logo

អ៊ីរ៉ង់ប្រកាសថា ខ្លួនបានគ្រប់គ្រងស្ថានការណ៍ ហើយត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសន្ទនាជាមួយសហរដ្ឋអាមេរិក

2026/1/13 | 07:55:00
(VOVWORLD) - រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានប្រកាសកាលនៅថ្ងៃទី១២ ខែមករាថា ស្ថានភាពក្នុងប្រទេសឥឡូវនេះ “ស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុង”។ 
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ថ្លែងសុន្ទរកថា ក្នុងពេលមានភាពចលាចល កាន់តែខ្លាំងឡើងនៅទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ (រូបថតអេក្រង់ពីវីដេអូ៖ IRIB/Handout តាមរយៈ REUTERS)

ថ្លែងទៅកាន់អ្នកការទូតបរទេសនៅទីក្រុងតេអេរ៉ង់ រដ្ឋមន្ត្រីការបរទេសលោក Araghchi បាននិយាយថា ការតវ៉ាដំបូងឡើយបានកើតចេញពីការលំបាកផ្នែកសេដ្ឋកិច្ច រួមទាំងការធ្លាក់ចុះយ៉ាងខ្លាំងនៃវិធានការកែទម្រង់ប្រាក់រីអាលអ៊ីរ៉ង់ និងប្រាក់ឧបត្ថម្ភ ប៉ុន្តែក្រោយមក “បានប្រែក្លាយទៅជាអំពើហិង្សា និងការបង្ហូរឈាម” សំដៅបង្កើតលេសសម្រាប់ការជ្រៀតជ្រែកពីខាងក្រៅ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានបញ្ជាក់ថា ទីក្រុងតេអេរ៉ង់បានប្រមូលភស្តុតាងនៃការចូលរួមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៅក្នុងអ្វីដែលអ៊ីរ៉ង់ហៅថា “ភេរវកម្មក្នុងស្រុក” ហើយបាននិយាយថា កងកម្លាំងសន្តិសុខនឹងបង្ក្រាបអ្នកដែលជាប់ពាក់ព័ន្ធ។ ក្រសួងការបរទេសអ៊ីរ៉ង់ក៏បានទាមទារឱ្យរដ្ឋាភិបាលចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៊ីតាលីដកចេញេរាល់សេចក្តីប្រកាសផ្លូវការដែលគាំទ្រក្រុមបាតុករ។

ទាក់ទងនឹងទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន លោក Araghchi បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់ត្រៀមខ្លួនរួចជាស្រេចដើម្បីចរចាជាមួយសហរដ្ឋ អាមេរិក ប៉ុន្តែគ្រាន់តែឈរលើមូលដ្ឋាននៃសមភាព ការគោរពគ្នាទៅវិញទៅមក និងមិនទទួលយកការដាក់គំនាប។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនាថ្ងៃទី១២ ខែមករាថា លោកនឹងដាក់ពន្ធ ២៥% លើប្រទេសណាមួយដែលធ្វើអាជីវកម្មជាមួយអ៊ីរ៉ង់។ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social លោក ត្រាំ បានថ្លែងថា ពន្ធនេះ «មានប្រសិទ្ធភាពភ្លាមៗ»។ ដូច្នេះ ប្រទេសណាមួយដែលធ្វើពាណិជ្ជកម្មជាមួយសាធារណរដ្ឋអ៊ីស្លាមនឹងត្រូវទទួលរងពន្ធ ២៥% លើប្រតិបត្តិការណាមួយ ឬទាំងអស់ជាមួយសហរដ្ឋអាមេរិក។ កាលពីម្សិលមិញដែរ ចិន និងរុស្ស៊ី សុទ្ធតែបានថ្កោលទោសការជ្រៀតជ្រែកពីបរទេសនៅក្នុងអ៊ីរ៉ង់៕

TAG
VOV/VOVworld/អ៊ីរ៉ង់/គ្រប់គ្រង/ស្ថានការណ៍/ការសន្ទនា/សហរដ្ឋអាមេរិក

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត