសវិញ បញ្ចប់ដំណើរ
ទស្សនកិច្ចមិត្តភាពជា ផ្លូវការនៅគុយបា ប្រកបដោយជោគជ័យ៕

TAG
អគ្គលេខា Nguyen Phu Trong/បញ្វប់/ដំណើរទស្សនកិច្ច/គុយបា.

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត