logo

អង្គការក្រៅរដ្ឋាភិបាលបរទេសរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់វៀតណាម

2025/12/4 | 11:15:25
(VOVWORLD) - “កិច្ចសហប្រតិបត្តិការជាមួយអង្គការក្រៅរដ្ឋាភិបាលបរទេស នឹងបន្តដើរតួនាទីយ៉ាងសំខាន់នៅក្នុងយុទ្ធសាស្ត្រកិច្ចការបរទេសរបស់វៀតណាម ដោយរួមចំណែកដល់ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។” 
ទិដ្ឋភាពសន្និសីទ (រូបថត៖ VOV)

នេះជាមតិរបស់ប្រតិភូជាច្រើននៅក្នុងសន្និសីទអន្តរជាតិលើកទី ៥ “កិច្ច សហប្រតិបត្តិការរវាងវៀតណាម-អង្គការក្រៅរដ្ឋាភិបាលបរទេស និងដៃគូសម្រាប់ការអភិវឌ្ឍដ៏វិបុលភាពនិងប្រកបដោយចីរភាព” ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី ៤ ខែធ្នូ នៅទីក្រុងហាណូយ។

នៅក្នុងសន្និសីទនេះ ប្រតិភូបានពិនិត្យឡើងវិញនូវលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអង្គការក្រៅរដ្ឋាភិបាលបរទេសក្នុងដំណាក់កាល ២០១៩-២០២៥។ ដូច្នេះ បច្ចុប្បន្នមានអង្គការក្រៅរដ្ឋាភិបាលចំនួន ៣៩៧ កំពុងប្រតិបត្តិការជាប្រចាំនៅវៀតណាម ដែលមកពី ៣២ ប្រទេស ក្នុងនោះមានអង្គការដែលបានចូលរួមចំណែកអស់រយៈពេលជាង ៥០ ឆ្នាំ មកហើយ។

ឧបនាយករដ្ឋមន្ត្រី លោក ប៊ូយ ថាញ់សឺន អញ្ជើញថ្លែងមតិ  (រូបថត៖ VOV)

ធ្វើការវាយតម្លៃចំពោះការរួមចំណែករបស់អង្គការក្រៅរដ្ឋាភិបាល ឧប នាយករដ្ឋមន្ត្រី លោក ប៊ូយ ថាញ់ សឺន បានមានប្រសាសន៍ថា៖ “នៅពេលខាងមុខ យើងសង្ឃឹមថា អ្នកនឹងបន្តអមដំណើរជាមួយវៀត ណាមក្នុងវិស័យអាទិភាពដូចជា៖ ការអភិវឌ្ឍមនុស្ស លើកកម្ពស់សន្តិសុខសង្គម ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរឌីជីថល នវានុវត្តន៍ ជំរុញសមភាពយេនឌ័រ អភិវឌ្ឍន៍សហគមន៍ប្រកបដោយចីរភាព។ បន្តចែករំលែកបទពិសោធន៍ ចំណេះដឹង បច្ចេកវិទ្យា តភ្ជាប់ទំនាក់ទំនងវៀត ណាមជាមួយបណ្តាញអ្នកជំនាញអន្តរជាតិ ជួយវៀតណាមចូលរួមកាន់តែស៊ីជម្រៅនៅក្នុងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល”៕

TAG
VOV/VOVworld/អង្គការ/ក្រៅរដ្ឋាភិបាល/បរទេស/រួមចំណែក/ការអភិវឌ្ឍ/ប្រកបដោយចីរភាព/វៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត