logo

អបអរសាទរទិវាកំណើតរបស់ស្ថាបនិកនៃព្រះពុទ្ធសាសនា ហ័រហាវ

2026/1/5 | 11:24:11

(VOVWORLD) - នាព្រឹកថ្ងៃទី ៥ ខែមករា នៅវត្ត អានហ័រ ឃុំហ្វូតិន ខេត្តអានយ៉ាង ក្រុមការងាររបស់គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និង រណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាង ដឹកនាំដោយលោក ឡេ វ៉ាន់ហ្វឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានទៅសួរសុខទុក្ខ ប្រគល់អំណោយ និងអបអរសាទរដល់ក្រុមប្រឹក្សាភិបាលកណ្ដាលនៃសមាគមន៍ព្រះពុទ្ធសាសនា ហ័រហាវ (Hoa Hao) និងអ្នកកាន់ព្រះពុទ្ធសាសនា ហ័រហាវ ក្នុងឱកាសរំលឹកខួបលើកទី ១០៦ ទិវាកំណើតលោក ហ៊ូញ ហ្វូសូ (Huynh Phu So) ស្ថាបនិកព្រះពុទ្ធសាសនា ហ័រហាវ។

លោក ឡេ វ៉ាន់ហ្វឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង និងក្រុមការងារ បានប្រគល់ផ្កានិងអំណោយជូនដល់ក្រុមប្រឹក្សាភិបាលកណ្តាលនៃសមាគមន៍ព្រះពុទ្ធសាសនា ហ័រហាវ។ (រូបថត៖VNA)

លោក ឡេ វ៉ាន់ហ្វឿក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង បានអបអរសាទរទិវាកំណើតរបស់លោកស្ថាបនិក ហ៊ូញ ហ្វូសូ សាកសួរសុខទុក្ខវង្សត្រកូល ហ៊ូញ ក្រុមប្រឹក្សាភិបាលកណ្តាលនៃសមាគមន៍ព្រះពុទ្ធសាសនា ហ័រហាវ អ្នកមុខអ្នកការ ក៏ដូចជាប្រជាពលរដ្ឋកាន់ព្រះពុទ្ធសាសនា ហ័រហាវ ផងដែរ។ លោក ឡេ វ៉ាន់ហ្វឿក បានសម្តែងជំនឿជាក់ថា នៅពេលខាងមុខ ប្រជាពលរដ្ឋកាន់ព្រះពុទ្ធសាសនា ហ័រហាវ នឹងពង្រីកប្រពៃណី ដោយរស់នៅយ៉ាងល្អទាំងខាងផ្លូវលោក ផ្លូវធម៌ ហើយរួមគ្នាជាមួយសាសនាដទៃទៀត កសាងផែនមហាសាមគ្គីជាតិទាំងមូល។

រីឯខ្លួនវិញ លោក ង្វៀន តិនដាត ប្រធានក្រុមប្រឹក្សាភិបាលកណ្តាលនៃសមាគមព្រះពុទ្ធសាសនា ហ័រហាវ បានអះអាងថា ជាមួយនឹងតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន លោកនឹងបន្តចលនា ពុទ្ធសាសនិក ហ័រហាវ ឲ្យរក្សាសាមគ្គីភាព អនុវត្តន៍ឲ្យបានល្អនូវគោលនយោបាយ ច្បាប់របស់បក្ស និងរដ្ឋ ក៏ដូចជាចូលរួមយ៉ាងសកម្មនិងអនុវត្តន៍ចលនាប្រឡងប្រណាំងស្នេហាជាតិប្រកបដោយប្រសិទ្ធភាពផងដែរ៕

TAG
VOV/VOVworld/វៀតណាម/សាសនា/ព្រះពុទ្ធសាសនា

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត