logo

អញ្ជើញមកដល់ Lai Chau ដើម្បីទទួលអំណរបុណ្យតេត Ho Su Cha ជាមួយជនជាតិ Ha Nhi

2024/12/1 | 09:00:00
(VOVWORLD) - ក្នុងបរិយាកាសដ៏កក់ក្តៅនៃដើមឆ្នាំថ្មីតាមប្រតិទិនដោយឡែករបស់ខ្លួន ជនជាតិ Ha Nhi នៅនៅភូមិជាប់ព្រំដែននៃស្រុក Muong Te (ខេត្ត Lai Chau) កំពុងទទួលអំណរបុណ្យតេតប្រពៃណី Ho Su Cha ជាមួយនឹងបំណងប្រាថ្នាចង់មាន អាកាសធាតុអំណោយផល ការប្រមូលផលបានល្អក្នុងឆ្នាំថ្មី។
នៅថ្ងៃទី ១ នៃខែទី ១១ តាមច័ន្ទគតិជារៀងរាល់ឆ្នាំ ភូមិជនជាតិ Ha Nhi ក្នុងឃុំព្រំដែននៃស្រុក Muong Te (ខេត្ត Lai Chau) តែងតែមានភាពអ៊ូអរដោយបរិយាកាសអំណរឆ្នាំថ្មី។
ជនជាតិ Ha Nhi នៅតាមភូមិឃុំ អំណរបុណ្យតេតប្រពៃណី Ho Su Cha។
នៅព្រឹកព្រលឹមថ្ងៃ ទី ១ នៃបុណ្យតេត បងប្អូនជនជាតិ Ha Nhi តែងតែរៀបចំជាក្រុមមួយដើម្បីដង្ហែរទឹកពីស្រះ មកផ្ទះវិញធ្វើគ្រឿងសំណែននិងប្រើប្រាស់ក្នុងប៉ុន្មានថ្ងៃបុណ្យតេត។
មាមីងនឹងក្រោកពីដំណេកតាំងពីព្រឹកព្រលឹម ដើម្បីដាំបាយដំណើបដែលដាំដុះដោយប្រជាជនខ្លួនឯង ហើយរៀបចំគ្រឿងផ្សំសម្រាប់ធ្វើនំ day។
នំ day របស់ជនជាតិ Ha Nhi មានរាងមូល ជានិមិត្តរូបនៃមេឃ-ដី ជាមួយនឹងក្លិនក្រអូបដែលជារសជាតិនៃព្រៃភ្នំ។
បន្ទាប់ពីត្រៀមរៀបចំរួចរាល់ ជនជាតិ Ha Nhi នឹងថ្វាយដង្វាយឡើងជីដូនជីតា និងព្រះអាទិទេព ដើម្បីថ្លែងអំណរព្រះគុណសម្រាប់ឆ្នាំចាស់ប្រកបដោយសេចក្ដីសុខ ហើយបួងសួងសុំឲ្យអាកាសធាតុអំណោយផល ដំណាំរីកលូតលាស់បានល្អ ក្នុងឆ្នាំថ្មី។
នៅពេលដែលពិធីសែនដូនតាបញ្ចប់ ដង្វាយដ៏ប្រពៃបំផុតនឹងត្រូវបានកូនចៅនាំយកទៅជូនលោកតាលោកយាយ និងឪពុកម្តាយ ដើម្បីបង្ហាញទឹកចិត្តកត្តញូតាធម៌ក្នុងថ្ងៃដំបូងនៃឆ្នាំថ្មី។
សាច់ជ្រូកឆ្អើរផ្សែងគឺជាមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ដែលមិនអាចខ្វះបានក្នុងពិធីបុណ្យ តេតរបស់ជនជាតិ Ha Nhi។
បងប្អូននារីត្រៀមរៀបចំសម្លៀកបំពាក់ថ្មីនិងស្រស់ស្អាតបំផុតសម្រាប់ទទួលអំណរឆ្នាំថ្មីនិងជួបជុំជាមួយមិត្តភក្តិ។
បុណ្យតេតរបស់ជនជាតិ Ha Nhi នៅ Muong Te ជាធម្មតាប្រព្រឹត្តទៅក្នុងរយៈពេល ៥ ថ្ងៃជាមួយនឹងសកម្មភាពលេងកំសាន្តជាច្រើន។
មិនថាក្មេងឬចាស់ទេ មនុស្សគ្រប់រូបរួមគ្នាលេងត្រែស្លឹកក្នុងថ្ងៃតេត។
យាយនិងចៅ នៅភូមិ Me Giong ឃុំ Ka Lang ស្វាគមន៍និទាឃរដូវថ្មី។
យុវនារីជនជាតិ Ha Nhi ដ៏ស្រស់ស្អាតក្នុងប៉ុន្មានថ្ងៃដំបូងនៃឆ្នាំថ្មី។
ការសម្ដែងវប្បធម៌និងសិល្បៈគឺជាសកម្មភាពមិនអាចខ្វះបានក្នុងឱកាសបុណ្យ តេតរបស់ជនជាតិ Ha Nhi។
ថ្នាក់ដឹកនាំខេត្ត Lai Chau បានប្រគល់អំណោយដើម្បីអបអរសាទរបុណ្យតេតប្រពៃណីរបស់បងប្អូនជនជាតិ Ha Nhi នៅភូមិ Me Giong ឃុំ Ka Lang។
ក្នុងប៉ុន្មានថ្ងៃបុណ្យតេត ភូមិឃុំរបស់ជនជាតិ Ha Nhi ស្វាគមន៍ក្រុមភ្ញៀវជាច្រើនមកជូនពរ និងស្វែងយល់អំពីវប្បធម៌របស់ប្រជាជននៅមូលដ្ឋាន។
និទាឃរដូវបានមកដល់ភូមិជនជាតិ Ha Nhi នៅស្រុក Muong Te ខេត្ត Lai Chau។

TAG
VOV/VOVworld/ជនជាតិភាគតិច/បុណ្យតេត/វៀតណាម/Ha Nhi

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត