logo

អ្នកជំនាញចិន៖ រដ្ឋសភាថ្មីមានអត្ថន័យសំខាន់ពិសេសក្នុងចក្ខុវិស័យឆ្នាំ២០៤៥ របស់វៀតណាម

2026/3/13 | 07:35:00

(VOVWORLD) -  ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀតណាម នាថ្ងៃ ទី១២ ខែមីនា សាស្ត្រាចារ្យ មី លៀង (Mi Lian) នាយកមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍ នៅសាកលវិទ្យាល័យភាសាបរទេសប៉េកាំង (ចិន) បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនិងចក្ខុវិស័យដែលបានបង្ហាញនៅក្នុងមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម។

សាស្ត្រាចារ្យ Mi Lian នាយកមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍នៅសាកលវិទ្យាល័យសិក្សាបរទេសប៉េកាំង (ប្រទេសចិន) (រូបថត៖ Bich Thuan/VOV-Beijing)

យោងតាមសាស្ត្រាចារ្យ មី លៀង មហាសន្និបាតបក្សលើកទី១៤ បានបើកដំណាក់កាលថ្មី នៅក្នុងដំណើរការផ្លាស់ប្តូរថ្មីនិងអភិវឌ្ឍន៍របស់វៀតណាម។

“មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាមមិនត្រឹមតែដាក់ចេញគោលដៅសេដ្ឋកិច្ចសង្គមដ៏ធំប៉ុណ្ណោះទេ ថែមទាំងដាក់ចេញតម្រូវការថ្មីអំពីការទទួលយកនូវតួនាទីច្រើនរបស់សមាជិកសភានីតិកាលថ្មី ដូចជា៖ ការតាក់តែងច្បាប់ ការឃ្លាំមើល ការបម្រើនិងការប្រតិបត្តិ។ គោលដៅគឺនាំមកក្របខ័ណ្ឌច្បាប់សម្រាប់ការអភិវឌ្ឍ បំពេញតម្រូវការនៃជីវភាពរស់នៅរបស់ប្រជាជន តាមរយៈអភិបាលកិច្ច និងប្រមូលកម្លាំងតាមរយៈការឯកភាពគ្នា ដើម្បីរួមគ្នា លើកកម្ពស់ចក្ខុវិស័យរបស់វៀតណាមក្នុងការក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់មធ្យមនៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥”។

លោកសាស្ត្រាចារ្យ មី លឿង ក៏បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់សមាជិកសភា និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ ដោយចាត់ទុកថា ជាបណ្តាញសំខាន់មួយដែលបង្ហាញពីលទ្ធិប្រជាធិបតេយ្យសង្គមនិយមនៅក្នុងប្រទេសវៀតណាម៕

TAG
VOV/VOVworld/អ្នកជំនាញចិន/រដ្ឋសភាថ្មី/អត្ថន័យសំខាន់/ពិសេស/ចក្ខុវិស័យ/ឆ្នាំ២០៤៥/វៀតណាម

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត