logo

អង្គការសហប្រជាជាតិព្រមានអំពីវិបត្តិមនុស្សធម៌កាន់តែអាក្រក់ទៅៗនៅប្រទេស សូម៉ាលីដោយសារតែគ្រោះរាំងស្ងួតធ្ងន់ធ្ងរ

2026/2/26 | 09:05:47

(VOVWORLD) - អង្គការសហប្រជាជាតិកាលពីថ្ងៃទី ២៥ ខែកុម្ភៈ បានព្រមានថា វិបត្តិមនុស្សធម៌នៅក្នុងប្រទេសសូម៉ាលីកំពុងអាក្រក់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ដោយមានមនុស្សជិត ៦,៥ លាននាក់កំពុងប្រឈមមុខនឹងស្ថានភាពអត់ឃ្លានកម្រិតខ្ពស់ និងកុមារជាង ១,៨ លាននាក់ប្រឈមនឹងហានិភ័យនៃកង្វះអាហារូបត្ថម្ភស្រួចស្រាវដោយសារតែគ្រោះរាំងស្ងួតធ្ងន់ធ្ងរ។

ស្ត្រីសូម៉ាលីសម្រាកនៅខាងក្រៅតង់បណ្ដោះអាសន្នមួយ បន្ទាប់ពីចាកចេញពីតំបន់ Lower Shabelle ដោយសារគ្រោះរាំងស្ងួត ទៅកាន់ជំរំជនភៀសខ្លួនមួយក្នុងទីក្រុង Mogadishu ប្រទេសសូម៉ាលី ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៦។ (រូបថត៖ REUTERS/Feisal Oma)

ការព្រមាននេះត្រូវបានចេញ បន្ទាប់ពីរបាយការណ៍ចំណាត់ថ្នាក់សន្តិសុខស្បៀងអាហារ (IPC) បានព្យាករថា ប្រហែលមួយភាគបីនៃចំនួនប្រជាជនសូម៉ាលី ដែលស្មើនឹង ៦,៥ លាននាក់ នឹងប្រឈមមុខនឹងវិបត្តិអត់ឃ្លាន ឬកាន់តែអាក្រក់ជាងនេះទៅទៀត នៅខែមីនាខាងមុខ កើនឡើង ១,៧ លាននាក់បើប្រៀបធៀបទៅនឹងខែមករា។

របាយការណ៍នេះក៏បានប៉ាន់ប្រមាណផងដែរថា មនុស្សប្រហែល ២ លាននាក់កំពុងស្ថិតក្នុងស្ថានភាពអត់ឃ្លានធ្ងន់ធ្ងរ ខណៈដែលកុមារជាង ១,៨ លាននាក់ដែលមានអាយុក្រោម ៥ ឆ្នាំប្រឈមនឹងហានិភ័យនៃកង្វះអាហារូបត្ថម្ភស្រួចស្រាវនៅឆ្នាំ ២០២៦ ដោយមានកុមារជិត ៥ សែននាក់អាចខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ។

គ្រោះរាំងស្ងួតបានបំផ្លិចបំផ្លាញផលិតកម្មកសិកម្ម បណ្តាលឱ្យមានការខូចខាតយ៉ាងទូលំទូលាយដល់ដំណាំនិងសត្វចិញ្ចឹម ព្រមទាំងបង្កឱ្យកើតមានការចំណាកស្រុកទ្រង់ទ្រាយធំនៅប្រទេសសូម៉ាលីផងដែរ៕

TAG
VOV/VOVworld/អង្គការសហប្រជាជាតិ/វិបត្តិ/មនុស្សធម៌/សូម៉ាលី/គ្រោះរាំងស្ងួត

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត