logo

អាស៊ានស្វាគមន៍កិច្ចព្រមព្រៀងកាត់បន្ថយភាពតានតឹងរវាងកម្ពុជា និងថៃ

2025/12/30 | 11:51:18
(VOVWORLD) - នាថ្ងៃទី ២៩ ខែធ្នូ ប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានចេញសេចក្តីថ្លែងការណ៍ដោយស្វាគមន៍លទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី ៣ នៃគណៈកម្មការព្រំដែនរួម (GBC) រវាងកម្ពុជា និងថៃ នៅថ្ងៃទី ២៧ ខែធ្នូ ដែលជាជំហានដ៏សំខាន់មួយក្នុងការកសាងសន្តិភាពនៅក្នុងតំបន់ព្រំដែនរវាងប្រទេសទាំងពីរ។ 

ដើម្បីធានាថា កិច្ចព្រមព្រៀងត្រូវបានអនុវត្តយ៉ាងម៉ឺងមាត់ ប្រទេសទាំងពីរបានឯកភាពពង្រឹងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ តាមនោះ ប្រទេសទាំងពីរនឹងពិគ្រោះយោបល់ជាមួយប្រធានអាស៊ាន និង AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវវិធានការដែលបានព្រមព្រៀងគ្នា។ សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា អាស៊ានបន្តបញ្ជាក់ពីតួនាទីមជ្ឈភាពក្នុងការធានាសន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងសង្កត់ធ្ងន់លើគោលការណ៍នៃការដោះស្រាយជម្លោះដោយសន្តិវិធី ដោយមិនប្រើប្រាស់កម្លាំង ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។

ប្រធានអាស៊ានបានប្រកាសត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងដែលកំពុងត្រូវបានអនុវត្តន៍ និងបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការពីប្រទេសជាសមាជិក និងដៃគូខាងក្រៅ ដើម្បីជំរុញបរិយាកាសអំណោយផលសម្រាប់សន្តិភាព ស្ថិរភាព និងទំនាក់ទំនងជាអ្នកជិតខាងល្អ វាងកម្ពុជា និងថៃ៕

TAG
VOV/VOVworld/​ អាស៊ាន/កិច្ចព្រមព្រៀង/កាត់បន្ថយភាពតានតឹង/កម្ពុជា/ថៃ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត