logo

អត្តសញ្ញាណវប្បធម៍របស់ជនរួមជាតិ M’Nong នៅដំបន់ខ្ពង់រាបភាគកណ្ដាលវៀតណាម

2014/7/14 | 07:02:55
Vovworld-ជនរួមជាតិ M’Nong ជា
ជនជាតិមួយនៅដំបន់ដី Tay Nguyen
(ដំបន់ខ្ពង់រាបភាគកណ្ដាលវៀត
ណាម) ដែលនៅរក្សាបាន
អត្តសញ្ញាណវប្បធម៍ដ៏វិសេសវិសាល
របស់ជនជាតិដដែល។ នោះគឺ​បណ្ដា
ពិធីបុណ្យប្រពៃណីនិងឃ្លាំងវប្បធម៍
ប្រជាប្រិយពិសេសដូចជា​វីរកថា វាយ
គងឃ្មោះ ចម្រៀងប្រជាប្រិយ របាំ
ប្រជាប្រិយ។


អត្តសញ្ញាណវប្បធម៍របស់ជនរួមជាតិ M’Nong នៅដំបន់ខ្ពង់រាបភាគកណ្ដាលវៀតណាម (Internet)

        Vovworld-រហូតមកដល់ឥឡូវនេះ ជនរួមជាតិ M’Nongនៅរក្សាជំនឿទៅលើ
ជំនឿពពួកទេវតា។ តាមទំនៀមទំលាប់ ក្រោយរដូវប្រមូលផលនីមួយៗ​ ជនរួម
ជាតិ M’Nong បែជារៀបចំពិធីការ-ពិធីបុណ្យ សំដៅថ្លែង​អំណរគុណបណ្ដាទេវតា
មេឃដីជីដូនជីតាដែលបានថែរក្សាឲ្យជនគ្រប់រូបទទួលបានរដូវអំណោយផល ចិញ្ចឹមសត្វបានច្រើន។ បណ្ដាពិធីបុណ្យដូចជា ពិធី​បុណ្យ​ស្រាអិច អំណររដូវ
អំណោយផល ពិធីអាពារហ៍-ពិពារហ៍ជាដើម។ លោក​ស្រី Luong Thi Son នាយិការ
សារមន្ទីជនជាតិវិទ្យាខេត្ត Dac Lac បានឲ្យ​ដឹង​ថា៖

        “ឥឡូវនេះជនរួមជាតិ M’Nong នៅរក្សាពិធីបុណ្យជាច្រើនដូចជាពិធីសែន
ព្រេនស្រូវថ្មី ពិធី​បួង​សួងសូមឲ្យមានភ្លៀងធ្លាក់ ពិធីបួងសួងសូមឲ្យមានរដូវ
អំណោយផល។ ប៉ុន្តែ មានពិធីធំមួយ​ដែល​ត្រូវបានជនរួមជាតិគោរពគឺពិធីបុណ្យ
សព។ ពិធីបុណ្យសពនៅតែ​បាន​រៀបចំឡើងនៅដំបន់ Ea Sup និងភូមិ Don របស់
ខេត្ត Dac Lac។ មានពិធីបុណ្យ​ធំ​មួយទៀតគឺពិធីបុណ្យប្រណាំងដំរីរបស់ជនរួម
ជាតិ M’Nong។ ឥឡូវវាបាន​ក្លាយទៅជាពិធីបុណ្យរបស់ខេត្តទាំងមូល។”

        ពិធីបុណ្យសព(ពិធីដង្កែរអ្នកស្លាប់)ត្រូវបានជនរួមជាតិ M’Nong គោរពណាស់ ពីព្រោះតាមទស្សនាទានរបស់ជនរួមជាតិ M’Nong អ្នកដែល​ទទួល​មរណៈភាព
នោះព្រលឹងរបស់គេនៅតែរក្សាទំនាក់ទំនងជាមួយអ្នកនៅរស់។ ដោយហេតុនេះ
ក្រោយពេលទទួលមរណៈភាព គ្រួសារនៅតែធ្វើពិធីសែនបាយសម្ល។​ពី៣ដល់៥
ឆ្នាំក្រោយនោះ ប្រជាជនក្នុងភូមិបានរៀបចំពិធីបុណ្យសព។ តាម​ទំនៀមទំលាប់ បន្ទាប់ពីពិធីបុណ្យសព គេមិនរំលឹកដល់អ្នកស្លាប់ទៀតឡើយនិង​ចាត់ទុកថាអ្នក
ស្លាប់បានទៅកាន់សុគតិភព។ លោកស្រី Nguyen Thi Ngoc កម្មាភិបាល​ស្រាវជ្រាវ
ជនជាតិនៅខេត្ត Dac Lac បានឲ្យដឹងថា៖

        “ស្របតាមលក្ខណៈសេដ្ឋកិច្ចរបស់គ្រួសារដែលគេធ្វើពិធីបុណ្យសព។ គ្រួសារ​បានកាប់ជ្រូកមាន់ដើម្បីអញ្ចើញអ្នកភូមិ ឲ្យអ្នកចូលព្រៃយកឈើ​ឆ្លាក់រូបសំណាករ (ដែលបានហៅថារូបបដិមារផ្ទះផ្នូរ)។ បណ្ដារូបបដិមារនេះបាន​ផ្សាភ្ជាប់ជាមួយ
ជីវភាពរស់នៅរបស់អ្នកស្លាប់ដូចជា រូបដំរី បក្សីសត្វ មនុស្ស​បុក​អង្ករ​ជាដើម ដើម្បី
បង្ហាញមនោសញ្ចេតនាជាមួយអ្នកស្លាប់។”

        ដល់ឥឡូវនេះជនរួមជាតិ M’Nong នៅតែរក្សាបានផ្នែកអត្តសញ្ញាណ​វប្បធម៍​វិសេសវិសាលរបស់ខ្លួន ក្នុងនោះជនរួមជាតិ M’Nong នៅភូមិ Don នៅ​តែ​រក្សារបរ
ចិញ្ចឹមដំរីដ៏ល្បីឈ្មោះ។ ជាពិសេសគេនៅរក្សាបានចង្វាក់ចម្រៀង​ប្រជាប្រិយ​ពោពេញទៅដោយមនោសញ្ចេតនានិងបណ្ដាវីរកថា។

        សហគមន៍ជនរួមជាតិ M’Nong នៅកន្លែងជាច្រើននៅតែរក្សាបានជីវភាព​ខាង​វប្បធម៍វិសេសរបស់ជនជាតិខ្លួននិងត្រូវបានរដ្ឋអំណាចស្ថាប័នមានសមត្ថកិច្ចនៅ​ដំបន់ក៏បានយកចិត្តទុកដាក់ដល់ការអភិរក្សនិងពង្រីករាល់តំលៃវប្បធម៍​ប្រពៃណី
នេះ។ លោកស្រី Luong Thi Son នាយិការសារមន្ទីជនជាតិវិទ្យាខេត្ត Dac Lac បាន
ឲ្យដឹងថា៖

        “រដ្ឋបានអនុវត្តវិធានការរបៀបជាច្រើនដើម្បីអភិរក្សផ្នែកវប្បធម៍ស្ដាបណ្ដា​ពិធី
បុណ្យប្រពៃណី រៀបចំបង្រៀនវិជ្ជាជីវៈ បង្រៀនរបាំវាយគង់ឃ្មោះជាដើម។ ប្រការ
សំខាន់គឺជំរុញការងារឃោសនាចលនាប្រជាជនដើម្បីឲ្យគេស្រឡាញ់​វប្បធម៍
ប្រពៃណីរបស់ខ្លួន។”

     នៅបណ្ដាដំបន់ស្ថាប័នបានបើកជំរុំនិពន្ធតូរតន្ត្រីអក្សរសាស្ត្រនិទានវីរកថាជា
ដើម។ បណ្ដាសកម្មភាពជាក់ស្ដែងនេះបាននិងកំពុងជួយឧបត្ថម្ភជនរួមជាតិ M’Nong រក្សាបានផ្នែកវិសេសវិសាលរបស់វប្បធម៍ជនជាតិខ្លួនក្នុងនិន្ននាការ​សមាហរណកម្ម
និងអភិវឌ្ឍន៍៕

TAG
អត្តសញ្ញាណ/វប្បធម៍/របស់/ជនរួមជាតិ/M’Nong/ដំបន់/ខ្ពង់រាប/ភាគកណ្ដាល/វៀតណាម/vovworld

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត