logo

អបអរសាទរខួបលើកទី ៧៦ នៃទិវាប្រពៃណីសិស្ស និស្សិតនិងសមាគមនិស្សិតវៀតណាម

2025/12/29 | 08:13:00

(VOVWORLD) - នៅល្ងាចថ្ងៃទី ២៨ ខែធ្នូ នៅទីក្រុងហាណូយ សមាគមនិស្សិតវៀតណាមបានរៀបចំកម្មវិធី អបអរសាទរខួបលើកទី ៧៦ នៃទិវាប្រពៃណី សិស្ស និស្សិត និងសមាគមនិស្សិតវៀតណាម (៩ មករា ១៩៥០ – ៩ មករា ២០២៦); លើកតម្កើងកិត្តនាម "សិស្ស បីល្អ" "សិស្សហាត់ពត់លត់ដំ ៣ យ៉ាង” និង "និស្សិត ៥ល្អ" ព្រមទាំងប្រគល់ពានរង្វាន់ "ផ្កាយខែមករា" នៅកម្រិតមជ្ឈិមសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥។

ប្រតិភូថតរូបអនុស្សាវរីយ៍ (រូបថត៖ TTXVN)

អញ្ជើញរំលឹកឡើងវិញនូវប្រពៃណី ៧៦ ឆ្នាំនៃទិវាសិស្ស និស្សិត និងសមាគមនិស្សិតវៀតណាម លោក ង្វៀន មិញ ទ្រៀត លេខាមជ្ឈិមសម្ព័ន្ធយុវជន ប្រធានសហភាពសហព័ន្ធយុវជនវៀតណាម បានអះអាងថា៖  “នៅក្នុងអត្ថបទ "អនាគតសម្រាប់ជំនាន់មួយស្ទុះឈានទៅមុខ" អគ្គលេខាបក្សលោក តូ ឡឹម បានបញ្ជាក់និងផ្តល់ជំនឿទុកចិត្តយ៉ាងជ្រាលជ្រៅរបស់បក្ស និងរដ្ឋចំពោះយុវជនជំនាន់ក្រោយ រួមទាំងសិស្សានុសិស្សថា៖ "វៀតណាមត្រូវការយុវជនជំនាន់ក្រោយដែលមិនត្រឹមតែមានបញ្ញាវៃឆ្លាតប៉ុណ្ណោះទេ ថែមទាំងមានឧត្តមភាពខាងរាងកាយ សម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ មានសមត្ថភាពប្រកួតប្រជែង និងប្រកៀកស្មារជាមួយប្រទេសឈានមុខគេលើពិភពលោក ដោយបញ្ជាក់ពីឋានៈរបស់ប្រទេសជាតិនៅលើឆាកអន្តរជាតិ"។ ជ្រួតជ្រាបជំនឿជាក់ និងការរំពឹងទុកនោះ ខ្ញុំសូមអំពាវនាវដល់សិស្សានុសិស្សគ្រប់រូបឱ្យបន្តបណ្តុះឆន្ទៈ បណ្តុះសេចក្តីប្រាថ្នា សិក្សាប្រកប ដោយភាពសកម្ម ច្នៃប្រឌិត ធ្វើការស្រាវជ្រាវវិទ្យាសាស្ត្រយ៉ាងសកម្ម និង ដណ្តើមយកកំពូលចំណេះដឹងថ្មីៗ”។

នៅក្នុងកម្មវិធី សមាគមនិស្សិតវៀតណាមបានប្រគល់កិត្តិនាម "សិស្ស ៣ ល្អ" ដល់សិស្សចំនួន ១៣ នាក់ និងកិត្តនាម “សិស្សហាត់ពត់លត់ដំ ៣" ដល់សិស្សចំនួន ១០ នាក់។ ប្រគល់កិត្តនាម "និស្សិត ៥ ល្អ” ដល់និស្សិតចំនួន ១៩ នាក់ និងពានរង្វាន់ "ផ្កាយខែមករា" ដល់សិស្សចំនួន ១០ នាក់៕

TAG
VOV/VOVworld/អបអរសាទរ/ខួបលើកទី ៧៦/ទិវាប្រពៃណី/សិស្ស/និស្សិត/សមាគមនិស្សិតវៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត