logo

អឺរ៉ុប និងកាណាដា ប្រឆាំងជំទាស់នឹងចេតនា​បញ្ចូលកោះហ្គ្រីនឡែនរបស់សហរដ្ឋអាមេរិក

2026/1/12 | 07:31:00
(VOVWORLD) - បណ្តាប្រទេសនៅអឺរ៉ុប និងកាណាដា កំពុងបង្កើនសម្ពាធការទូតលើសហរដ្ឋអាមេរិកក្នុងពេលដំណាលគ្នា បន្ទាប់ពីសេចក្តីប្រកាស់ដ៏តឹងរ៉ឹងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump លើលទ្ធភាពគ្រប់គ្រងកោះហ្គ្រីនឡែន - ជាកោះមួយដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់ដាណឺម៉ាក - មានទីតាំងយុទ្ធសាស្ត្រនៅតំបន់ប៉ូលខាងជើង និងមានធនធានដ៏សម្បូរ។

នាថ្ងៃទី ១១ ខែមករា រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Anita Anand បានជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក Lars Lokke Rasmussen និងមន្ត្រីទទួលបន្ទុកកិច្ចការបរទេសរបស់ហ្គ្រីនឡែន គឺលោកស្រី Vivian Motzfeldt ដោយបញ្ជាក់សារជាថ្មីពីគោលជំហរគាំទ្រអធិបតេយ្យភាពនិងបូរណភាពទឹកដីនៃព្រះរាជាណាចក្រដាណឺម៉ាក និងហ្គ្រីនឡែន។ ក្រសួងការបរទេសកាណាដាបានសង្កត់ធ្ងន់លើ "ការគាំទ្រយ៉ាងខ្ជាប់ខ្ជួនរបស់កាណាដាចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រដាណឺម៉ាក និងហ្គ្រីនឡែន" ក្នុងបរិបទដែលមានភាពតានតឹងកើនឡើងជាមួយទីក្រុងវ៉ាស៊ីនតោន។

ក្នុងពេលនោះ នៅអឺរ៉ុប បណ្តាប្រទេសសមាជិកណាតូកំពុងជំរុញការពិគ្រោះយោបល់លើការដាក់ពង្រាយកងកម្លាំងនៅហ្គ្រីនឡែន។ អង់គ្លេសបានពិភាក្សាជាមួយបារាំង និងអាល្លឺម៉ង់ អំពីផែនការការដាក់ពង្រាយបេសកកម្មណាតូទៅកាន់កោះនេះ ដើម្បីការពារហានិភ័យដែលសហរដ្ឋអាមេរិកបញ្ចូលទឹកដីហ្គ្រីនឡែន។ សេណារីយ៉ូដែលកំពុងត្រូវបានពិចារណារួមមានការដាក់ពង្រាយកងទ័ព នាវាចម្បាំង និងយន្តហោះ ដើម្បីពង្រឹងវត្តមានរបស់ណាតូនៅក្នុងតំបន់ប៉ូលខាងជើង តាមនោះ ធានាដល់សម្ព័ន្ធមិត្តអឺរ៉ុប និងការពារការបែកបាក់ផ្ទៃក្នុង៕

TAG
VOV/VOVworld/អឺរ៉ុប/កាណាដា/ហ្គ្រីនឡែន/សហរដ្ឋអាមេរិក

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត