logo

អង្គការសហប្រជាជាតិមានសុទិដ្ឋិនិយមចំពោះកិច្ចសហប្រតិបត្តិការសកលដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ

2025/11/24 | 10:27:17

(VOVWORLD) - នៅថ្ងៃទី២៣ ខែវិច្ឆិកា លោក Simon Stiell លេខាធិការប្រតិបត្តិនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិទទួលបន្ទុកការប្រែប្រួលអាកាសធាតុ បានវាយតម្លៃថា កិច្ចសហប្រតិបត្តិការសកលដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅតែវិជ្ជមាន និងរឹងមាំ ទោះបីជាបរិបទនយោបាយពិភពលោកមានភាពប្រែប្រួលក៏ដោយ។

នៅក្នុងសេចក្តីប្រកាសវាយតម្លៃលទ្ធផលនៃសន្និសីទលើកទី៣០ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP៣០) លោក Simon Stiell បានចាត់ទុកថា សន្និសីទឆ្នាំនេះបានប្រព្រឹត្តទៅក្នុងបរិបទនៃ "ការបដិសេធ ការបែកបាក់ និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ" ដែលកំពុងរារាំងដល់កិច្ចខិតខំប្រឹងប្រែង សហប្រតិបត្តិការអន្តរជាតិ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលនានានៅតែបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការធ្វើសកម្មភាពអំពីអាកាសធាតុ។ យោងតាមលោក Simon Stiell សន្និសីទ COP៣០ បង្ហាញថា កិច្ចសហប្រតិបត្តិការអាកាសធាតុនៅតែត្រូវបានរក្សាយ៉ាងរឹងមាំ ដោយ ជួយមនុស្សជាតិឱ្យបន្តគោលដៅនៃការរក្សាកម្រិតកើនឡើង សីតុណ្ហភាពពិភពលោកឱ្យនៅត្រឹម ១,៥ អង្សាសេ។

សន្និសីទ COP៣០ បានបិទនៅថ្ងៃទី២២ ខែវិច្ឆិកា នៅទីក្រុង Belem រដ្ឋធានីនៃរដ្ឋ Para ក្នុងតំបន់ Amazon នៃប្រទេសប្រេស៊ីល។ បន្ទាប់ពីការចរចាដ៏ខ្លាំងក្លា និងយូរជាងការគ្រប់គ្រងរយៈពេល ២ សប្តាហ៍ ប្រទេសជិត ២០០ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ រួមទាំងគំនិតផ្តួចផ្តើមមួយដែលអនុញ្ញាតឱ្យប្រទេសនានាសហការគ្នាដោយស្ម័គ្រចិត្ត ដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូន និងខិតខំរក្សាសីតុណ្ហភាពពិភពលោកមិនឱ្យកើនឡើងលើសពី ១,៥ អង្សាសេ បើប្រៀបធៀបទៅនឹងសម័យមុនឧស្សាហកម្ម៕

TAG
VOV/VOVworld/អង្គការសហប្រជាជាតិ/សុទិដ្ឋិនិយម/កិច្ចសហប្រតិបត្តិការសកល/ការប្រែប្រួលអាកាសធាតុ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត