logo

អនុម័តផែនការមេរដ្ឋធានីហាណូយ ជាមួយនឹងចក្ខុវិស័យ ១០០ ឆ្នាំ

2026/3/29 | 07:08:00

(VOVWORLD) - នាថ្ងៃទី ២៨ ខែមីនា សម័យប្រជុំលើកទីមួយនៃក្រុមប្រឹក្សាប្រជាជនក្រុងហាណូយលើកទី ១៧ បានអនុម័តផែនការមេរដ្ឋធានីដែលមានចក្ខុវិស័យ ១០០ ឆ្នាំ។

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VOV)

ផែនការនេះត្រូវបានបង្កើតឡើងជាបួនដំណាក់កាល៖ ដំណាក់កាលរយៈពេលខ្លីដល់ឆ្នាំ ២០៣៥ រយៈពេលមធ្យមដល់ឆ្នាំ ២០៤៥ រយៈពេលវែងដល់ឆ្នាំ ២០៦៥ និងចក្ខុវិស័យយុទ្ធសាស្ត្រ ១០០ ឆ្នាំ។ គោលដៅគឺថា នៅឆ្នាំ ២០៣៥ ទីក្រុងហាណូយនឹងក្លាយជាទីក្រុង “វប្បធម៌ - អរិយធម៌ - ទំនើប - សុភមង្គល” ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច អប់រំ វេជ្ជសាស្ត្រ និងនវានុវត្តន៍ឈានមុខគេនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ នៅឆ្នាំ ២០៤៥ រដ្ឋធានីនេះនឹងក្លាយជាមជ្ឈមណ្ឌលនៃចំណេះដឹង និងបច្ចេកវិទ្យាសកល ស្មើនឹងរដ្ឋធានីនៃប្រទេសអភិវឌ្ឍន៍។ ហើយនៅឆ្នាំ ២០៦៥ ជាមួយនឹងចក្ខុវិស័យបន្ទាប់នោះ ឆ្ពោះទៅក្លាយជាទីក្រុងសកលដែលមានគុណភាពជីវភាពរស់នៅខ្ពស់។ ផែន ការនេះបានបង្កើតរចនាសម្ព័ន្ធលំហទីក្រុង ដោយផ្អែកលើគំរូចង្កោមទីក្រុងពហុស្រទាប់ ពហុប៉ូល និងពហុចំណុចកណ្តាល ដោយមានទន្លេក្រហមជាអ័ក្សទេសភាពសំខាន់ ដែលមានប៉ូលកំណើនចំនួន ៩ និងមជ្ឈមណ្ឌលសំខាន់ៗចំនួន ៩។

ប្រតិភូចុចប៊ូតុងដើម្បីអនុម័តផែនការ (រូបថត៖ VOV)

បន្ទាប់ពីការអនុម័ត ផែនការនេះនឹងត្រូវបានកែលម្អបន្ថែមទៀតដោយផ្អែកលើការដាក់បញ្ចូលពេញលេញនៃមតិកែលម្អមុនពេលដាក់ស្នើសម្រាប់ការអនុម័ត និងប្រកាសតាមបទប្បញ្ញត្តិ៕

TAG
VOV/VOVworld/អនុម័ត/ផែនការមេ/រដ្ឋធានីហាណូយ/ចក្ខុវិស័យ ១០០ ឆ្នាំ

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត