logo

អ្នកបង្រៀនតូរ្យតន្រ្តីឲ្យកុមារពិការភ្នែក

2016/10/6 | 09:39:34

VOVWORLD_ដោយយល់ច្បាស់នូវការលំបាក
របស់ប្អូនៗពិការភ្នែកនៅសាលាNguyen Dinh Chieu
ទីក្រុងហាណូយ អនុសេនីឯកបំរុង Tran Anh Tuan
ជា​កម្មាភិបាល​ការិយាល័យសំណង់មហាវិទ្យាល័យ
បង្ការសង្គ្រោះអគី្គភ័យហាណូយបានលៃទុកពេលវេលា
ជាច្រើនដើម្បីបង្រៀនលេងហ្គីតាសំរាប់ប្អូនៗ។លោក
សប្បាយចិត្តណាស់ពេលឃើញកុមារាកុមារីចេះដេញហ្គី
ដើម្បីបន្ធូរបន្ថយនូវទុក្ខព្រួយ។

VOVWORLD_ដោយយល់ច្បាស់នូវការលំបាករបស់ប្អូនៗពិការភ្នែកនៅ
សាលាNguyen Dinh Chieu ទីក្រុងហាណូយ អនុសេនីឯកបំរុង Tran Anh Tuan
ជា​កម្មាភិបាល​ការិយាល័យសំណង់មហាវិទ្យាល័យបង្ការសង្គ្រោះអគី្គភ័យហាណូយ
បានលៃទុកពេលវេលាជាច្រើនដើម្បីបង្រៀនលេងហ្គីតាសំរាប់ប្អូនៗ។លោក
សប្បាយចិត្តណាស់ពេលឃើញកុមារាកុមារីចេះដេញហ្គីដើម្បីបន្ធូរបន្ថយនូវទុក្ខ
ព្រួយ។

          នាល្ងាចថ្ងៃសុកជារៀងរាល់សប្ដាហ៍នៅក្នុងបន្ទប់មួយនៃសាលាសំរាប់កុមារ
ពិការភ្នែក Nguyen Dinh Chieu លាន់រំពងទៅដោយ​សំលេងហ្គីតានិងសំលេង
ច្រៀង​។​លោក​​គ្រូ Tran Anh Tuanបានឲ្យដឹងថាលោកតែងតែចូលរួមសកម្មភាព
មនុស្សធម៌​ ជា​ពិសេស​គឺជួយឧបត្ថម្ភដល់កុមាពិការនិងកុមារក្រីក្រ។ មានម្ដង
ក្នុងពេលរៃអង្គាសសំរាប់កុមារនៅសាលា Nguyen Dinh Chieuលោកបានជួបអ្នក
ស្រី Do Thuy ដែលជានាយិការង​សាលា​ហើ​យ​អ្នកស្រីក៏ស្នើលោកមកសាលាបង្រៀន
លេងចាប៉ីឲ្យក្រុមកុមារពិការ។ស្ដីពីការងារបង្រៀននេះអនុសេនីឯកបំរុង Tran
Anh Tuanបានឲ្យដឹងថា

        “ការបង្រៀនតូរ្យតន្រ្តីឲ្យប្អូនៗជួបការលំបាកខ្លះដោយសារការមើលរបស់គេ
មានកំហិត។ប្ដូរមកវិញកុមារាកុមារីចូលចិត្តរៀនលេងហ្គីតាណាស់។ប្អូនៗរង់ចាំឲ្យ
តែឆាប់ដល់ពេលលោកគ្រូមកបង្រៀនណែនាំនិងសំណេះសំណាល។រូបខ្ញុំក៏ត្រេកអរ
យ៉ាងខ្លាំងដែលបានជួយប្អូនៗរៀនតូរ្យតន្រ្តី”។

លោកគ្រូTran Anh Tuanតែងតែកាន់ដៃសិស្សម្នាក់ៗហើយបិទភ្នែកដើម្បីទទួលអារម្មណ៍តាមសោតវិញ្ញាណដូចប្អូនៗ


        បងៀនលេងហ្គីតាឲ្យមនុស្សធម្មតាគឺមិនងាយស្រួលឡើយហើយបង្រៀនឲ្យ
សិស្សពិការភ្នែកវាកាន់តែពិបាកថែមទៀត។នាគ្រានោះលោកគ្រូTran Anh Tuan
តែងតែ​កាន់​ដៃសិស្សម្នាក់ៗហើយបិទភ្នែកដើម្បីទទួល​អារម្មណ៍តាមសោតវិញ្ញាណ
ដូចប្អូនៗ​ក្នុងគោលបំណងជួយឲ្យពួកគេរៀន។ ជាកូនសិស្សមួយរូបដែលមាន
សមត្ថភាពលេងហ្គីតាពូកែជាងគេក្នុងថ្នាក់រៀន គឺប្អួនឈ្មោះTran Trung Hieu
សំណេះសំណាលថា

         “ ពេលទើបមករៀននៅទីនេះលោកគ្រូបានបង្ហាញណែនាំប្អូន​យ៉ាងហ្មត់ចត់។
​រហូតមកដល់សព្វថ្ងៃខ្ញុំអាចលេងបានច្រើនបទហើយ។នាគ្រាដំបូងពួកប្អូនជួប
ការលំបាកយ៉ាងខ្លាំងក្នុងការរៀនហ្គីតាតែដោយសារមានការលើកទឹកចិត្តពី
លោកគ្រូទើបពួកប្អូនមានកំលាំងចិត្តរៀនបន្ថែមតទៅទៀត។”

        ក្រៅពីការបង្រៀនហ្គីតាឲ្យកុមារពិការភ្នែក លោក​​គ្រូ Tran Anh Tuanរួម
ជា​មួយសិល្បករមួយចំនួនទៀតក៏ទៅកាន់មន្ទីរពេទ្យនានានៅក្រុងហាណូយ
ដើម្បីសំដែងសិល្បៈជូនក្រុមអ្នកជំងឺនិងអ្នកក្រីក្រទៀតផង។លោកឲ្យដឹងថា
នាពេលខាងមុខលោកនឹងបន្តបង្រៀនហ្គីតាឲ្យកុមារពីការនៅសាលាNguyen
 Dinh Chieuហើយ​សង្ឃឹមថា​នឹងមាន​បន្ថែមអ្នកស្ម័គចិត្តរួមជាមួយលោក
បង្រៀនតូរ្យតន្រ្តីឲ្យប្អូនៗពិការភ្នែក។​លោកបានថ្លែងថា

“ ឥឡូវខ្ញុំបង្រៀនហ្គីតាឲ្យប្អូនៗហើយទៅអនាគតពួកគេអាចក្លាយទៅ
ជា​តន្រ្តីករ​និងសិល្បករសិល្បការិនីដែលអាចចិញ្ចឹមជីវិតដោយសារសមត្ថភាព
តូរ្យតន្រ្តីរបស់ខ្លួនឯងបាន។ពេលចេញពីសាលាប្អូនៗអាចរកប្រាក់តាមរយៈ
សមត្ថភាពលេងហ្គីតាច្រៀងនិទេពកោសល្យសិល្បៈរបស់ខ្លួន។ខ្ញុំគិតថាយើង
ត្រូវតែធ្វើសកម្មភាពជាក់ស្ដែងដើម្បីជួយកុមារពិការបន្ធូរបន្ថយការលំបាក
ក្នុងជីវភាពរស់នៅ”។

រួមជាមួយការងាមនុស្សធម៌ អនុសេនីឯកបំរុង Tran Anh Tuanក៏ខិតខំ
ប្រឹង​ប្រែង​ជានិច្ចក្នុងការងារជំនាញដើម្បីក្លាយទៅជាយុទ្ធជននគរបាលពូកែ
លើគ្រប់វិស័យផងដែរ៕

TAG
អនុសេនីឯកបំរុង Tran Anh Tuan

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត