logo

អង្គការសហប្រជាជាតិអំពាវនាវឲ្យថៃនិងកម្ពុជាបន្ថយភាពតានតឹង

2025/12/9 | 10:00:22
(VOVWORLD) - អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Stephane Dujarric នៅថ្ងៃទី ៨ ខែធ្នូ  (ម៉ោងនៅញូវយ៉ក សហរដ្ឋអាមេរិក) បានឲ្យដឹងថា លោកអគ្គលេខាធិការ Antonio Guterres មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការវិវត្តថ្មីបំផុតរវាងថៃ និងកម្ពុជា។ 
ប្រជាជនរត់គេចខ្លួនអំឡុងពេលមានការប៉ះទង្គិចគ្នារវាងថៃ និងកម្ពុជាតាមបណ្តោយតំបន់ព្រំដែនដែលមានជម្លោះ ក្នុងខេត្តឧត្តរមានជ័យ ប្រទេសកម្ពុជា ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៥ (រូបថត៖ Agence Kampuchea Press/REUTERS)

លោក Guterres បានអំពាវនាវឱ្យប្រទេសទាំងពីរធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីបន្ថយភាពតានតឹង និងវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងខែតុលា។ នៅថ្ងៃដដែលនោះ គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បានសម្តែងការព្រួយបារម្ភអំពីការផ្ទុះឡើងនៃជម្លោះនៅតាមព្រំដែនកម្ពុជា-ថៃ ហើយបានអំពាវនាវឱ្យប្រទេសទាំងពីរអនុវត្តការអត់ធ្មត់ និងបន្ធូរបន្ថយភាពតានតឹង។

នៅទីក្រុងបាងកក នាយករដ្ឋមន្ត្រីថៃ លោកអនុទីន ឆានវីរៈគុល បានឲ្យដឹងថា រដ្ឋាភិបាលថៃកំពុងតាមដានយ៉ាងដិតដល់នូវការវិវត្តន៍ ហើយបានដឹកនាំភ្នាក់ងារសន្តិសុខឱ្យសម្របសម្រួល ដើម្បីធានាសុវត្ថិភាពរបស់ជនស៊ីវិល និងផ្ទៀងផ្ទាត់របាយការណ៍អំពីអ្នកស្លាប់ និងរបួស។ ថៃនឹងធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន និងស្របតាមគោលការណ៍មនុស្សធម៌ ដើម្បីការ ពារជនស៊ីវិល និងរក្សាសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន។

ពីកម្ពុជា នាយករដ្ឋមន្ត្រីសម្តេច ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ដោយ ផ្តោតលើការការពារអធិបតេយ្យភាព និងធានាសុវត្ថិភាពរបស់ប្រជាជន។ នៅក្នុងសន្និសីទសារព័ត៌មានកាលពីយប់មិញ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានមានប្រសាសន៍ថា ដោយសារតែស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង គ្រួសាររាប់ពាន់គ្រួសារបានចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយសាលារៀនប្រហែល ៣៧៧ កន្លែងនៅក្នុងខេត្តព្រំដែនចំនួន ៤ បានបិទជាបណ្តោះអាសន្ន៕

TAG
VOV/VOVworld/អង្គការសហប្រជាជាតិ/អំពាវនាវ/ថៃ/កម្ពុជា/បន្ថយភាពតានតឹង

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត