logo

អ៊ីរ៉ង់និងអ៊ីស្រាអែលវាយប្រហាររោងចក្រនុយក្លេអ៊ែររបស់គ្នាទៅវិញទៅមក

2026/3/22 | 07:28:00

(VOVWORLD) - នាថ្ងៃទី ២១ ខែមីនា ដែលជាថ្ងៃទី ២២ នៃជម្លោះនៅមជ្ឈិមបូព៌ា រោងចក្រនុយក្លេអ៊ែរយុទ្ធសាស្ត្រទាំងនៅអ៊ីរ៉ង់ និងអ៊ីស្រាអែលត្រូវជាគោលដៅរងការវាយប្រហារ។

ការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់លើអ៊ីស្រាអែល ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៦ (រូបថត៖ REUTERS/Ronen Zvulun)

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា នៅថ្ងៃទី ២១ ខែមីនា កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) បានបាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់ប្រឆាំងនឹងគោលដៅយុទ្ធសាស្ត្រនៅអ៊ីស្រាអែល រួមទាំងរោងចក្រនុយក្លេអ៊ែរឌីម៉ូណានៅភាគខាងត្បូងអ៊ីស្រាអែល។ នេះជាលើកដំបូងចាប់តាំងពីការចាប់ផ្តើមនៃជម្លោះដែលអ៊ីរ៉ង់អះអាងថា បានវាយប្រហាររោងចក្រនុយក្លេអ៊ែរធំបំផុតរបស់អ៊ីស្រាអែល។ ចលនានេះគឺជាការតបតវិញចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើរោងចក្រចម្រាញ់អ៊ុយរ៉ាញ៉ូមនៅណាតាន់ស៍នៅកណ្តាលអ៊ីរ៉ង់កាលពីព្រឹកម្សិលមិញ។

រីឯខ្លួនវិញ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបញ្ជាក់ថា មីស៊ីលផ្លោងរបស់អ៊ីរ៉ង់បានទម្លុះប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន ហើយបានវាយប្រហារតំបន់លំនៅដ្ឋានមួយនៅក្នុងទីក្រុងឌីម៉ូណា ដែលជាទីតាំង រោងចក្រនុយក្លេអ៊ែរធំបំផុតរបស់អ៊ីស្រាអែលកាលពីយប់មិញ។ ការវាយប្រហារនេះបណ្តាលឲ្យមនុស្សជាង ៣០ នាក់រងរបួស និងបណ្តាលឱ្យខូច ខាតសម្ភារៈយ៉ាងទូលំទូលាយ។

ទាក់ទងនឹងអនាគតនៃជម្លោះនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz បានប្រកាសកាលពីរសៀលម្សិលមិញថា អ៊ីស្រាអែលនឹងបន្តសម្របសម្រួលជាមួយសហរដ្ឋអាមេរិក ដើម្បីបង្កើនការវាយលុកប្រឆាំងនឹងអ៊ីរ៉ង់ ដោយមានគោលបំណងធ្វើឃាតមេបញ្ជាការ និងបំផ្លាញសមត្ថភាពយុទ្ធសាស្ត្ររបស់ប្រទេស រហូតដល់ការគំរាមកំហែងសន្តិសុខទាំងអស់ចំពោះរដ្ឋអ៊ីស្រាអែល និងផលប្រយោជន៍របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ត្រូវបានលុបបំបាត់ចោល៕

TAG
VOV/VOVworld/អ៊ីរ៉ង់/អ៊ីស្រាអែល/វាយប្រហារ/រោងចក្រនុយក្លេអ៊ែរ

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត