logo

អ៊ីស្រាអែលទម្លាក់គ្រាប់បែកជាង ១ ម៉ឺនគ្រាប់លើអ៊ីរ៉ង់; សហរដ្ឋអាមេរិកដាក់ពង្រាយកងកម្លាំងបន្ថែមទៀតទៅកាន់មជ្ឈិមបូព៌ា

2026/3/14 | 07:12:48
(VOVWORLD) - នាថ្ងៃទី ១៣ ខែមីនា ដែលជាថ្ងៃទី ១៤ នៃជម្លោះមជ្ឈិមបូព៌ា ទាំងអ៊ីស្រា អែល និងអ៊ីរ៉ង់បានបង្កើនការវាយប្រហារទៅលើគ្នាទៅវិញទៅមក។
កន្លែងកើតហេតុនៃការវាយប្រហារតាមជើងអាកាសរបស់អ៊ីស្រាអែល នៅក្នុងបរិបទជម្លោះរវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ នៅទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៦។ (រូបថត៖ REUTERS/Alaa Al Marjani)

អ៊ីស្រាអែលបានប្រកាសថា ពួកគេបានវាយប្រហារលើគោលដៅរាប់រយនៅក្នុងប្រទេសអ៊ីរ៉ង់។ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះមក អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកជាង ១ ម៉ឺន គ្រាប់លើអ៊ីរ៉ង់ ដោយបានសម្លាប់ទាហានចន្លោះពី ៤,០០០ ទៅ ៥,០០០ នាក់។

រីឯខ្លួនវិញ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសថា ពួកគេបានសម្របសម្រួលជាមួយកងកម្លាំងហេសបូឡានៅលីបង់ ដើម្បីបើកការវាយប្រហាររួមគ្នាលើអ៊ីស្រាអែលនាថ្ងៃទី ១៣ ខែមីនា។ ការវាយប្រហារនេះបានប្រើប្រាស់មីស៊ីលផ្លោងល្បឿនលឿនជាងសំឡេងជំនាន់ថ្មី ដោយតំរង់លើគោលដៅមូលដ្ឋានសឹក និងមូលដ្ឋានយុទ្ធសាស្ត្ររបស់អ៊ីស្រាអែល នៅក្នុងតំបន់ Tel Aviv។ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះមក ប្រព័ន្ធការពារដែនអាកាសអ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះដ្រូនសរុបចំនួន ១១១ គ្រឿងជាច្រើនប្រភេទ របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

ក្នុងពេលជាមួយគ្នានោះ អង្គភាពបេសកកម្មមួយនៃកងម៉ារីនអាមេរិក ប្រហែល ២២០០ នាក់ រួមជាមួយក្រុមយន្តហោះចម្បាំង F-35 និងឧទ្ធម្ភាគចក្រ MV-22 Osprey កំពុងត្រូវបានដាក់ពង្រាយទៅកាន់មជ្ឈិមបូព៌ាលើនាវាកងទ័ពជើងទឹកចំនួន៣គ្រឿង។ នាថ្ងៃទី ១៣ ខែមីនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា កងទ័ពអាមេរិកបានទម្លាក់គ្រាប់បែកលើគោលដៅយោធានៅលើកោះ Kharg របស់អ៊ីរ៉ង់ ដែលជាកន្លែងកែច្នៃប្រេងឆៅនាំចេញភាគច្រើនរបស់ទីក្រុងតេអេរ៉ង់ ព្រមទាំងបានគំរាមកំហែងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេងនៅទីនេះផងដែរ។ កោះ Kharg ត្រូវបានគេចាត់ទុកថាជា "បេះដូង" នៃឧស្សាហកម្មប្រេងរបស់អ៊ីរ៉ង់ ដែលបានកែច្នៃ និងដឹកជញ្ជូនប្រេងឆៅនាំចេញរបស់អ៊ីរ៉ង់ចំនួនពី ៨៥-៩០%៕

TAG
VOV/VOVworld/ជម្លោះ/វាយប្រហារ/អ៊ីស្រាអែល/អាមេរិក/អ៊ីរ៉ង់/មជ្ឈិមបូព៌ា

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត