logo

អ្នកថែរក្សារបរអប់តែផ្កាឈូក Quang An

2016/9/15 | 07:18:57

VOVWORLD_អស់រយៈពេល៣០ឆ្នាំផ្សាភ្ជាប់ជា
មួយផ្កាឈូកនៅបឹងTay​ជាបឹង​ដ៏ធំ​មួយ​នៅខាងលិច
ក្រុងហាណូយ លោក​Vu Hoa Thao ប្រធានសហករណ៍
កសិកម្ម​អាជីវកម្ម​និងសេវាកម្មសង្កាត់ Quang An​
បានរួមចំណែកផ្សព្វផ្សាយពាណិជ្ជសញ្ញា​តែ​ផ្កា​ឈូក
 Quang Anទៅកាន់ប្រជាពលរដ្ឋនៅក្នុងស្រុកនិង
អន្តរជាតិ។ក្រៅពីការ​ធ្វើ​អាជីវកម្ម​លោកក៏ខិតខំ
ប្រឹងប្រែងអភិរក្សពូជផ្កាឈូកដ៏ថ្លៃថ្លានេះចំពោះមុខ
បំរែបំរួលនៃបរិស្ថានផងដែរ។

VOVWORLD_អស់រយៈពេល៣០ឆ្នាំផ្សាភ្ជាប់ជាមួយផ្កាឈូកនៅបឹងTay​
ជាបឹង​ដ៏ធំ​មួយ​នៅខាងលិចក្រុងហាណូយ លោក​Vu Hoa Thao ប្រធាន
សហករណ៍កសិកម្ម​អាជីវកម្ម​និងសេវាកម្មសង្កាត់ Quang An​បានរួមចំណែក
ផ្សព្វផ្សាយពាណិជ្ជសញ្ញា​តែ​ផ្កា​ឈូក Quang Anទៅកាន់ប្រជាពលរដ្ឋនៅក្នុង
ស្រុកនិងអន្តរជាតិ។ក្រៅពីការ​ធ្វើ​អាជីវកម្ម​លោកក៏ខិតខំប្រឹងប្រែងអភិរក្ស
ពូជផ្កាឈូកដ៏ថ្លៃថ្លានេះចំពោះមុខបំរែបំរួលនៃបរិស្ថានផងដែរ។

        ទោះបីមានអាយុជាង៦០ឆ្នាំហើយក្ដីតែលោក​Vu Hoa Thao ប្រធាន​
សហករណ៍​កសិកម្ម​អាជីវកម្ម​និងសេវាកម្មសង្កាត់ Quang Anនៅរក្សាបាន
នូវភាពសកម្ម​ក្នុងការងារ​និងជីវភាពប្រចាំថ្ងៃ។ជាមនុស្សរស់នៅមាត់បឹងT
ayលោកយល់ដឹងច្បាស់អំពីបរិស្ថានធម្មជាតិនៅបឹងនេះ។ ជាពិសេសលោក
ជក់ចិត្តនឹងការសិក្សាពីពូជផ្កាឈូកបឹងTayនិងរបរអប់តែផ្កាឈូកដ៏ល្បី
ឈ្មោះនៅទីនេះ។ តាមលោក​Vu Hoa Thaoឲ្យដឹងថា របរ​អប់តែ​ផ្កា​ឈូកបាន
មាននៅទឹកដី Quang Anនេះតាំងពីរាប់រយឆ្នាំមកហើយ។ ​ថ្វីបើដូច្នេះក្ដី​
លោក​ក៏ព្រួយបារម្ភថានាបច្ចុប្បន្ននេះដំណើរនគរូបនីយកម្មបានជះឥទ្ធិពល​
យ៉ាងខ្លាំង​ទៅលើ​បរិស្ថាននិយាយរួមនិងការលូតលាស់នៃផ្កាឈូកនិយាយ
ដោយឡែក។លោកសំណេះសំណាលថា

       “ ប្រមាណ៤០ឆ្នាំមុននេះ ពេលនៅតូចយើងខ្ញុំតែងតែទៅកាច់ផ្កាឈូក
នៅ​ក្នុង​បឹង។​ពេលនោះបរិស្ថានល្អណាស់ដែលយើងខ្ញុំអាចផឹកទឹកបឹងបាន”។

តែផ្កាឈូក Quang An


        ចាប់ពីឆ្នាំ២០១០និង១០១១លោកVu Hoa Thaoបានចំណាយពេល​ទៅកាន់
​តំបន់​ជាយក្រុងហាណូយ​រកកន្លែងថ្មីដើម្បីដាំដុះផ្កាឈូក។  ការលំបាកគឺត្រូវតែ
រក ឲ្យឃើញ នូវដីដែលមានសណ្ឋានស្រដៀងនឹងសណ្ឋានដីបឹង Tayផងហើយ
មានទីតាំង​មិនឆ្ងាយ​ពីមូលដ្ឋានផលិតកម្មផង។ ពេលរកឃើញដីហើយ លោក
Thaoបានសហការជាមួយប្រជាពលរដ្ឋតំបន់ស្ដារបឹងបួរ ធានាឲ្យប្រភពទឹក
ស្អាតនិងភក់ល្អៗសំរាប់ផ្កាឈូកលូតលាស់។ ពេលបឹងផ្កាឈូកប្រមូលផលបាន
លោកបានណែនាំឲ្យបងប្អូនពីវិធីបេះផ្កាឈូកសំដៅធានាគុណភាពពេលយក
ទៅអប់តែ។ គិតរហូតមកដល់សព្វថ្ងៃ បឹងមួយចំនួននៅស្រុកDong Anh  Gia
Lamជាយក្រុងហាណូយឬនៅ Do Xa ខេត្តHa Namបានមាន​ផ្កា​ឈូក​រីក​ដែល​ទំហំ
ផ្កានីមួយៗស្មើនឹង៨០%នៃផ្កាឈូកបឹងTay។ ​ដោយសង្កេតឃើញ​ជោគជ័យ​នេះ
របស់លោក សហករណិកដទៃជាច្រើននាក់ក៏ចាប់ផ្ដើមបង្កើនចំនួនពូជផ្កាឈូក
នេះនៅកន្លែងផ្សេង។តាមរយៈនោះប្រជាពលករជាច្រើនបានមានការងារធ្វើ។
 លោក Ngo Van Xiem ជាសហករណិកមួយរូបដែលមានបទពិសោធន៍អប់តែ
ផ្កាឈូកយូរឆ្នាំ​នៃ​សហករណ៍​កសិកម្ម​អាជីវកម្ម​និងសេវាកម្មសង្កាត់ Quang An
បានឲ្យដឹងថា

“ លោកប្រធានសហករណ៍​នេះឯងជាអ្នកលើកទឹកចិត្តមនុស្សគ្រប់រូប
សិក្សា​ពី​ផ្កាឈូក។លោកបានយកពូជផ្កាឈូកនៅបឹង Tay​ទៅដាំដុះនៅកន្លែង
ដទៃសំដៅធានា​បរិមាណផ្កា។ លោកបានបង្កើតការងារធ្វើជូនសមាជិកទាំង
អស់គ្នាព្រមទាំងអភិរក្សរបរអប់តែប្រពៃណីមិនឲ្យបាត់បង់។”

ការអប់តែផ្កាឈូកជារបរប្រពៃណីរបស់ប្រជាជននៅសង្កាត់Quang An
ខណ្ឌTay Ho ក្រុងហាណូយ។ តែផ្កាឈូកក៏ជាផលិតផលពិសេសមួយដែលរួម
ចំណែក​ទៅក្នុង​សោភ័ណ​នៃវប្បធម៌ហាណូយផងដែរ៕

       

TAG
លោក​Vu Hoa Thao

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត