logo

អាមេរិកនិងប៉ាគីស្ថានទទួលបានការព្រមព្រៀង​មួយអំពី ការបើកផ្លូវផ្តល់ជំនួយឡើងវិញ

2012/7/4 | 07:53:46
​នាថ្ងៃទី ៣ កក្កដា អាមេរិក និងប៉ាគីស្ថាន ទទួលបានការព្រមព្រៀង​មួយអំពី​ ការបើកផ្លូវផ្តល់ជំនួយឡើងវិញ របស់ NATO ទៅកាន់​អាហ្គហ្វា​នីស្ថាន​ ក្រោយរយះ
ពេល​ ៧ ខែ ដែល islamabad បិទទ្វាបណ្ដាខ្សែរ​ផ្លូវ​នេះ​ ដោយសារអាមេរិកវាយ​ប្រហារ​តាមជើងអាកាស ធ្វើអោយ​ទាហានប់ាគីស្ថាន​ចំនួន​ ២៤នាក់ត្រូវស្លាប់។

          នាថ្ងៃទី ៣ កក្កដា អាមេរិក និងប៉ាគីស្ថាន ទទួលបានការព្រមព្រៀង​មួយអំពី​ ការបើកផ្លូវផ្តល់ជំនួយឡើងវិញ របស់ NATO ទៅកាន់​អាហ្គហ្វា​នីស្ថាន​ ក្រោយរយះ
ពេល​ ៧ ខែ ដែល islamabad បិទទ្វាបណ្ដាខ្សែរ​ផ្លូវ​នេះ​ ដោយសារអាមេរិកវាយ​ប្រហារ​តាមជើងអាកាស ធ្វើអោយ​ទាហានប់ាគីស្ថាន​ចំនួន​ ២៤នាក់ត្រូវស្លាប់។ ក្នុងសេចក្ដី​ប្រកាសមួយ រដ្ឋមន្ត្រីការបរទេស​អាមេរិក​ Hillary Clinton បានអោយដឹង​ថា៖ ក្នុងការ
ពិភាក្សា​តាមទូរស័ព្ទមួយ ​សមភាគីប៉ាគីស្ថាន Hina Rabbani បានជូនដំណឹងជាមួយ
លោកស្រីថា ​បណ្ដាផ្លូវផ្ដល់ជំនួយលើគោកទៅកាន់អាហ្គហ្វានីស្ថាន នឹងបានបើក​ដាក់អោយដំណើការឡើងវិញ។ លោកស្រី Hillary Clinton ក៏បានសូមទោស​អំពី​
ការវាយ​ប្រហារតាមជើងអាកាស នាខែវិច្ចិកា ឆ្នាំ ២០១១ និងបណ្ដា​ការខូច​ខាត​ដែលកងទ័ពប៉ាគីស្ថានត្រូវទទួលទ្រាំទ្រយ៉ាងធ្ងន់ធ្ងរ។ លោកស្រីក៏បានសន្យា​សហការយ៉ាងជិតស្និទជាមួយបាគីស្ថាន និងអាហ្គហ្វានីស្ថាន ដើម្បីទប់ស្កាត់
អំពើនេះ​កើតឡើងវិញ។

          នាថ្ងៃនេះដែរ នាយករដ្ឋមន្ត្រី ប់ាគីស្ថាន Raja Pervez Ashraf អះអាង​ថា​ ការបិទទ្វាបណ្ដាខ្សែរផ្លូវផ្តល់ជំនួយនេះ បានធ្វើអោយប៉ះពាល់ដល់ទំនាក់ទំនង 
រវាង​ប្រទេសនេះ ជាមួយអាមេរិក និងបណ្ដាប្រទេសជាសមាជិក NATO ផ្សេងៗ
ទៀត។ លោកបានចាត់ទុកថា ការបើកបណ្ដាផ្លូវផ្តល់ជំនួយនេះឡើងវិញ នឹង
ជួយស្ថិរភាព ​ស្ថានភាព នៅអាហ្គហ្វានីស្ថាន និង​ស្ថិរភាព​របស់តំបន់​ទ្វីបអាស៊ី​ខាងត្បូងនេះ ដែលក្នុងនោះមានប៉ាគីស្ថានផង៕


អាមេរិក និងប៉ាគីស្ថានទទួលបានការព្រមព្រៀងមួយអំពី ការបើកផ្លូវផ្តល់ជំនួយឡើងវិញ(internet)


TAG
អាមេរិកនិងប៉ាគីស្ថានទទួលបានការព្រមព្រៀង​មួយអំពី ការបើកផ្លូវផ្តល់ជំនួយឡើងវិញ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត