logo

អ៊ីរ៉ង់​ទុកចំហ​​លទ្ធភាព​នៃ​ការ​កាត់បន្ថយ​ការ​ចម្រាញ់​អ៊ុយរ៉ាញ៉ូម ​ប្រសិនបើ​ទណ្ឌកម្ម​ទាំងអស់​ត្រូវ​បាន​លុបចោល

2026/2/10 | 08:27:00
(VOVWORLD) - អាជ្ញាធរអ៊ីរ៉ង់នាថ្ងៃទី ៩ ខែកុម្ភៈ បានចេញសារដ៏រឹងមាំមួយដោយបញ្ជាក់ថា ទីក្រុងតេអេរ៉ង់នៅតែ "បាត់បងទំនុកចិត្តយ៉ាងខ្លាំង" ចំពោះសហរដ្ឋអាមេរិក ប៉ុន្តែបានទុកចំហលទ្ធភាពនៃការសម្របសម្រួលលើបញ្ហានុយក្លេអ៊ែរ ហើយត្រៀមខ្លួនជាស្រេចដើម្បីកាត់បន្ថយកម្រិតនៃការចម្រាញ់អ៊ុយរ៉ាញ៉ូម ប្រសិនបើទណ្ឌកម្មទាំងអស់ត្រូវបានលុបចោល។
រោងច្រកចម្រាញ់អ៊ុយរ៉ាញ៉ូម Natanz នៅភាគកណ្តាលប្រទេសអ៊ីរ៉ង់។ រូបថត៖ AEOI

ថ្លែងនៅក្នុងជំនួបជាមួយបណ្តាឯកអគ្គរដ្ឋទូតនៅទីក្រុងតេអេរ៉ង់ រដ្ឋមន្ត្រីការបរទេសលោក Abbas Araghchi បានឲ្យដឹងថា អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចដើម្បីវិលត្រឡប់ទៅរកការចរចា "ដ៏ម៉ឺងម៉ាត់ និងមានលក្ខណៈស្ថាបនា" ក្រោមលក្ខខណ្ឌថា ទីក្រុងវ៉ាស៊ីនតោនបង្ហាញពីសុច្ឆន្ទៈស្រដៀងគ្នា។ ទោះជាយ៉ាងណាក៏ដោយ លោកបានទទួលស្គាល់ថា "ការបាត់បងទំនុកចិត្តយ៉ាងខ្លាំងនៅតែមាន ដោយសារតែអាកប្បកិរិយារបស់សហរដ្ឋអាមេរិកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ"។ ទន្ទឹមនឹងនេះ មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ali Khamenei បានអំពាវនាវឱ្យមានឯកភាពជាតិនៅមុនខួបលើកទី ៤៧ នៃបដិវត្តន៍អ៊ីស្លាម (១៩៧៩-២០២៦) ក្នុងបរិបទដែលមានភាពតានតឹងកើនឡើងជាមួយសហរដ្ឋអាមេរិក។

នៅក្នុងការវិវឌ្ឍពាក់ព័ន្ធមួយ អនុប្រធានាធិបតី និងជាប្រមុខអង្គការថាមពលអាតូមិកអ៊ីរ៉ង់ លោក Mohammad Eslami បានឲ្យដឹងថា ទីក្រុងតេអេរ៉ង់អាចពិចារណា ពង្រាយអ៊ុយរ៉ាញ៉ូមចម្រាញ់មកត្រឹម ៦០% ប្រសិនបើទណ្ឌកម្មអន្តរជាតិទាំងអស់ ជាពិសេសរបស់សហរដ្ឋអាមេរិកត្រូវបានលុបចោល៕

TAG
VOV/VOVworld/អ៊ីរ៉ង់​/​ការ​ចម្រាញ់​អ៊ុយរ៉ាញ៉ូម/​ទណ្ឌកម្ម​/អាមេរិក

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត