logo

អ៊ីរ៉ង់ប្រកាសត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបទៅនឹងរាល់​ការគំរាមកំហែង

2026/1/3 | 07:26:15
(VOVWORLD) - អ៊ីរ៉ង់បានត្រៀមខ្លួនជាស្រេចដើម្បីបើកការវាយប្រហារតបតយ៉ាងខ្លាំង ប្រឆាំងនឹងរាល់ការគំរាមកំហែងពីខាងក្រៅចំពោះប្រទេសនេះ។

នៅថ្ងៃទី ២ ខែមករា រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីរ៉ង់ លោក Aziz Nasirzadeh បានបញ្ជាក់ថា សមត្ថភាពមីស៊ីលរបស់អ៊ីរ៉ង់គឺមិនអាចកាត់ផ្តាច់បានឡើយ សម្បីតែដោយគ្រាប់បែក ឬការចរចា។ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីរ៉ង់បានអះអាងថា កម្លាំងយោធារបស់ប្រទេសនេះបានរីកចម្រើនគួរឱ្យកត់សម្គាល់ចាប់តាំងពីសង្គ្រាមរយៈពេល ១២ ថ្ងៃជាមួយអ៊ីស្រាអែលក្នុងខែមិថុនា។ ដូច្នេះហើយ អ៊ីរ៉ង់បានត្រៀមខ្លួនជាស្រេចដើម្បីសងសឹកយ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងរាល់ការគំរាមកំហែងដោយផ្ទាល់ចំពោះទីក្រុងតេអេរ៉ង់។

ការព្រមានរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីរ៉ង់កើតឡើងក្នុងបរិបទដែលមានការរំពឹងទុកថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលអាចនឹងបន្តវាយប្រហារលើអ៊ីរ៉ង់ ដើម្បីទប់ស្កាត់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងការពង្រីកកម្មវិធីមីស៊ីលរបស់ប្រទេសនេះ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ត្រូវបានចាត់ទុកថា បានដាក់ជួនប្រធានាធិបតីអាមេរិក លោក Donald Trump នូវផែនការប្រតិបត្តិប្រឆាំងអ៊ីរ៉ង់ ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់សហរដ្ឋអាមេរិកនៅចុងឆ្នាំ ២០២៥។ ជាពិសេស លោកប្រធានាធិបតី Trump នាថ្ងៃទី ២ មករា បានព្រមានថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើអន្តរាគមន៍ ប្រសិនបើរដ្ឋាភិបាលអ៊ីរ៉ង់ប្រើប្រាស់កម្លាំងដើម្បីបង្ក្រាបបាតុកម្មដែលកើតមានឡើងនៅក្នុងប្រទេសនេះ៕

TAG
VOV/VOVworld/អ៊ីរ៉ង់/កម្មវិធីនុយក្លេអ៊ែរ/អាមេរិក/សន្តិសុខ​​

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត