logo

អាស៊ានប៉ារ៉ាហ្គេមលើកទី១៣៖ កីឡា​​ហែលទឹកនាំមកនូវ​មេដាយមាស​ ៥គ្រឿង​ជូនវៀតណាម​

2026/1/21 | 11:42:08
(VOVWORLD) - កីឡាហែលទឹកបាននាំមកនូវដំណឹងល្អដល់ក្រុមកីឡាជនពិការវៀតណាមនៅក្នុងព្រឹត្តិការណ៍កីឡាជនពិការអាស៊ីអាគ្នេយ៍ (អាស៊ានប៉ារ៉ាហ្គេម) លើកទី១៣ ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសថៃ បន្ទាប់ពីកីឡាករហែលទឹកវៀតណាមបានបន្តបញ្ចេញពន្លឺរស្មី ដោយបង្កើនចំនួនមេដាយមាស សរុបចំនួន ៥គ្រឿង បន្ទាប់ពីការប្រកួតត្រឹមតែកន្លះថ្ងៃប៉ុណ្ណោះ នាថ្ងៃទី២១ ខែមករា។
កីឡាករ Vo Huynh Anh Khoa ឈ្នះមេដាយមាសដំបូងគេក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១៣។ រូបថត៖ Thai Duong/ laodong.vn

ក្នុងវិញ្ញាសាហែលទឹកសេរី ៤០០ម៉ែត្រ បុរសប្រភេទពិការ S8 កីឡាករ Vo Huynh Anh Khoa បានឈ្នះមេដាយមាសដំបូងសម្រាប់ក្រុមកីឡាវៀតណាម។ លោកបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ១ ដោយថិរវេលា ៥នាទី ២៦វិនាទី ១៦ដែលនាំមុខដាច់ឆ្ងាយពីគូប្រជែងដទៃទៀត។ ចំណែកឯកីឡាករ Nguyen Van Hanh បានឈ្នះមេដាយមាសក្នុងវិញ្ញាសាហែលទឹកកង្កែប ១០០ម៉ែត្របុរស់ ប្រភេទពិការ SB11។ មេដាយមាសទីបីសម្រាប់ក្រុមកីឡាវៀតណាមបានទៅលើ  កីឡាការិនី Trinh Thi Bich Nhu ក្នុងវិញ្ញាសាហែលទឹកកង្កែប ១០០ម៉ែត្រនារី ប្រភេទពិការ SB4-5។ អត្តពលិក Vi Thi Hang បាននាំយកមេដាយមាសទី ៤ មកផ្ទះវិញជាមួយនឹងជ័យជម្នះដ៏លេចធ្លោក្នុងវិញ្ញាសាហែលទឹកសេរី ១០០ ម៉ែត្រនារី ប្រភេទពិការ S7។ មេដាយមាសទី ៥ បានទៅលើកីឡាការិនី Le Thu Dung ដែលបានបញ្ចប់ដោយចំណាត់ថ្នាក់លេខ ១ ក្នុងវិញ្ញាសាហែលទឹកសេរី ១០០ ម៉ែត្រនារី ប្រភេទពិការ S8៕  

TAG
VOV/VOVworld/អាស៊ានប៉ារ៉ាហ្គេម/កីឡា​​ហែលទឹក/មេដាយមាស​/វៀតណាម​

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត