logo

អង្គការ UNESCO គាំទ្រការឆ្លើយតបនឹងបញ្ហា​បន្ទាន់ជាសកល

2026/2/18 | 09:01:01
(VOVWORLD) - អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) នាថ្ងៃទី ១៧ ខែកុម្ភៈ បានប្រកាសគម្រោងថ្មីចំនួន ១៩ ដែលមានតម្លៃសរុបចំនួន ៦,៩ លានដុល្លារអាមេរិក ដើម្បីឧបត្ថម្ភការឆ្លើយតបនឹងបញ្ហាបន្ទាន់ជាសកល ដោយការចូលរួមវិភាគទានបន្ថែមពីរដ្ឋាភិបាលជប៉ុន។

មូលនិធិថ្មីនេះ នឹងពង្រឹងសកម្មភាពក្នុងវិស័យអភិរក្សបេតិកភណ្ឌវប្បធម៌ ការអប់រំ និងធានាសិទ្ធិទទួលបានព័ត៌មាន ហើយបានពង្រឹងតួនាទីរបស់អង្គការនៅគ្រាអាសន្ន។

ផ្នែកសំខាន់មួយនៃកញ្ចប់មូលនិធិថ្មីនឹងត្រូវបានទុកសម្រាប់ដំណើរការស្តារឡើងវិញរបស់អ៊ុយក្រែន។ គម្រោងនឹងផ្តោតលើការត្រួតពិនិត្យ និងស្ថេរភាពជាបន្ទាន់នូវតំបន់បេតិកភណ្ឌដែលរងការខូចខាតដោយជម្លោះ; ការកសាងបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព បរិយាប័ន្ន និងមានភាពធន់តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈ ការគាំទ្រសុខភាពផ្លូវចិត្ត និងពង្រឹងការឧបត្ថម្ភសម្រាប់អ្នកសារព័ត៌មាន។

ទន្ទឹមនឹងនោះ អង្គការ UNESCO ក៏កំពុងអនុវត្តគម្រោងថ្មីៗមួយចំនួនដើម្បីជួយឧបត្ថម្ភដល់សហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះ គ្រោះមហន្តរាយធម្មជាតិ និងស្ថានភាពលំបាកផ្នែកសេដ្ឋកិច្ច ដោយបង្កើតបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាពនិងផ្តល់ការគាំទ្រកាន់តែប្រសើរឡើងសម្រាប់កុមារនិងយុវជន ដោយឆ្ពោះទៅរកការបង្កើតការងារធ្វើ ពង្រីកការបណ្តុះបណ្តាលវិជ្ជាជីវៈ និងលើកកម្ពស់គំនិតផ្តួចផ្តើមសន្តិភាព។ នៅវៀតណាម អង្គការ UNESCO នឹងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងបង្កើនប្រព័ន្ធឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិបន្ទាប់ពីព្យុះទីហ្វុងវីហ្វា៕

TAG
VOV/VOVworld/អង្គការ UNESCO/បញ្ហា​សកល​/អ៊ុយក្រែន

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត