logo

អ៊ុយក្រែនប្រកាសពីកិច្ចព្រមព្រៀងសន្តិសុខប្រវត្តិសាស្ត្រជាមួយសហរដ្ឋអាមេរិកនៅទីក្រុងដាវ៉ូស

2026/1/23 | 07:21:12

(VOVWORLD) - នៅខាងក្រៅវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី  បានប្រកាសនៅថ្ងៃទី ២២ ខែមករាថា លោកបានឈានដល់កិច្ចព្រមព្រៀងដ៏សំខាន់មួយជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទាក់ទងនឹងការប្តេជ្ញាចិត្តក្នុងការធានាសន្តិសុខសម្រាប់ទីក្រុងគៀវ បន្ទាប់ពីជម្លោះជាមួយរុស្ស៊ីអាចបញ្ចប់។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី  និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចាប់ដៃគ្នាក្នុងកិច្ចប្រជុំមួយនៅខាងក្រៅវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លើកទី ៥៦  នៅទីក្រុង ដ៉ាវ៉ូស ប្រទេសស្វីស នៅថ្ងៃទី២២ខែមករា ឆ្នាំ ២០២៦ (រូបថត៖ ការិយាល័យសារព័ត៌មានរបស់ប្រធានាធិបតីអ៊ុយក្រែន/REUTERS)

លោកហ្សេលេនស្គី បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងនេះត្រូវបានរចនាឡើងជាខែលផ្លូវច្បាប់ និងយោធាសម្រាប់អ៊ុយក្រែន ដោយមានគោលបំណងទប់ស្កាត់ការប៉ុនប៉ងបន្តជម្លោះនាពេលអនាគតណាមួយរបស់រុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងនេះ នៅតែត្រូវឆ្លងកាត់ជំហានចុងក្រោយនៃការចុះហត្ថលេខាជាផ្លូវការរវាងមេដឹកនាំទាំងពីរ មុនពេលដាក់ជូនសភាអាមេរិក និងអ៊ុយក្រែនសម្រាប់ការផ្តល់សច្ចាប័ន។

នៅខាងសហរដ្ឋអាមេរិក ប្រធានាធិបតីលោក ដូណាល់ ត្រាំ  បាននិយាយថា កិច្ចប្រជុំនេះមានភាពវិជ្ជមាន និងបានបញ្ជាក់ពីសារដែលបានផ្ញើទៅកាន់ប្រធានាធិបតីរុស្ស៊ីថា៖ «ជម្លោះត្រូវតែបញ្ចប់»។ ភាគីរុស្ស៊ីមិនទាន់ឆ្លើយតបទៅនឹងកិច្ចប្រជុំនេះនៅឡើយទេ៕

TAG
VOV/VOVworld/អ៊ុយក្រែន/ប្រកាស/កិច្ចព្រមព្រៀង/សន្តិសុខ/ប្រវត្តិសាស្ត្រ/សហរដ្ឋអាមេរិក/ទីក្រុងដាវ៉ូស

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត