logo

អង្គភាពអាជីវកម្មវៀតណាមត្រូវតែខិតខំចូលរួមចំណែកសម្រេចគោលដៅកំណើនពីរខ្ទង់

2026/3/27 | 09:28:00

(VOVWORLD) -  នាព្រឹកមិថ្ងៃទី ២៧ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញដឹកនាំសន្និសីទ "អង្គភាពអាជីវកម្មបានរួមចំណែកដល់កំណើនពីរខ្ទង់និងលោកនាយករដ្ឋមន្ត្រីថ្លែងអំណរគុណដល់អាជីវកម្ម"។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ អញ្ជើញចូលរួមសន្និសីទ "អង្គភាពអាជីវកម្មរួមចំណែកដល់កំណើនពីរខ្ទង់និងលោកនាយករដ្ឋមន្ត្រីថ្លែងអំណរគុណដល់អាជីវកម្ម" (រូបថត៖ ឡាយហ័រ/VOV)

អញ្ជើញថ្លែងនៅទីនេះ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា មហា សន្និបាតលើកទី ១៤ របស់បក្សបានបន្តបញ្ជាក់ពីគោលដៅកំណើនជាមធ្យម ១០%/មួយឆ្នាំឡើងទៅ ដែលនាំវៀតណាមឈានចូលយុគសម័យថ្មី។ ប៉ុន្តែ បរិបទអន្តរជាតិនិងក្នុងប្រទេសនៅមានបញ្ហាប្រឈមជាច្រើន លោកនាយករដ្ឋមន្ត្រីចាត់ទុកថា ត្រូវតែផ្លាស់ប្តូរយ៉ាងខ្លាំងទៅជាគំរូកំណើនថ្មីដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ និងសេដ្ឋកិច្ចច្នៃប្រឌិត។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ អញ្ជើញថ្លែងសុន្ទរកថានៅក្នុងសន្និសីទ (រូបថត៖ ឡាយហ័រ/VOV)

“ការយល់ដឹងអំពីអាជីវកម្មរបស់បានផ្លាស់ប្តូរ។ យើងឃើញយ៉ាងច្បាស់នូវបេសកកម្មរបស់អាជីវកម្មក្នុងការអភិវឌ្ឍប្រទេសជាតិ យ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។ ដូច្នេះ អាជីវកម្មត្រូវតែជាម្ចាស់កម្មវត្ថុ ជាមជ្ឈមណ្ឌលនៃកិច្ចការផ្លាស់ប្តូរថ្មីការអភិវឌ្ឍនេះ។ អាជីវកម្មត្រូវតែចូលរួមចំណែកទាំងក្នុងការកសាងគោលនយោបាយនិងស្ថាប័ន ព្រមទាំងរៀបចំ និងអនុវត្តន៍គោលនយោបាយ និងស្ថាប័នទាំងនេះប្រកបដោយប្រសិទ្ធ ភាព”។ នេះបើយោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីហ្វាម មិញ ជីញ។

ឈរលើស្មារតីនោះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យពង្រឹងទំនាក់ទំនងរវាងអាជីវកម្មជាសមាជិក អាជីវកម្មទាំងក្នុងនិងក្រៅប្រទេស ដោយសហការគ្នាដើម្បីការអភិវឌ្ឍទៅវិញទៅមក៕

TAG
VOV/VOVworld/អង្គភាពអាជីវកម្ម/វៀតណាម/ខិតខំ/ចូលរួមចំណែក/គោលដៅកំណើន/ពីរខ្ទង់

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត