logo

អញ្ជើញមកទស្សនាសិប្បកម្មផលិតនំព្រះខែដ៏ល្បីល្បាញនៅទីក្រុងហាណូយ

2025/10/3 | 11:10:00
(VOVWORLD) - ដើម្បីត្រៀមទទួលបុណ្យសំពះព្រះខែជារៀងរាល់ឆ្នាំ ភូមិ Xuan Dinh (ទីក្រុងហាណូយ) តែងតែមមាញឹកផលិតនំព្រះខែតាមបែបប្រពៃណីចាប់ពីដើមខែទី ៧ តាមច័ន្ទគតិ ដើម្បីបំពេញតម្រូវការរបស់អតិថិជន។
ប៉ុន្មានថ្ងៃថ្មីៗនេះ មកទស្សនាភូមិសិប្បកម្ម Xuan Dinh (ហាណូយ) អ្នកអាចត្រូវបានទាក់ទាញយ៉ាងងាយស្រួលដោយក្លិនក្រអូបនៃនំព្រះខែប្រពៃណី។ នៅសិប្បកម្ម Sinh Hung ដែលជាម៉ាកយីហោរបស់គ្រួសារអស់រយៈពេលជាង ៦ ទស្សវត្ស កម្មករកំពុងមមាញឹកធ្វើការថែមម៉ោងដើម្បីអាចជូននំព្រះខែប្រពៃណី ដល់ដៃអ្នកប្រើប្រាស់ឲ្យបានទាន់ពេលវេលា។
ដំណើរការផលិតមានលក្ខណៈល្អិតល្អន់ ជាមួយនឹងដំណាក់កាលជាច្រើន។ នំនីមួយៗ មានទម្ងន់ខុសៗគ្នា ដែលទាមទារឱ្យគ្រឿងផ្សំធ្វើស្នូល ត្រូវបានថ្លឹងវាស់យ៉ាងហ្មត់ចត់។
"ព្រលឹង" នៃនំព្រះខែប្រពៃណីដែលបង្កើតភាពខុសប្លែកនិងទាក់ទាញអតិថិជន គឺស្ថិតនៅក្នុងស្នូលនំ។ ពេញនិយមបំផុតគឺស្នូលចម្រុះ ដែលជាការរួមបញ្ចូលគ្នាដ៏ប៉ិនប្រសប់នៃខ្លាញ់ជ្រូក សាច់ក្រកចិន គ្រាប់ផ្កាឈូក ហ្សំបុងចិញ្ច្រាំ ជាមួយនឹងក្លិនក្រអូបនៃឃ្វិចនិងស្លឹកក្រូចឆ្មា។ ជាពិសេស ស្រាពិសេសមួយប្រភេទឈ្មោះ mai que lo គឺជាគ្រឿងផ្សំចុងក្រោយដែលត្រូវបានដាក់ចូលបន្ថែមដើម្បីរំលេចរសជាតិប្រពៃណី។
យោងតាមលោក Dung ម្ចាស់សិប្បកម្មផលិតនំ Sinh Hung បានឲ្យដឹងថា គ្រួសារផលិតសាច់ក្រកចិន និងហ្សំបុងដោយខ្លួនឯង ដើម្បីកាត់បន្ថយថ្លៃដើម ជួយឱ្យនំនីមួយៗ ទៅដល់អ្នកប្រើប្រាស់ក្នុងតម្លៃសមរម្យបំផុត។ យ៉ាងណាក៏ដោយ លោកបញ្ជាក់ថា គុណភាពត្រូវតែដាក់ជាកត្តាដំបូង។
ស្នូលនំត្រូវបានលោក Dung លាយដោយផ្ទាល់តាមរូបមន្តគ្រួសារ។
ដើម្បីធានាបាននូវទម្ងន់ត្រឹមត្រូវ ស្នូលនំត្រូវបានថ្លឹងដោយប្រុងប្រយ័ត្នសម្រាប់នំនីមួយៗ មិនថាធំ ឬតូចនោះទេ។
ដំណាក់កាលទាំងអស់ត្រូវបានធ្វើយ៉ាងល្អិតល្អន់ ដើម្បីកុំឲ្យខ្ទិចសំបកនំ។
នំត្រូវបានដុតនៅសីតុណ្ហភាពល្មមៗ ដើម្បីឱ្យសំបកនំរឹងគ្រប់គ្រាន់ ប៉ុន្តែនៅតែរក្សាបាននូវក្លិនក្រអូបនៃសណ្តែកខៀវ។
ដំណាក់កាលចុងក្រោយគឺការវេចខ្ចប់។
ទោះបីជាទីផ្សារមាននំបែបទំនើបជាច្រើនប្រភេទក៏ដោយ ប៉ុន្តែភាពទាក់ទាញនៃរសជាតិប្រពៃណីនៅតែមិនអាចជំនួសបានឡើយ។ លោក Si អ្នកគ្រប់គ្រងហាងនំព្រះខែប្រពៃណីមួយនៅភូមិ Xuan Dinh បាននិយាយថា “ឆ្នាំណាក៏ដូចគ្នាដែរ អតិថិជនកុម្ម៉ង់ច្រើនណាស់ ពេលខ្លះៗសិប្បកម្មក្នុងភូមិមិនអាចបំពេញតាមការកុម្ម៉ង់បានឡើយ”។

TAG
VOV/VOVworld/នំព្រះខែ/វៀតណាម/សិប្បកម្ម/សំពះព្រះខែ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត