logo

អបអរសាទរខួបលើកទី ៦៩ នៃទិវារំដោះរដ្ឋធានីហាណូយ

2023/10/10 | 07:29:00
(VOVWORLD) - ថ្ងៃទី ១០ តុលា ជាថ្ងៃអបអរសាទរលើកទី ៦៩ នៃទិវារំដោះរដ្ឋធានីហាណូយ (១០ តុលា ១៩៥៤-១០ តុលា ២០២៣)។ 
យុទ្ធជនថ្មើរជើងនៃកងវរសេនាធំរដ្ឋធានីឈានចូលរដ្ឋធានីនៅព្រឹកថ្ងៃទី ១០ ខែតុលាឆ្នាំ ១៩៥៤  (រូបថត៖ ឯកសារ TTXVN)
 កាលពី ៦៩ ឆ្នាំមុន ប្រជាជនហាណូយរាប់ម៉ឺននាក់បានស្វាគមន៍យ៉ាងសប្បាយរីករាយចំពោះកងទ័ពជ័យជម្នះ វិលត្រឡប់មកវិញ រំដោះរដ្ឋធានី។ នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់មួយ ដែលបង្ហាញពីការបញ្ចប់ដោយជោគជ័យនៃសង្រ្គាមតស៊ូដ៏លំបាក លះបង់ ប៉ុន្តែរុងរឿងរបស់ប្រជាជនរដ្ឋធានីនិយាយដោយឡែកនិងប្រទេសជាតិនិយាយរួម។

ក្នុងឱកាសនេះ អត្ថបទចុះផ្សាយលើការសែតហាណូយដែលមានចំណងជើងថា “បង្កើតសន្ទុះថ្មីសម្រាប់ការអភិវឌ្ឍន៍រដ្ឋធានី” បានសង្កត់ធ្ងន់ថា៖ ទីក្រុងហាណូយនៅចំពោះមុខនឹងកាលានុវត្តភាព និងឱកាសអភិវឌ្ឍន៍ថ្មី។ យោងតាមអត្ថបទនោះ ទីក្រុងហាណូយបានពង្រឹងផែនការ និងការកសាងស្ថាប័ន ដើម្បីសម្រេចបាននូវគោលដៅក្លាយជាទីក្រុង “វប្បធម៌-អារិយ្យធម៌-ទំនើប” ដូចមានចែងក្នុងសេចក្តីសម្រេចចិត្តលេខ ១៥ របស់ការិយាល័យនយោបាយ (ឆ្នាំ២០២២)។ តាមនោះ ដោយមានគម្រោងកែសម្រួលរួមនៃផែនការទូទៅសម្រាប់ការសាងសង់រដ្ឋធានីហាណូយដល់ឆ្នាំ ២០៤៥ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៦៥ ទីក្រុងបានផ្តោតលើការអភិវឌ្ឍទីក្រុងចំនួនពីរចំណុះរដ្ឋធានី ដែលជាប៉ូលនៃការអភិវឌ្ឍន៍ថ្មី ខណៈ ក៏ជួយពង្រីកដង់ស៊ីតេប្រជាជននៅក្នុងតំបន់ខាងក្នុងទីក្រុងផងដែរ។

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៦៩ នៃទិវារំដោះរដ្ឋធានី ព្រឹត្តិការណ៍រំលឹកខួបជាច្រើនបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ នាព្រឹកថ្ងៃទី ១០ តុលា នៅស្រុក Thach That ក្រុមប្រឹក្សាគ្រប់គ្រងគម្រោងវិនិយោគសំណង់ស៊ីវិលទីក្រុងហាណូយបានរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន Thang Long  ដែលតភ្ជាប់ពីផ្លូវជាតិ លេខ ២១ ទៅកាន់ផ្លូវល្បឿនលឿន Hoa Lac - Hoa Binh។ គម្រោងនេះមានគោលបំណងអនុវត្តផែនការតភ្ជាប់ចរាចរណ៍ផ្លូវគោកនៃប្រទេសជាតិនិងរដ្ឋធានីហាណូយ។

មុននោះ ម្សិលមិញមានសន្និសីទសរសើរគំរូជឿនលឿន មនុស្សល្អ និងអំពើល្អ; លើកតម្កើងដល់ប្រជាពលរដ្ឋរដ្ឋធានីឆ្នើមក្នុងឆ្នាំ ២០២៣ និងព្រឹត្តិការណ៍ជាច្រើនទៀតត្រូវបានរៀបចំឡើងផងដែរ៕

TAG
VOV/VOVworld/អបអរសាទរ/ខួបលើកទី ៦៩/ទិវារំដោះរដ្ឋធានីហាណូយ

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត