logo

អញ្ជើញទៅទស្សនាកោះឆ្ងាយបំផុតនៅឈូងសមុទ្រ Bac Bo

2022/7/10 | 03:00:00

(VOVWORLD) - Bach Long Vi ជាកោះឆ្ងាយបំផុតនៅឈូងសមុទ្រ Bac Bo ដោយមានទេសភាព ស្រស់បំព្រងនិងរហោស្ថាន។

ស្រុកកោះ Bach Long Vi (ទីក្រុង Hai Phong) ស្ថិតនៅកណ្តាលឈូងសមុទ្រ Bac Bo មានចម្ងាយ ១៣៣ គីឡូម៉ែត្រពីដីគោកនៃទីក្រុង Hai Phong ចំណាយពេលប្រហែលពី៦ដល់៧ម៉ោងដើម្បីជិះនាវា។

កោះនេះមានផ្ទៃដីជិត ២ គីឡូម៉ែត្រការ៉េនៅពេលជំនោរទឹកសមុទ្រឡើងខ្ពស់ ហើយជាង ៣ គីឡូម៉ែត្រការ៉េនៅពេលវាចុះទាប។

ទីតាំងភូមិសាស្ត្រពិសេសបានជួយឲ្យ Bach Long Vi ស្ថិតនៅក្នុងដែននេសាទមួយក្នុងចំណោមដែននេសាទដ៏ធំទាំង ៨ នៃឈូងសមុទ្រ Bac Bo ដែលមានផ្ទៃទឹកជាង ១.៥០០ ម៉ាយការ៉េ ប្រកបដោយប្រភពអាហារសមុទ្រ និងប្រព័ន្ធអេកូឡូស៊ីសមុទ្រដ៏សម្បូរបែប។

ប្រជាជនភាគច្រើននៅលើកោះ ប្រកបរបររកស៊ីដោយការនេសាទ ការកែច្នៃ និងភស្តុភារកម្មរបរនេសាទ។

ពីក្រុមយុវជនស្ម័គ្រចិត្តទីក្រុង Hai Phong ចំនួន៦២នាក់ ដែលមករស់នៅនិងធ្វើការនៅលើកោះនេះនៅឆ្នាំ ១៩៩៣ រហូតមកដល់ពេលនេះប្រជាជនលើកោះ Bach Long Vi បានកើនឡើងជិត ៧០០ នាក់ហើយ។

ក្រោយរយៈពេល៣០ឆ្នាំ កងទ័ព និងប្រជាជនស្រុកកោះ បានរួមកម្លាំងកាយចិត្តកសាង Bach Long Vi ឲ្យកាន់តែរីកចម្រើន។ សំណង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនបានផ្លាស់ប្តូរមុខមាត់នៃស្រុកកោះ។

សាលារៀន មជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធានិងស៊ីវិល ផ្ទះវប្បធម៍ ទីលាន សួនច្បារ... បានបំពេញតម្រូវជាមូលដ្ឋានរបស់ប្រជាជន។

គោលដៅមួយក្នុងចំណោមគោលដៅដ៏គួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ សើន Bach Long Vi នៅលើកំពូលភ្នំ។ ពីទីនេះ អាចមើលឃើញសមុទ្រខាងកើតដ៏ធំល្វឹងល្វើយ។
Bach Long Vi មានទិសដៅក្លាយជាមជ្ឈមណ្ឌលសេវាភស្តុភារកម្មរបរនេសាទ និងជួយសង្គ្រោះបន្ទាន់តាមសមុទ្រនៃតំបន់និងប្រទេសទាំងមូល។ ស្រុកកោះកំពុងផ្តោតលើការកសាង និងលើកកម្រិតសំណង់ហេដ្ឋារចនាសម្ព័ន្ធនានា។

អាងស្តុកទឹកសាប; គម្រោងថាមពលដើរដោយខ្យល់... ក៏ត្រូវបានវិនិយោគ ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាព ដោយផ្សារភ្ជាប់ជាមួយនឹងការធានាការពារជាតិសន្តិសុខ។

ជាមួយនឹងនាវាថ្មីៗ ដែលបំពេញតម្រូវការនៃការដឹកជញ្ជូនទំនិញ និងអ្នកដំណើរឲ្យកាន់តែងាយស្រួល និងទំនើបជាងមុន Bach Long Vi កំពុងមានឱកាសកាន់តែច្រើនសម្រាប់ទាក់ទាញភ្ញៀវទេសចរមកទីនេះ៕

TAG
VOV/VOVworld/Bach Long Vi/កោះ/វៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត