logo

អង្គការសហប្រជាជាតិត្រៀមខ្លួនរួចជាស្រេចដើម្បីរួមដំណើរជាមួយសេចក្តីប្រាថ្នារបស់ វៀតណាម

2026/2/7 | 08:11:51
(VOVWORLD) - ក្នុងឱកាសរៀបចំអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំមមី អដ្ឋស័ក ២០២៦ នៅរសៀលថ្ងៃទី ៦ ខែកុម្ភៈ នៅទីក្រុងហាណូយ បណ្ឌិត្យសភានយោបាយជាតិហូជីមិញបានរៀបចំពិធីជួបសំណេះសំណាលជាមួយឯកអគ្គរដ្ឋទូត ប្រធានបេសកកម្មការទូត និងដៃគូអន្តរជាតិប្រចាំនៅវៀតណាម។
ប្រតិភូនៅក្នុងកិច្ចប្រជុំ។ រូបថត៖ VOV

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោក Doan Minh Huan នាយកបណ្ឌិត្យសភានយោបាយជាតិហូជីមិញ បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការអន្តរជាតិបានដើរតួនាទីយ៉ាងសំខាន់ក្នុងការភ្ជាប់ចំណេះដឹងជាយុទ្ធសាស្ត្រ ការជ្រើសរើសលក្ខណៈប្រណិតផូរផង់ បំផុតក្នុងការអភិបាលកិច្ចទំនើប ដើម្បីបម្រើដោយផ្ទាល់ដល់ការបណ្តុះបណ្តាល ការអប់រំ ការស្រាវជ្រាវវិទ្យាសាស្ត្រ និងការងារប្រឹក្សាគោលនយោបាយរបស់បណ្ឌិត្យសភា។ លោកនាយកបណ្តិត្យសភាបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់បណ្ឌិត្យសភាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិជាក់ស្តែង ដោយបង្កើនប្រសិទ្ធភាពការទូតសិក្សា និងលើកកម្ពស់កិត្យានុភាពរបស់វៀតណាមនៅលើឆាកអន្តរជាតិ។ ទន្ទឹមនឹងនោះ កំណត់ការផ្លាស់ប្តូរទ្រឹស្តី និងការបណ្តុះបណ្តាលថ្នាក់ដឹកនាំជាន់ខ្ពស់ជាមួយបណ្តាបក្សកុម្មុយនិស្ត និងបណ្តាបក្សកាន់អំណាច គឺជាសសរស្តម្ភសំខាន់នៃគោលនយោបាយការបរទេសរបស់បក្ស ដែលរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យជាយុទ្ធសាស្ត្ររបស់ប្រទេសជាតិក្នុងយុគសម័យថ្មី។

លោក Doan Minh Huan នាយកបណ្ឌិត្យសភានយោបាយជាតិហូជីមិញ ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំ។ រូបថត៖ VOV

តាងនាមឯកអគ្គរដ្ឋទូត ប្រធានបេសកកម្មការទូត និងដៃគូអន្តរជាតិនៅវៀតណាម លោកស្រី Pauline Tamesis អ្នកសម្របសម្រួលប្រចាំអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម បានវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យអភិវឌ្ឍន៍ដែលផ្តោតលើប្រជាជនរបស់វៀតណាម; កំណែទម្រង់ដ៏ខ្លាំងក្លាក្នុងអភិបាលកិច្ច ក៏ដូចជាការតំរង់ទិសច្បាស់លាស់ឆ្ពោះទៅរកការច្នៃប្រឌិត ការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ប្តូរបៃតង។ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម បានសង្កត់ធ្ងន់លើការត្រៀមខ្លួនរបស់អង្គការសហប្រជាជាតិក្នុងការរួមដំណើរសេចក្តីប្រាថ្នារបស់វៀតណាម; វិនិយោគលើមនុស្សដោយលើកកម្ពស់ការអប់រំ ជំនាញ សុខាភិបាល និងការសម្របខ្លួនក្នុងសង្គម ជាពិសេសសម្រាប់ស្ត្រី យុវជន និងជនជាតិភាគតិច ដើម្បីទាញយកអត្ថប្រយោជន៍ពីនវានុវត្តន៍និងការផ្លាស់ប្តូរឌីជីថល ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ននិងចីរភាព ដើម្បីពន្លឿនការផ្លាស់ប្តូរបៃតងប្រកបដោយសមធម៌ ការពារក្រុមងាយរងគ្រោះ និងបើកទូលាយថាមពលស្អាត និងដើម្បីលើកកម្ពស់អភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព និងជួយវៀតណាមក្នុងការបំពេញរាល់ការប្តេជ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្ស៕

TAG
VOV/VOVworld/អង្គការសហប្រជាជាតិ/ត្រៀមខ្លួន/រួមដំណើរ/សេចក្តីប្រាថ្នារ/វៀតណាម

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត