logo

អាមេរិកសម្ដែងការព្រួយបារម្ភពិសេសចំពោះការដែលចិនធ្វើឲ្យលិចនាវានេសាទរបស់វៀតណាមនៅសមុទ្រខាងកើត

2020/4/7 | 10:08:00
(VOVWORLD) - អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោកស្រី Morgan Ortagus កាលពីថ្ងៃទី៦មេសា បានឲ្យដឹងថា ប្រទេសនេះមានការព្រួយបារម្ភ ជាពិសេសចំពោះរឿងដែលចិនបានធ្វើឲ្យលិចនាវានេសាទមួយគ្រឿងរបស់វៀតណាមនៅសមុទ្រខាងកើត។ 
 អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោកស្រី Morgan Ortagus (រូបថត៖ C-Span)

លោកស្រីរូបនេះបានបន្ថែមទៀតថា នេះជា សកម្មភាពថ្មីបំផុតក្នុងចំណោមសកម្មភាពរបស់ចិនសំដៅប្រកាសអធិប តេយ្យភាពនៅសមុទ្រដោយខុសច្បាប់ ក៏ដូចជាបង្កឡើងការខូចខាតទៅលើ ប្រទេសជិតខាងអាស៊ីអាគ្នេយ៍នានារបស់ចិននៅតំបន់សមុទ្រខាងកើតផង ដែរ។ ចាប់ពីពេលដែលជំងឺរាតត្បាតសកលផ្ទុះឡើងមក អាជ្ញាធរប៉េកាំងក៏ បានប្រកាសស្ថានីយ៍ស្រាវជ្រាវថ្មីនៅតាមមូលដ្ឋានសឹកដែលប្រទេសនេះកសាងឡើងនៅថ្មប៉ប្រះទឹក Chu Thap (Fiery Cross Reef) និងថ្មប៉ប្រះទឹក Subi ព្រមទាំងឲ្យយន្តហោះយោធាពិសេសចុះចតនៅថ្មប៉ប្រះទឹក Chu Thap។ ទន្ទឹមនឹងនោះ ចិនក៏បន្តដាក់ពង្រាយកម្លាំងសេនាជនសមុទ្រនៅ ជុំវិញតំបន់ប្រជុំកោះ Truong Sa ផងដែរ។

        អ្នកនាំពាក្យ Morgan Ortagus បានអះអាងថា កាលពីខែកក្កដាឆ្នាំ ២០១៦ តុលាការអាជ្ញាកណ្ដាលមួយបានចេញសាលក្រមដោយកំណត់ថា អ្វីៗដែលបានហៅថា “ខ្សែបន្ទាត់ ៩ ត្រេ” របស់ចិនជាការប្រកាសអធិប តេយ្យភាពនាវាចរណ៍ដោយខុសច្បាប់តាមមាត្រានានានៃអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២។ រដ្ឋាភិបាលសហរដ្ឋអាមេរិក មានទស្សនៈស្រដៀងនឹងសាលក្រមនេះ។ អាមេរិកអំពាវនាវឲ្យចិនបន្តផ្ដោត សំខាន់ទៅលើកិច្ចខិតខំប្រឹងប្រែងអន្តរជាតិសំដៅប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល ហើយបញ្ឈប់ការឆ្លៀតយកភាពមិនផ្ដោតអារម្មណ៍ឬងាយរង គ្រោះនៃប្រទេសផ្សេងៗ សំដៅបើកទូលាយការប្រកាសអធិបតេយ្យភាព ដោយខុសច្បាប់នៅសមុទ្រខាងកើត៕

TAG
VOV/VOVworld/អាមេរិក/ព្រួយបារម្ភ/ចិន/លិចនាវា/វៀតណាម/សមុទ្រខាងកើត

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត