logo

អញ្ជើញទៅទស្សនាចម្ការដំណាំហូបផ្លែ Vam Xang នៅទីក្រុង Can Tho

2018/11/14 | 10:32:52
(VOVWORLD) - ទីក្រុង Can Tho មិនត្រឹមតែល្បីល្បាញអាស្រ័យដោយមានទេសភាពដ៏ស្រស់ស្អាតគួរជាទីចិត្ត និងមានមនុស្សរួសរាយរាក់ទាក់ប៉ុណ្ណោះទេ ថែមទាំង មានចម្ការដំណាំហូបផ្លែជាច្រើនលើសលុបទៀតផង។ នាពេលមកដល់សួនចម្ការដំណាំហូបផ្លែនៅ Can Tho ម្ដងៗ ភ្ញៀវទេសចរនឹងបានដើរកំសាន្តក្នុងបរិយាកាសបរិសុទ្ធដ៏ស្រស់បំព្រង ខណៈដែលបរិភោគផ្លែឈើទុំគ្រប់ប្រភេទក៏ដូចជាមុខម្ហូបដ៏វិសេសវិសាលជាច្រើនមុខទៀតនៃតំបន់ជនបទភាគខាងត្បូងវៀតណាមនេះតែម្ដង។
 ភ្ញៀវទេសចរបរទេសចូលរួមទស្សនាចម្ការដាំណាំហូបផ្លែ Vam Xang


 
សួនចម្ការដំណាំហូបផ្លែ Vam Xang ស្ថិតនៅភូមិ Nhon Loc 1 ស្រុក Phong Dien ដែលមានចម្ងាយប្រមាណ១០គីឡូម៉ែត្រពីប៉ែកនិរតីទីក្រុង Can Tho។ តាំងពីយូរលង់ណាស់មកហើយ Can Tho Vam Xang និង Phong Dien ត្រូវបានគេស្គាល់ថាជាតំបន់ដីពោរពេញទៅដោយកសិផលនិងផលនេសាទដែលធម្មជាតិអំណោយផល។

        យោងតាមលោក Tran Van Lien ម្ចាស់សួនចម្ការដំណាំហូបផ្លែ Vam Xang បានអោយដឹងថា ទីនេះមានអាកាសធាតុត្រជាក់ស្រួលពេញមួយឆ្នាំ ដែលធ្វើអោយភ្ញៀវទេសចរតែងតែមានការបន្ធូរអារម្មណ៍តានតឹងនាពេលមកដល់ទីនេះម្ដងៗ។ លោក Tran Van Lien បានសំណេះសំណាលថា៖

        “នៅចម្ការដំណាំហូបផ្លែផ្សេងៗនៅ Phong Dien គេដាំដើមឈើតែមួយប្រភេទប៉ុណ្ណោះ ប៉ុន្តែនៅចម្ការ Vam Xang នេះ គឺខ្ញុំដាំដើមឈើច្រើនប្រភេទ។ នៅទីនេះដាំដើមឈើពី៣០ទៅ៤០ប្រភេទ ហេតុនេះហើយ ដើមឈើចេញផ្លែពេញមួយឆ្នាំតែម្ដង។ ចម្ការផ្សេងៗនៅ Phong Dien មានតែផ្លែទឹកដោះប៉ុណ្ណោះនារដូវរងារ ចំណែកចម្ការ Vam Xang នេះវិញ មានផ្លែឈើពេញមួយឆ្នាំ”។

        ចម្ការ Vam Xang មានផ្លែឈើជាច្រើនប្រភេទដូចជាផ្លែខ្នុរ ផ្លែធូរេន ផ្លែមង្ឃុត ផ្លែទឹកដោះ និងផ្លែក្រូច ជាដើម។ ក្នុងរដូវនីមួយៗ ចម្ការ Vam Xang ត្រូវ បានគ្របដណ្ដប់ដោយពណ៌មួយ។ នោះអាចជាពណ៌ក្រហមនៃផ្លែសាវម៉ាវទុំ ឬ ក៏អាចជាពណ៌លឿងចាស់នៃផ្លែស្ត្រប៊េរី Ha Chau ដ៏ពិសេសដោយ ឡែកនៃតំបន់ នេះ និងផ្លែឈើជាច្រើនប្រភេទផ្សេងៗទៀតដូចជា ផ្លែស្វាយ ផ្លែមង្ឃុត និងផ្លែ ក្រូចថ្លុង ផងដែរ។ ចម្ការ Vam Xang ជាអាស័យដ្ឋានទេសចរណ៍អេកូឡូស៊ីដ៏សម ស្របចំពោះវ័យអាយុជាច្រើន ដូច្នេះបានជាទីនេះតែងតែទាក់ទាញភ្ញៀវទេសចរ មកទស្សនាយ៉ាងច្រើនកុះករ។ នៅចម្ការដំណាំហូបផ្លែនេះ ភ្ញៀវទេសចរអាច ចូលរួមសកម្មភាពសាមញ្ញៗប្រចាំថ្ងៃរបស់ប្រជាកសិករនៅទីនេះ ដូចជា ការលើក ឆ្នុកយកត្រី ការបាចទឹកចេញពីប្រឡាយដើម្បីចាប់ត្រី ឬទៅស្ទូចត្រី។ ល។ នៅទី នេះ ម្ចាស់ចម្ការតែងតែជីកប្រឡាយជាច្រើននៅក្នុងសួនចម្ការរបស់ខ្លួន ដើម្បី ចិញ្ចឹមត្រី។ មានឈ្នាងនិងឆ្នុកជាច្រើនដែលត្រូវបានដាក់នៅលើផ្ទៃទឹកដ៏ធំទូ លាយ។ ប្រសិនបើភ្ញៀវទេសចរចូលចិត្តគឺគេអាចលើកឆ្នុកឬប្រើឈ្នាងដើម្បីចាប់ ត្រី។ បន្ទាប់ពីចាប់ត្រីបានរួចហើយ គឺគេអាចយកត្រីទៅច្នៃជាមុខម្ហូបដ៏ ឈ្ងុយឆ្ងាញ់របស់ប្រជាជននៅតំបន់ភាគខាងត្បូង។ លោក Tran Van Luom ភ្ញៀវទេសចរម្នាក់មកពីខេត្ត Soc Trang បានអោយដឹងថា៖

        “ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមុខម្ហូបស៊ុបត្រីឆ្នាំងភ្លើង និងមុខ ម្ហូបត្រីអាំងជាមួយស្លឹកចេក ដោយសារតែខ្ញុំបាននិយមចូលចិត្តមុខម្ហូបដ៏ឈ្ងុយ ឆ្ងាញ់នេះតាំងពីកុមារភាពមកម្ល៉េះ”។

 ផ្ទះឈើនៅក្នុងសួនចម្ការ

        នាពេលទៅទស្សនាសួនចម្ការ ប្រសិនបើភ្ញៀវទេសចរនឿយហត់ គេអាច ទម្រេតខ្លួនលើអង្រឹងក្រោមម្លប់ដើមឈើស្រូបខ្យល់បរិសុទ្ធនិងស្ដាប់សូរសម្លេង បក្សីយំគួរអោយស្ងប់ចិត្តម៉ែនទេន។ លោកស្រី Huynh Thi Men ភ្ញៀវទេសចរ ម្នាក់មកពីទីក្រុង Can Tho បានសំណេះសំណាលថា៖

        “ខ្ញុំមានអារម្មណ៍ស្រស់ស្រាយណាស់ ព្រោះថាខ្លួនបានរួចចេញពីបរិយាកាសដ៏ មមាញឹកនៃទីក្រុង។ ជាពិសេសគឺនៅទីនេះមានមុខម្ហូបសាមញ្ញប៉ុន្តែ ឈ្ងុយឆ្ងាញ់ណាស់”។

        ក្នុងរយៈពេល២ឆ្នាំកន្លងមក ចម្ការដំណាំហូបផ្លែ Vam Xang ត្រូវបាន បណ្ដាក់ទុនដើម្បីក្លាយទៅជាមណ្ឌលទេសចរណ៍ ហូមស្ទេ។ នៅក្រោមម្លប់ដើម ឈើគឺជាផ្ទះឈើ ផ្ទះឫស្សីជាមួយនឹងស្ថាបត្យកមដាច់ដោយឡែកនៃប្រជាជនក្នុង តំបន់។ នាពេលមកដល់ទីនេះម្ដងៗ យើងអាចមើលឃើញភ្ញៀវទេសចរបរទេស ជាច្រើនក្រុមកំពុងជិះកង់ឬដើរទស្សនាចម្ការនិងចូលរួមការដាំដើមឈើ បាចទឹក ចាប់ត្រី និងធ្វើមុខម្ហូបដោយខ្លួនឯង ជាដើម។ បទពិសោធន៍ទាំងនេះជានិច្ចកាល នាំមកនូវការចាប់អារម្មណ៍ដែលមិនអាចបំភ្លេចបានឡើយចំពោះភ្ញៀវទេសចរ ម្នាក់ៗ៕

TAG
VOV/VOVworld/ចម្ការ/ដំណាំ/ហូបផ្លែ/ទេសចរណ៍

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត