logo

អង្គការសហប្រជាជាតិប្រឆាំងនឹងការបំផ្លាញទីស្នាក់ការកណ្តាល UNRWA នៅទី​ក្រុងយេរូសាឡឹមខាងកើត​

2026/1/21 | 07:11:56
(VOVWORLD) - ទីភ្នាក់ងារសង្គ្រោះនិងការងារ អ.ស.ប សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) កាលពីថ្ងៃទី ២០ ខែមករា បានប្រឆាំងជំទាស់នឹងការបំផ្លាញទីស្នាក់ការកណ្តាលរបស់អាជ្ញាធរអ៊ីស្រាអែលនៅទីក្រុងយេរូសាឡឹមខាងកើត។

យោងតាមប្រភពព័ត៌មានមួយចំនួន កងកម្លាំងអ៊ីស្រាអែលបានប្រើប្រាស់ម៉ាស៊ីនឈូសដី និងឧបករណ៍ធុនធ្ងន់ដើម្បីបំផ្លាញទីស្នាក់ការកណ្តាល UNRWA នៅទីក្រុងយេរូសាឡឹមខាងកើត និងរចនាសម្ព័ន្ធខាងក្នុង។ នៅក្នុងសេចក្តីប្រកាសមួយ ក្រសួងការបរទេសអ៊ីស្រាអែលបានឲ្យដឹងថា UNRWA បានបញ្ឈប់ប្រតិបត្តិការទាំងអស់នៅទីតាំងនេះ ហើយលែងមានបុគ្គលិក ឬសកម្មភាពណាមួយរបស់អង្គការសហប្រជាជាតិ នៅក្នុងបរិវេណនោះទៀតហើយ។

ការរុះរើទីស្នាក់ការកណ្តាល UNRWA បានកើតឡើងក្នុងបរិបទដែលអ៊ីស្រាអែលបានដាក់សម្ពាធអស់រយៈពេលជាច្រើនឆ្នាំលើទីភ្នាក់ងារនេះ ដោយចោទប្រកាន់ថា ទីភ្នាក់ងារនេះបានសហការជាមួយក្រុមហាម៉ាសនៅក្នុងតំបន់ហ្គាហ្សា និងជាប់ពាក់ព័ន្ធនឹងការវាយប្រហារលើអ៊ីស្រាអែលនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣។ កាលពីមួយខែមុន អាជ្ញាធរអ៊ីស្រាអែលបានឆ្មក់ចូលបរិវេណអគារនេះ និងរឹបអូសទ្រព្យសម្បត្តិមួយចំនួន ដោយលើកហេតុផលថាមានការរំលោភបំពានលើពន្ធទីក្រុង។ យ៉ាងណាក៏ដោយ អ.ស.ប បានច្រានចោលការចោទប្រកាន់នេះ ដោយអះអាងថា បរិវេណអគារនៅហ្សេរុយសាឡឹមខាងកើត “នៅតែជាមូលដ្ឋានរបស់អង្គការសហប្រជាជាតិ ដែលមិនអាចរំលោភបំពានបាន និងទទួលបានអភ័យឯកសិទ្ធិចំពោះគ្រប់ទម្រង់នៃការជ្រៀតជ្រែក”៕

TAG
VOV/VOVworld/អង្គការសហប្រជាជាតិ/ទីស្នាក់ការកណ្តាល/UNRWA/យេរូសាឡឹមខាងកើត​

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត