logo

អ្នកប្រាជ្ញអាមេរិក៖ ចិនរំលោភទាំងធម្មនុញ្ញអង្គការសហប្រជាជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២

2020/6/1 | 08:41:46
(VOVWORLD) - នេះគឺជាការវាយតម្លៃរបស់លោក James Kraska សាស្រ្តាចារ្យផ្នែកច្បាប់សមុទ្រអន្តរជាតិនៃសាកលវិទ្យាល័យសមុទ្រអាមេរិក ដែលបានលើកឡើងក្នុងបទសម្ភាសន៍ថ្មីៗនេះ ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម។ 
 លោក James Kraska សាស្រ្តាចារ្យផ្នែកច្បាប់សមុទ្រអន្តរជាតិ

ការដែលចិនមានទង្វើទាំងទទឹង ទទែងដោយបង្កើតរបស់ដែលហៅថា “តំបន់ Xisha” និង “តំបន់ Nansha” និងនាំយកយន្ដហោះទៅ ចតនៅលើថ្មប៉ះប្រះទឹក Chu Thap (Fiery Cross Reef) ស្ថិតក្នុងប្រជុំកោះ Truong Sa របស់វៀត ណាម បានរំលោភយ៉ាងធ្ងន់ធ្ងរលើមាត្រាជាច្រើនចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS 1982)។ នេះគឺជាការវាយតម្លៃរបស់លោក James Kraska សាស្រ្តាចារ្យផ្នែកច្បាប់សមុទ្រអន្តរជាតិនៃសាកលវិទ្យាល័យសមុទ្រអាមេរិក ដែលបានលើកឡើងក្នុងបទសម្ភាសន៍ថ្មីៗនេះ ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម។ លោកសាស្រ្តាចារ្យ James Kraska បានសង្កត់ធ្ងន់ថា ប្រទេសនានាក៏ត្រូវមានប្រតិកម្មឲ្យបានខ្លាំងក្លាជាងទៀត ដើម្បីបញ្ឈប់មហិច្ឆតារបស់ចិន។

យោងតាមលោក James Kraska ទង្វើបង្កអស្ថេរភាពរបស់ចិនទៅលើសន្តិភាពនិងសន្តិសុខក្នុងតំបន់ អាចបង្កើនហានិភ័យនៃការរត់ប្រណាំងសព្វាវុធរវាងបណ្តាប្រទេសក្នុងតំបន់ក៏ដូចជាបង្កើនវត្តមានយោធានៅតាមបណ្តាប្រទេសនៅក្រៅតំបន់។ ចិនកំពុងឆ្លៀតយកការដែលប្រទេសនានាកំពុងផ្តោតអារម្មណ៍លើការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 ដើម្បីប៉ុនប៉ង់សម្រេចបាននូវ “គោលដៅយុទ្ធសាស្ត្រ” ដែលខ្លួនបានដាក់ចេញលើសមុទ្រខាងកើត៕

TAG
VOV/VOVworld/អ្នកប្រាជ្ញ/អាមេរិក/ចិន/រំលោភ/ធម្មនុញ្ញ/អនុសញ្ញា/ច្បាប់សមុទ្រឆ្នាំ ១៩៨២

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត