logo

អាជីពដ៏ត្រចះត្រចង់របស់លោក Diego Maradona តាមរយៈរូបថត

2020/11/27 | 08:57:35
(VOVWORLD) - សូមក្រឡេកមើលរូបថតគួរឲ្យចាប់អារម្មណ៍បំផុតក្នុងអាជីពកំពូលតារាបាល់ទាត់កីឡាករ Diego Maradona ។

លោក Diego Maradona គឺជាកីឡាករបាល់ទាត់ឆ្នើមបំផុតនៅគ្រប់សម័យកាល បានទទួលមរណៈភាពនាយប់ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅទីក្រុង Tigre ប្រទេសអាហ្សង់ទីន។

Diego Maradona កើតនៅថ្ងៃទី ៣០ ខែតុលាឆ្នាំ ១៩៦០ នៅ Buenos Aires ប្រទេសអាហ្សង់ទីន ក្នុងគ្រួសារក្រីក្រមួយ។  "The Golden Boy" ក្នុងវិស័យបាល់ទាត់ធ្លាប់ចែករំលែកថា "ខ្ញុំមានបំណងចង់ធ្វើអ្វីៗគ្រប់បែបយ៉ាង ជាមួយបាល់ ពេលខ្លះមិនដូចនរណាម្នាក់នេះទេ" ។ បើគ្មានបាល់ទាត់ទេ ជីវិតខ្ញុំមិនដឹងថាខ្ញុំនឹងទៅទីណាដែរ។ រូបថត៖ Getty Images

លោក Guy Diego Maradona នៅចុងទសវត្សរ៍ ១៩៧០ - រូបថត៖ Keystone-France / Gamma-Keystone / Getty Images

Maradona និងមិត្តរួមក្រុមបានធ្វើការកំដៅសាច់ដុំនៅលើពហុកីឡដ្ឋាន Buenos Aires របស់ប្រទេសអាហ្សង់ទីនកាលពីឆ្នាំ ១៩៧៧។ រូបថត៖ Getty Images

Maradona ជាមួយមិត្តរួមក្រុមរបស់ខ្លួនបន្ទាប់ពីឈ្នះពានរង្វាន់ជើងឯកយុវជនពិភពលោកឆ្នាំ ១៩៧៩ របស់ FIFA ។ រូបថត៖ Allsport / Getty

Maradona នៅក្នុងផ្ទះរបស់ខ្លួននៅ Buenos Aires កាលពីឆ្នាំ ១៩៨០។ នាគ្រាដំបូងនៃអាជីព Maradona ត្រូវបានគេហៅថា "El Pibe de Oro" (The Golden Boy) រូបថត៖ មី Michel Barrault/Onze/Icon Sport/Getty Images

Maradona ត្រូវបានអ្នកគាំទ្រកោតសរសើរបន្ទាប់ពីឈ្នះពានរង្វាន់ជើងឯកឆ្នាំ ១៩៨១ ជាមួយក្លឹប Boca Juniors នៅ ពហុកីឡដ្ឋាន  La Bombonera នៅ Buenos Aires - ប្រភព៖ AFP

Diego Maradona បានបង្ហាញខ្លួនក្នុងក្រុមបាល់ទាត់ជម្រើសជាតិ អាហ្សង់ទីនក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ១៩៨២ នៅប្រទេសអេស្ប៉ាញ  - ប្រភព៖Getty Images

ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ១៩៨៦ នៅ ម៉ិកស៊ិក លោក Diego Maradona បានជួយឲ្យក្រុម អាហ្សង់ទីនឡើងដល់វគ្គ ៨ ក្រុមចុងក្រោយ ទល់នឹងអង់គ្លេស។ ប្រភព៖ Getty Images

គ្រាប់ស៊ុតបញ្ជូលទីក្រុមអង់គ្លេសជាប្រវត្តិសាស្ត្ររបស់ Maradona កាលពីឆ្នាំ ១៩៨៦។ ប្រភព៖ Getty Images

 

Maradona និង Pelé កាន់ពានរង្វាន់ " អូស្ការបាល់ទាត់" ឆ្នាំ ១៩៨៧។ - រូបថត៖ AP

មិនត្រឹមតែជាកីឡាករឆ្នើមមួយរូបក្នុងក្រុមជម្រើសជាតិប៉ុណ្ណោះទេ Diego Maradona ក៏ជារឿងព្រេងរស់របស់ Napoli ទៀងផង - រូបថត៖ Getty Images

Maradona បានជួយ Napoli ឈ្នះពានរង្វាន់ជើងឯក Serie A ចំនួន ២ ពានរង្វាន់ Coppa Italia ចំនួន ១ ពានរង្វាន់ UEFA Cup ចំនួន ១ និងពានរង្វាន់ Super Cup Italia ចំនួន ១ ។

រូបថត៖ Getty Images

Maradona và Pele បានជួបគ្នានៅកាលពីឆ្នាំ ២០១៦ - រូបថត: Getty Images

ទោះជាជីវិត និងអាជីពយ៉ាងណាក៏ដោយ ប៉ុន្តែ នៅខាងមុខឈ្មោះ Diego Maradona គឺតែងតែមានពាក្យថារឿងព្រេងផងដែរ  រូបថតៈ AFP

TAG
VOV/VOVworld/អាជីព/ត្រចះត្រចង់/លោក Diego Maradona/រូបថត

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត