logo

អនុម័តលើ​បញ្ជីឈ្មោះបេក្ខជនដែលជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤

2026/1/22 | 12:00:00
(VOVWORLD) - នាថ្ងៃទី ២២ ខែមករា មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនីស្តវៀតណាម បានពិភាក្សានិងអនុវត្តន៍ខ្លឹមសារនានាអំពីការងារបុគ្គលិកសម្រាប់គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៤។
លោកអគ្គលេខាបក្ស តូ ឡឹម និងលោកប្រធានរដ្ឋ លឿង គឿង បោះឆ្នោតជ្រើសរើសសមាជិកពេញសិទ្ធិនិងសមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនិតិកាលទី១៤។ (រូបថត៖ VNA)

លោកអគ្គលេខាបក្ស តូ ឡឹម តាងនាមគណៈអធិបតី បានដឹកនាំសម័យប្រជុំ។ លោក ឡេ មិញហឹង សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស និងជាប្រធានគណៈចាត់តាំងមជ្ឈិម តាងនាមគណៈអធិបតី បានបង្ហាញរបាយការណ៍របស់គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៣ ស្តីពីការងារបុគ្គលិកសម្រាប់គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៤។

មហាសន្និបាតបានធ្វើការពិភាក្សា និងបោះឆ្នោតអនុម័តលើចំនួនសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៤ គឺ ២០០ រូប ដែលក្នុងនោះរួមមានសមាជិកពេញសិទ្ធិចំនួន ១៨០ រូប និងសមាជិកបំរុងចំនួន ២០ រូប។

គណៈអធិបតីបានស្តាប់បណ្តាប្រធានក្រុមប្រតិភូ ជម្រាបអំពីលទ្ធផលនៃការពិភាក្សារបស់ក្រុមប្រតិភូនីមួយៗ ចំពោះរបាយការណ៍ស្តីពីការងារបុគ្គលិកសម្រាប់គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤; ការឈរឈ្មោះ ការឧទ្ទេសនាម និងករណីសុំដកឈ្មោះចេញពីបញ្ជីបេក្ខភាពនៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាល ទី ១៤។

គណៈអធិបតីបានរាយការណ៍ជូនមហាសន្និបាត និងបោះឆ្នោតអនុម័តលើបញ្ជីឈ្មោះបេក្ខជនសម្រាប់ការបោះឆ្នោតគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៤; បោះឆ្នោតជ្រើសរើសគណៈកម្មការរាប់សន្លឹកឆ្នោត; គណៈកម្មការរាប់សន្លឹកឆ្នោតបានណែនាំអំពីនីតិវិធីបោះឆ្នោត។ មហាសន្និបាតបានដំណើរការបោះឆ្នោត ប្រកាសលទ្ធផល និងអនុម័តលើបញ្ជីឈ្មោះបេក្ខជនដែលបានជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៤។

នាព្រឹកថ្ងៃទី ២៣ ខែមករា គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៤ នឹងប្រារព្ធសន្និបាតលើកទី ១។ នារសៀលថ្ងៃដដែល មហាសន្និបាតនឹងប្រារព្ធសម័យប្រជុំបិទជាផ្លូវការ៕

TAG
VOV/VOVworld/មហាសន្និបាត/បក្សកុម្មុយនិស្ត/វៀតណាម/លើកទី១៤/បញ្ជីឈ្មោះ/ជាប់ឆ្នោត

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត