logo

អនុវត្តន៍គោលដៅកំណើនសេដ្ឋកិច្ចលើសពី ១០% និងធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច

2026/3/16 | 11:49:12
(VOVWORLD) - គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល បានផ្ដល់យោបល់លើបញ្ហាមួយចំនួន ដើម្បីបន្តដោះស្រាយការលំបាក ឧបសគ្គ គម្រោងដែលជាប់គាំង; ដោះសោរ កៀរគរ និងប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព; ជំរុញកម្លាំងចលករនៃការអភិវឌ្ឍ ដែលរួមចំណែកដល់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល។ (រូបថត៖ VOV)

នាថ្ងៃទី១៦ ខែមីនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល អំពីខ្លឹមសារសំខាន់ៗមួយចំនួន ដើម្បីអនុវត្តន៍គោលដៅកំណើនសេដ្ឋកិច្ចលើសពី ១០% ការធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រងអតិផរណា និងការធានាតុល្យភាពសេដ្ឋកិច្ចសំខាន់ៗ ក្នុងបរិបទដែលស្ថានភាពមានការលំបាក និងបញ្ហាប្រឈមជាច្រើន។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល បានផ្ដល់យោបល់លើបញ្ហាមួយចំនួន ដើម្បីបន្តដោះស្រាយការលំបាក ឧបសគ្គ គម្រោងដែលជាប់គាំង; ដោះសោរ កៀរគរ និងប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព; ជំរុញកម្លាំងចលករនៃការអភិវឌ្ឍ ដែលរួមចំណែកដល់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព។

ទាក់ទងនឹងស្ថានភាពនិងលទ្ធផលធ្វើចំណាត់ការលើគម្រោងនិងសហគ្រាសដែលមានវឌ្ឍនភាពយឺតយ៉ាវ និងប្រសិទ្ធភាពតិចតួច នៅក្នុងវិស័យឧស្សាហកម្មនិងពាណិជ្ជកម្ម លោកនាយករដ្ឋមន្ត្រី បានចាត់ចែងភារកិច្ច ដំណោះស្រាយ និងកាលកំណត់ជាក់លាក់ទៅឲ្យក្រសួង ស្ថាប័ន និងសហគ្រាសពាក់ព័ន្ធនីមួយៗ៕

TAG
VOV/VOVworld/នាយករដ្ឋមន្រ្តី/វៀតណាម/គោលដៅ/កំណើន/១០%

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត