logo

អំណរសាទរ "បុណ្យតេតនៅតាមភូមិ" នៅភូមិវប្បធម៌-ទេសចរណ៍របស់បណ្ដាជនជាតិវៀតណាម

2026/1/7 | 07:26:41
(VOVWORLD) - នៅក្នុងក្របខ័ណ្ឌនៃកម្មវិធីនេះ ក៏មានសកម្មភាពរៀបចំ និងតុបតែងលម្អសម្រាប់បុណ្យតេត នៅក្នុងភូមិរបស់ជនជាតិជាច្រើនផងដែរ។
ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៣១ ខែមករា នៅភូមិវប្បធម៌-ទេសចរណ៍របស់បណ្ដាជនជាតិវៀតណាមនឹងរៀបចំសកម្មភាពនានាក្រោមប្រធានបទ "បុណ្យតេតនៅតាមភូមិ"។ (រូបថត៖ VGP)

យោងតាមព័ត៌មានពីនាយកដ្ឋានវប្បធម៌បណ្ដាជនជាតិវៀតណាម ចំណុះក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ចាប់ពីពេលនេះរហូតដល់ចុងខែមករា ឆ្នាំ២០២៦ នៅភូមិវប្បធម៌-ទេសចរណ៍របស់បណ្ដាជនជាតិវៀតណាម (ទីក្រុងហាណូយ) សកម្មភាពជាច្រើនក្រោមប្រធានបទ "បុណ្យតេតនៅតាមភូមិ" នឹងប្រព្រឹត្តទៅដោយមានការចូលរួមពីប្រជាពលរដ្ឋជាង ១០០នាក់ មកពីជនជាតិចំនួន ១៦ និងការចូលរួមពីមូលដ្ឋានចំនួន ១១។

ចំណុចលេចធ្លោគឺកម្មវិធីជួបប្រាស្រ័យក្រោមប្រធានបទ "បុណ្យតេតមកដល់ភូមិខ្ញុំ" រវាងបងប្អូនជនជាតិថៃនៅថាញ់ហ័រ ជាមួយបណ្ដាជនជាតិដទៃទៀតមកពីភាគខាងជើង និងការសម្តែងសិល្បៈប្រជាប្រិយរបស់បណ្ដាជនជាតិនៅ "ផ្ទះរួម"; ការណែនាំអំពីទំនៀមទម្លាប់ទទួលអំណរបុណ្យតេត និងការវេចនំអន្សមខ្មៅសម្រាប់បុណ្យតេត។

នៅក្នុងក្របខ័ណ្ឌនៃកម្មវិធីនេះ ក៏មានសកម្មភាពរៀបចំ និងតុបតែងលម្អសម្រាប់បុណ្យតេត នៅក្នុងភូមិរបស់ជនជាតិជាច្រើនផងដែរ។

លើសពីនេះ មាន "ពិធីបុណ្យនិទាឃរដូវ" ជាមួយនឹងសកម្មភាពទាក់ទាញជាច្រើនដូចជា៖ កម្មវិធីសម្ដែងរបាំ ចម្រៀងប្រជាប្រិយ "និទាឃរដូវមកដល់តំបន់ខ្ពង់រាប" របស់បណ្ដាជនជាតិនៃតំបន់តៃង្វៀន; ការបង្កើតឡើងវិញនូវពិធីសែនព្រះចង្ក្រានបាយ ដែលជាពិធីដ៏សំខាន់មួយរបស់ជនជាតិ Muong ជាដើម៕

TAG
VOV/VOVworld/ភូមិ/វប្បធម៌/ទេសចរណ៍/ជនជាតិភាគតិច/បុណ្យតេត

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត