logo

អ្នកជំនាញអន្តរជាតិរំពឹងទុកខ្ពស់លើមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅដាណាំង

2026/1/13 | 07:14:00
(VOVWORLD) - មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ វៀតណាមនៅទីក្រុងដាណាង (IFC Da Nang) បានដាក់ឱ្យដំណើរការជាផ្លូវការ ហើយកំពុងត្រូវបានអ្នកជំនាញអន្តរជាតិវាយតម្លៃខ្ពស់ ដោយសារតែមានគុណសម្បត្តិពិសេស។ 
លោក Ali Ijaz Ahmad ប្រធាន និងជាអគ្គនាយកនៃ Makara Capital Partners (សិង្ហបុរី) (រូបថត៖ Quoc Dung/TTXVN)

អ្នកជំនាញជឿជាក់ថា IFC Da Nang នឹងអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយរួមចំណែកដល់ការលើកកម្ពស់ឋានៈរបស់វៀតណាម នៅលើផែនទី ហិរញ្ញវត្ថុក្នុងតំបន់ និងអន្តរជាតិ ក៏ដូចជា បង្កើតកម្លាំងចលករថ្មី សម្រាប់ការអភិវឌ្ឍទីក្រុង។ លោក Ali Ijaz Ahmad ប្រធាននិងជាអគ្គនាយក នៃ Makara Capital Partners (សិង្ហបុរី) បានចែករំលែកថា IFC Da Nang រួមផ្សំជាមួយតំបន់ពាណិជ្ជកម្មសេរីដាណាំង ដែលមានបរិយាកាសរស់នៅនិងធ្វើការអំណោយផល នឹងក្លាយជាកត្តាសំខាន់ក្នុងការទាក់ទាញវិនិយោគិនជាច្រើន និងក្លាយជាកម្លាំងជំរុញការអភិវឌ្ឍដ៏លេចធ្លោសម្រាប់ទីក្រុងដាណាំងក្នុងរយៈពេលខាងមុខ។

លោក Oscar Njuguna នាយកក្រុមប្រឹក្សាភិបាលសមាជិកភាព IFC Da Nang (រូបថត៖ Quoc Dung/TTXVN)

ទន្ទឹមនឹងនេះ លោក Oscar Njuguna នាយកក្រុមប្រឹក្សាភិបាលសមាជិកភាព IFC Da Nang បានថ្លែងថា លោកបានចូលរួមជាមួយ IFC Da Nang ដោយសារតែលោកបានឃើញសក្តានុពលដ៏ធំសម្បើម និងឱកាសសម្រាប់ការអភិវឌ្ឍនាពេលអនាគតរបស់មជ្ឈមណ្ឌលហិរញ្ញវត្ថុនេះ។ IFC Da Nang នឹងក្លាយជាកន្លែងដែលអ្នកជំនាញឈានមុខគេមកពីជុំវិញពិភពលោកចង់រស់នៅ និងធ្វើការ។ ប្រការនេះបង្ហាញឱកាសសម្រាប់ IFC Da Nang ដើម្បីជ្រើសរើសបុគ្គលដែលមានទេពកោសល្យ ក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ហិរញ្ញវត្ថុបៃតង និងការច្នៃប្រឌិត។ លោកជឿជាក់ថា ទីក្រុងដាណាំង និងទីក្រុងហូជីមិញ នឹងគាំទ្រ ក៏ដូចជា បំពេញបន្ថែមចំណុចខ្លាំងរបស់គ្នាទៅវិញទៅមក ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់វៀតណាមជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ៕

TAG
VOV/VOVworld/អ្នកជំនាញ/អន្តរជាតិ/មជ្ឈមណ្ឌល/ហិរញ្ញវត្ថុ/អន្តរជាតិ/ដាណាំង

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត