logo

អេមីរ៉ាតអារ៉ាប់រួមប្តេជ្ញាជួយឧបត្ថម្ភវៀតណាមឆ្លើយតបនឹងបញ្ហាប្រឈមសន្តិសុខថាមពល

2026/3/17 | 10:35:00
(VOVWORLD) - នារសៀលថ្ងៃទី១៧ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូត អេមីរ៉ាតអារ៉ាប់រួម (UAE) ប្រចាំនៅវៀតណាម គឺលោក Bader Abdullah Almatrooshi។ 
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអេមីរ៉ាតអារ៉ាប់រួម (UAE) ប្រចាំនៅវៀតណាម លោក Bader Abdullah Almatrooshi (រូបថត៖ Lai Hoa/VOV)

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានស្នើឱ្យលោកឯកអគ្គរដ្ឋទូតសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បីជំរុញកិច្ច សហប្រតិបត្តិការជាបន្ទាន់ ក្នុងនោះមានការផ្គត់ផ្គង់ប្រេងនិងឧស្ម័នសម្រាប់វៀតណាម។ វៀតណាមសង្ឃឹមថា នឹងទទួលបានការដឹកជញ្ជូនប្រេងជើងដំបូងពីអារ៉ាប់រួមក្នុងពេលឆាប់ៗនេះ។

លោកនាយករដ្ឋមន្ត្រីក៏បានសម្តែងការព្រួយបារម្ភជាពិសេសរបស់វៀតណាមចំពោះស្ថានភាពបច្ចុប្បន្ននៅអារ៉ាប់រួមនិយាយរួម និងមជ្ឈិមបូព៌ានិយាយដោយឡែក ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរងរបួសជាច្រើន បណ្តាលការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិល និងផលប៉ះពាល់ធ្ងន់ធ្ងរដល់ទីផ្សារសេដ្ឋកិច្ច និងថាមពលពិភពលោក។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ ពីគោលជំហរឥតងាករ៉េរបស់វៀតណាមគឺថា ជម្លោះត្រូវតែដោះស្រាយដោយសន្តិវិធី តាមរយៈការសន្ទនានិងការចរចា ស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ក្នុងពេលជាមួយគ្នានេះ លោកបានថ្កោលទោសទង្វើសង្គ្រាម មិនត្រូវវាយប្រហារលើជនស៊ីវិលទាល់ តែសោះ។

ទិដ្ឋភាពនៃពិធីទទួល (រូបថត៖ Lai Hoa/VOV)

រីឯខ្លួនវិញ លោក Bader Abdullah Almatrooshi បានថ្លែងថា លោកបានទទួលសំណើមួយពីវៀតណាម ហើយកំពុងដោះស្រាយសំណើរ ដាក់ពង្រាយការផ្គត់ផ្គង់ប្រេង និងឧស្ម័នមកកាន់វៀតណាមតាមតម្រូវការ ដោយធានាបាននូវ “សុវត្ថិភាព និងទាន់ពេលវេលា”។ លោកបានសម្តែងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រប្រទេសវៀតណាម ដោះស្រាយបញ្ហាប្រឈមសន្តិសុខថាមពល។ លោកក៏បានលើកទឹកចិត្តដល់អាជីវកម្ម UAE ឱ្យវិនិយោគផ្នែកហិរញ្ញវត្ថុនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម និងដើម្បីសម្រេចបាននូវគោលដៅនៃការឈានដល់ពាណិជ្ជកម្មទ្វេភាគីចំនួន ១០ ពាន់លានដុល្លារឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

TAG
VOV/VOVworld/អេមីរ៉ាតអារ៉ាប់រួម/ប្តេជ្ញា/ជួយឧបត្ថម្ភវៀតណាម/ឆ្លើយតប/បញ្ហាប្រឈម/សន្តិសុខ/ថាមពល

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត