logo

អាណិកជនវៀតណាមឆ្ពោះទៅ “ទិវាបុណ្យទូទាំងប្រទេស” ដោយផ្តាំផ្ញើរសេចក្តីជឿជាក់តាមរយៈសន្លឹកឆ្នោត

2026/3/15 | 08:04:00
(VOVWORLD) - នៅព្រឹកថ្ងៃទី១៥ ខែមីនា រួមជាមួយអ្នកបោះឆ្នោតទូទាំងប្រទេស ដែលចូលរួមក្នុងការបោះឆ្នោតរដ្ឋសភា និងក្រុមប្រឹក្សាប្រជា ជនវៀតណាមគ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦- ២០៣១ អាណិកជនវៀតណាមជាច្រើននាក់មកពី ជុំវិញពិភពលោក បានមានវត្តមាននៅស្រុកកំណើតដើម្បីចូលរួមដោយផ្ទាល់ក្នុងការបោះឆ្នោត អនុវត្តន៍សិទ្ធិ និងកាតព្វកិច្ចពលរដ្ឋ ក្នុងទិវាបុណ្យទូទាំងប្រទេស។ 
លោកស្រី ង្វៀន វៀត ទ្រៀវ ប្រធានសហភាពនារីវៀតណាមនៅអឺរ៉ុប កំពុងបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ ៣ សង្កាត់ហាយ បា ជឹង ទីក្រុងហាណូយ (រូបថត៖ បាវ ត្រាង/VOV5)

លោកស្រី ង្វៀន វៀត ទ្រៀវ   ប្រធានសហភាពនារីវៀតណាមនៅអឺរ៉ុប បានឲ្យដឹងថា៖ “ប្រតិភូដែលត្រូវបានជ្រើសរើស ត្រូវតែមានសីលធម៌ ចរិតលក្ខណៈ និងកិត្យានុភាពក្នុងចំណោមប្រជាជនជាមុនសិន។ ក្រៅពីនេះ ពួកគេត្រូវការភាពវៃឆ្លាត និងសមត្ថភាពក្នុងការអនុវត្តភារកិច្ចសំខាន់ៗ ខណៈពេលដែលក៏នៅជិតប្រជាជន ផ្ទៀងស្តាប់ និងគោរពសេចក្តីប្រាថ្នារបស់ប្រជាជន។ ខ្ញុំក៏សង្ឃឹមថា ប្រតិភូមានការប្តេជ្ញាចិត្តក្នុងការបង្កើត របកគំហើញដើម្បីចូលរួមចំណែកក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍របស់ប្រទេសជាតិនៅក្នុងដំណាក់កាលថ្មី”។

លោកស្រី ឡេ ធឿង ប្រធានសមាគមវៀតណាមនៅកាន់សៃ ប្រទេសជប៉ុន មានអារម្មណ៍កិត្តិយស និងមានមោទនភាពដែលបានកាន់សន្លឹកឆ្នោត (រូបថត៖ បាវ ត្រាង/VOV5)

មិនត្រឹមតែតាមដានព្រឹត្តិការណ៍នយោបាយសំខាន់ៗ របស់ប្រទេសជាតិពីចម្ងាយប៉ុណ្ណោះទេ អាណិជកជនវៀតណាមជាច្រើននាក់ បានវិលត្រឡប់ មកវៀតណាមវិញក្នុងអំឡុងពេលបោះឆ្នោត ដើម្បីចូលរួមការបោះឆ្នោតដោយផ្ទាល់។ លោកស្រី ឡេ ធឿង ប្រធានសមាគមជនវៀតណាមនៅតំបន់ កាន់សៃ  (ជប៉ុន) បានចែករំលែកថា៖ “សម្រាប់ប្រជាជនវៀតណាមដែលរស់នៅឆ្ងាយពីស្រុកកំណើត ដូចជាពួកយើង ពេលវេលាបានចូលរួមដោយផ្ទាល់ក្នុងការបោះឆ្នោត នាំមកនូវអារម្មណ៍នៃការជិតស្និទ្ធិទៅនឹងមាតុភូមិ។ សន្លឹកឆ្នោតនីមួយៗ មិនត្រឹមតែជាសិទ្ធិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋគ្រប់រូបចំពោះការអភិវឌ្ឍរបស់ប្រទេសជាតិផងដែរ”។

ទោះបីជារស់នៅនិងធ្វើការនៅទីណាទាំងអស់ក៏ដោយ ក៏អាណិកជនវៀត ណាម តែងតែឆ្ពោះទៅមាតុភូមិ  ផ្តោតការយកចិត្តទុកដាក់ចំពោះព្រឹត្តិការ ណ៍នយោបាយសំខាន់ៗរបស់ប្រទេសជាតិ ព្រមទាំងផ្តាំផ្ញើរសេចក្តីជឿជាក់និងការរំពឹងទុកទៅលើតំណាងដោយអ្នកបោះឆ្នោតជ្រើសរើស៕
TAG
VOV/VOVworld/អាណិកជន/វៀតណាម/ឆ្ពោះ/ទិវាបុណ្យ/ផ្តាំផ្ញៀរសេចក្តីជឿជាក់តាមរយៈសន្លឹកឆ្នោត

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត