logo

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម Le Thi Thu Hang៖ ស្នើអោយចិនដកនាវាស្ទង់ប្រេង Haiyang-8 រួមជាមួយនាវាអមការពារចេញពីតំបន់សមុទ្ររបស់វៀតណាម

2019/8/16 | 12:07:00

(VOVWORLD) -  យោងតាមព័ត៌មានរបស់ស្ថាប័នមានសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី ១៣ ខែសីហាឆ្នាំ ២០១៩ នាវាស្ទង់ប្រេង Haiyang-8 រួមជាមួយនាវាអមការពារមួយចំនួនរបស់ចិន បានវិលត្រឡប់មកធ្វើប្រតិបត្តិការវិញ ដែលរំលោភលើតំបន់សមុទ្ររបស់វៀតណាម។

 អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang (រូបថតៈ TTXVN)

នាថ្ងៃទី ១៦ ខែសីហា អញ្ជើញឆ្លើយសំណួររបស់អ្នកសារព័ត៌មានវៀតណាមនិងបរទេសទាក់ទងនឹងបញ្ហានាវាស្ទង់ប្រេង Haiyang-8  របស់ចិនបានវិលត្រឡប់មករំលោភលើតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានលើកច្បាស់ថា៖ “យោងតាមព័ត៌មានរបស់ស្ថាប័នមានសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី ១៣ ខែសីហាឆ្នាំ ២០១៩ នាវាស្ទង់ប្រេង Haiyang-8 រួមជាមួយនាវាអមការពារមួយចំនួនរបស់ចិន បានវិលត្រឡប់មកធ្វើប្រតិបត្តិការវិញ ដែលរំលោភលើតំបន់សមុទ្ររបស់ វៀតណាម។ នេះគឺជាតំបន់សមុទ្រចំណុះអធិបតេយ្យភាពនិងយុត្តាធិការរបស់វៀត ណាមទាំងស្រុង ដែលត្រូវបានកំណត់តាមបទប្បញ្ញត្តិនៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ វៀតណាមបានទាក់ទងជាមួយចិន ដើម្បីជំទាស់ការដែលចិនបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរជាថ្មីម្តងទៀតលើតំបន់សមុទ្ររបស់វៀត ណាម ព្រមទាំង ស្នើអោយចិនដកនាវាទាំងអស់របស់ខ្លួន ចេញពីតំបន់សមុទ្ររបស់ វៀតណាម ដោយគោរពអធិបតេយ្យភាព យុត្តាធិការនិងសិទ្ធិទាំងស្រុងក៏ដូចជាផលប្រយោជន៍ស្របច្បាប់របស់វៀតណាម និងអនុលោមតាមអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រក្នុងឆ្នាំ ១៩៨២ និងច្បាប់អន្តរជាតិផងដែរ។

កងកម្លាំងមានសមត្ថកិច្ចគ្រប់ផ្នែករបស់វៀតណាម បន្តអនុវត្តរាល់វិធានការការពារ អធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងសិទ្ធិយុត្តាធិការស្របតាមច្បាប់របស់វៀត ណាមនិងច្បាប់អន្តរជាតិ។ វៀតណាមក៏បានបញ្ជាក់នូវការគោរពដ៏ខ្ពង់ខ្ពស់របស់ខ្លួនចំពោះសន្តិភាពនិងសន្តិសុខដោយយកច្បាប់ជាចម្បងនៅសមុទ្រខាងកើត។ ម្យ៉ាងវិញទៀត វៀតណាមមានសុឆន្ទៈក្នុងការដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈសន្តិវិធី តែងតែគោរព និងមានបំណងចង់លើកកម្ពស់ទំនាក់ទំនងមិត្តភាពជាមួយចិនដើម្បីប្រយោជន៍របស់ប្រទេសទាំងពីរ ប្រជាជនទាំងពីរនិងដើម្បីសន្តិភាព ស្ថិរភាពនិងសន្តិសុខក្នុងតំបន់និងអន្តរជាតិ ព្រមទាំងប្តេជ្ញាការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់និងស្របច្បាប់របស់ខ្លួនជាដាច់ខាត។ វៀតណាមសូមអំពាវនាវដល់បណ្តាប្រទេសពាក់ព័ន្ធនិងសហគមន៍អន្តរជាតិចូលរួមវិភាគទានជាវិជ្ជមានក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើត តំបន់និងអន្តរ ជាតិ៕

TAG
VOV/VOVworld/អ្នកនាំពាក្យ/ក្រសួងការបរទេស/វៀតណាម/Le Thi Thu Hang/ចិន/ដកនាវា/ស្ទង់ប្រេង/Haiyang-8/អមការពារ/ចេញ/តំបន់/សមុទ្រ/វៀតណាម

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត